ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុ .;ក អ្នកជិះម៉ូតូ០១គ្រឿង បណ្តាលឱ្យមានបួសនិងស្លា .;ប់, នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែលចុះពង្រឹងការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លា .;ប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេសក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឱ្យមានមនុស្សស្លា .;ប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។ ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កដោយរថយន្ត០១គ្រឿងបុ .;ក អ្នកជិះម៉ូតូ០៣នាក់ប្តីប្រពន្ធកូនបណ្តាលឲ្យស្លា .;ប់ និងរងរបួ…ស រថយន្តបើករត់គេច។ ឯកឧត្តមស្នងការក៏បានបញ្ជាសមត្ថកិច្ចចម្រុះត្រូវស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។ ជាទីបញ្ចប់ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ឪពុកម្តាយ អន ផានិត ជាមនុស្សគួរឲ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២៥ធ្នូនេះ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា ឪពុក ម្តាយរបស់ ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យ គោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅ ផានិត វិញពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការ សិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុក កំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យ ផានិត បារម្មពី ឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ៕

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់

រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា លោកប្រធានអនុសាខាកាកបាទក្រហមសុកស្រុកព្រៃនប់ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន។ លោក អ៉ី ធារិន ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ បានរាយការណ៍ពីជនរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យប៉ើងដំបូលសង្កសី និងជញ្ជាំងផ្ទះ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៥ក្នុង ស្រុកព្រៃនប់ ពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៣ ក្នុងនោះមានឃុំទួលទទឹង ២គ្រួសា ឃុំទឹកល្អក់ ៩៦គ្រួសារ ឃុំវាលរេញ ១៤គ្រួសារ ឃុំសាមគ្គីចំនួន ២៧៧គ្រួសារ និងឃុំ សំរុងចំនួន ៧៨គ្រួសារ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហកមកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឱ្យប្រជាពលរដ្ឋមានផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់បង្កហានីភ័យ […]