ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង)

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល បានប្រព្រឹត្តបទល្មើសនៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល លើដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧:៤០នាទីព្រឹក ។ ជនសង្ស័យ: ១-ឈ្មោះ សុខ លី ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទឃាត់ខ្លួន) ។ ២-ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដៃដល់គេចខ្លួនបាត់) ។ ៣-ឈ្មោះ អាតូ ភេទប្រុស […]

ព័ត៌មានជាតិ

ជោគជ័យរបស់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ និងមូលដ្ឋានគ្រឹះនៃបណ្ដឹង គឺបានឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងស៊ីជម្រៅអំពីច្បាប់ និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ពិសេសគឺការកសាងមូលធនមនុស្ស

ថ្ងៃទី​១៩ ខែធ្នូ ខែ២០២៣​ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាម ដែលបានសិក្សាស្វែងយល់ស៊ីជម្រៅទាក់ទិននឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលនឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា ផ្អែកលើគោលការណ៍ ច្បាប់ ការធ្វើការងារជាក្រុម និងការឯកភាពគ្នាជារួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ ជាថ្នូរទៅនឹងការផ្ដល់យុត្តិធម៌ដល់អ្នកដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុសុខសន្តិភាព ដែលបានជាបុរេលក្ខខណ្ឌសម្រាប់យុវជនជំនាន់ក្រោយប្រែក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍជាតិ។ ពិធីបិទវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាមទទួលជោគជ័យក្នុងវគ្គបច្ចេកទេសតាក់តែងឯកសារច្បាប់ជំនាន់ទី ១ និងវគ្គមូលដ្ឋានគ្រឹះនៃបណ្ដឹង វគ្គ១ វគ្គ២ វគ្គ៣ និងវគ្គ៤

ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ នាឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕