ព័ត៌មានជាតិ

ភ្នំពេញ៖ អស់រយៈពេលជាង១ឆ្នាំ ក្រោយពីលោក វង្ស សៀងហាក់ មកកាន់តំណែងជាចៅសង្កាត់កាកាប២ ប្រជាពលរដ្ឋ រួមទាំងមន្ដ្រីក្រោមឱវាទហាក់មិនពេញចិត្ដ និងទទួលបានការិះគន់ឥតសម្ចៃមាត់ ខណៈលោក វង្ស សៀងហាក់ គ្មានខ្វាយខ្វល់ពីការរិះគន់របស់ប្រជាពលរដ្ឋបន្ដិចឡើយ។ តាមប្រភពពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងសង្កាត់កាកាប២បានបង្ហើបប្រាប់ថា លោកចៅសង្កាត់កាកាប២ នាពេលបច្ចុប្បន្ននេះ លោក វង្ស សៀងហាក់ គឺមិនខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនោះទេ ពោល រាល់ឯកសារដែលប្រជាពលរដ្ឋមកស្នើសុំ គឺមានភាពយឺតយ៉ាវ និងមានឯកសារខ្លះទៀត គឺលោកមិនព្រមធ្វើឱ្យតែម្ដង។ បុរសម្នាក់រស់នៅក្នុងសង្កាត់កាកាប២ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ចៅសង្កាត់រូបនេះហាក់ដូចជាមិនបំរើរាស្ដ្រជាម្ចាស់ឆ្នោតនោះទេ ពោលគឺលោកមិនសូវអើពើ រាល់ឯកសារដែលប្រជាពលរដ្ឋ បានដាក់ស្នើសុំ ឬបញ្ជាក់ ដូចជា លិខិតជួលដី ជួលផ្ទះ ជួលឃ្លាំង រោងចក្រ បញ្ជាក់ទីតាំងប្រកបមុខរបររកស៊ី លិខិតស្នាក់នៅបណ្តោះអាសន្ន និងលិខិតផ្សេងៗជាច្រើនទៀត។ល។ បុរសម្នាក់នេះបន្ដទៀតថា នៅពេលប្រជាពលរដ្ឋទៅស្នើសុំសេវាសាធារណៈនៅសង្កាត់កាកាប២ម្ដងៗ ហាក់ដូចជាទៅសុំភ្លើងយក្សអញ្ចឹង និយាយជារួម ការងារគឺមានភាពយឺតយ៉ាវ ដូចមិនខ្វាយខ្វល់អ្វីបន្ដិចសោះឡើយ ហើយប្រជាពលរដ្ឋតែងតែទទួលរងនូវពាក្យ ត្រគោះបោះបោក ដូចជាមើលងាយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលរស់នៅក្នុងសង្កាត់កាកាប២តែម្តង។ គួរំលឹកផងដែថា កន្លងមកលោកចៅសង្កាត់ វង្ស […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ សូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លា .;ប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាល សូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ ចំពោះករណីនេះបានទេ(ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត១គ្រឿងដឹកដែកកញ្ច្រែងដែលចងរួច សម្រាប់ចាក់សាប ឬចាក់ប្លង់សេរាប់សិបផ្ទាំង ហើយដោយការធ្វេសប្រហែសអត់បានយកខ្សែចងនោះទេ ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែដែកនោះរអិលធ្លាក់រាយប៉ាយពាសពេញដងផ្លូវ

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលគល់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ រថយន្តខាងលើម៉ាកSHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-1623 ដឹកដឹកដែកកញ្ច្រែងដែលចងរួចសម្រាប់ចាក់សាប ឬចាក់ប្លង់សេរាប់សិបផ្ទាំង ខណៈនោះធ្វេសប្រហែសខ្លាំងបំផុត ដោយអត់បានយកខ្សែចងឲ្យបានត្រឹមត្រូវនោះទេ ដោយបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពេលកំពុងតែបើកបរសុខៗ ស្រាប់តែរអិលដែកធ្លាក់ចូលរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-7442 ដែលកំពុងបើកស្របទិសគ្នា បណ្ដាលឲ្យរថយន្តកុងតឺន័រនោះកិនមុតធ្លាយកង់អស់២គ្រាប់ ។ ពេលនោះសំណាងខ្លាំងណាស់ដែលមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ ។ ខាងភាគីម្ចាស់រថយន្តដឹកដែកនោះបានស្ទូចលើកដែកដាក់រថយន្តផ្សេងទៀតរួចធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីរថយន្តកុងតឺន័រ ប៉ុន្តែពុំដឹងថាបញ្ចប់រឿងដោយរបៀបណាឡើយ ៕

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ធ្វើលិខិតសូមទោសសម្តេចតេជោ ក្រោយចោទប្រកាន់លើ លោក អ៊ុំ រាត្រី

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩.១២.២០២៣ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គង់របស់ខ្លួន លើកឡើងប៉ះពាល់ដល់ កិត្តិយសរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ គួរម្លឹកថាថ្មីៗនេះ ប្រជាពលរដ្ឋនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០គ្រួសារ.!។ បានប្ដឹងទៅក្រសួងមហាផ្ទៃ សុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចេញពីមុខតំណែង។ ដោយពួកគាត់អះអាងថា«លោក អ៊ុំ រាត្រី លោក ង៉ោ ម៉េងជ្រួន អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាព បំពានច្បាប់ជាអាទិ៍»។ នេះបើយោងតាមលិខិតបណ្ដឹង របស់ពលរដ្ឋដែលគោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩.១១.២០២៣។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ពលរដ្ឋមានទំនាស់ជិត២០ឆ្នាំមកហើយ […]