ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា!

លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យគួរជាទីមោទក។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន (Royal Military College – Duntroon) រាជធានីកង់បេរ៉ា លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យ និងបំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី (ក្នុងនោះសិក្ខាកាមម្នាក់ៗ ត្រូវសិក្សារយៈពេល៣ឆ្នាំនៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីនិងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់ បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។ លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនទាំង០៣នាក់ រួមមាន៖ ១/ឈ្មោះ ភូ សុក្រ្ត័វឌ្ឍនះ ភេទប្រុស អាយុ ២៤ឆ្នាំ, ២/ឈ្មោះ ឈុន ហ៊ាន (ពៅ) ភេទប្រុស អាយុ៤៦ឆ្នាំ, ៣/ ឈ្មោះ ភក្ដី ភេទប្រុស អាយុ ១៩ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ដបសម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។ *ករណីទី២៖ កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ […]

ព័ត៌មានជាតិ

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយុវជន ដែលបានរងគ្រោះដោយឧប្បទ្ទវហេតុរលំដែកសង្កត់លើ

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា និងសហការី រួមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ នាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយុវជន ដែលបានរងគ្រោះដោយឧប្បទ្ទវហេតុរលំដែកសង្កត់លើ នៅភូមិសំរោងខ្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា សូមនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ដោយសេចក្តីសោកស្តាយជាទីបំផុត ។ លោកបន្តថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅនិងការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះទូទៅ ព្រមទាំងចុះសួរសុខទុក្ខជាបន្ទាន់ឲ្យបានទាន់ពេវេលា ដោយមិនប្រកាន់ពូជសាសន៍ […]