ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មកដឹងការពិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Jeep ជាមួយនឹងអ្នកបើកបរម៉ូតូ កាំម៉េរ៉ាសុវត្ថិភាពបង្ហាញថាអ្នកបើករថយន្តគឺគោរពតាមច្បាប់..

ភ្នំពេញៈ បើតាមប្រភពព័ត៌មាន ដកស្រង់ពីកាំម៉េរ៉ាសុវត្ថិភាពដែលថតជាប់ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត Jeep ស្លាកលេខ 2CB-9963 ជាមួយនឹងអ្នកបើកបរម៉ូតូ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កែងសាលាផារ៉ាហ្គនទួលគោក ទល់មុខភោជនីយដ្ឋានឌីមសាំ ផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ កាលពីវេលាម៉ោង ១០:០០ នាទីយប់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា អ្នកបើកបរថយន្ត Jeep មានការគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនធម្មតា មិនមានករណីវ៉ាជែង ឬ ប្រណាំងរថយន្តដូចជាការចុះផ្សាយ ឬ អត្ថាធិប្បាយលើបណ្ដា facebook page មួយចំនួននោះទេ។ ជាការលើកឡើង ដូចមានរូបភាពក្នុងកាំម៉េរ៉ាសុវត្ថិភាពឃើញ គឺអ្នកបើកបររថយន្ត Jeep ជិះ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនធម្មតាលុះមកដល់ផ្លូវ ប្រសព្វខាងលើ រថយន្តបានបន្ថយល្បឿន ហើយវៃភ្លើងសញ្ញាឆ្លាស់គ្នាហ្វាកូដប្រហែលជា ២៣ម៉ែត្រមុន បន្តរហូតដល់ផ្លូវប្រសព្វ ដើម្បីបញ្ជាក់ឱ្យអ្នកដំណើរនៅផ្លូវប្រសព្វបានជាដឹង លុះពេលមកដល់ជិតហួសទ្រូងផ្លូវប្រសព្វ ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន បើកដោយមិនគោរពសិទ្ធិផ្លូវអាទិភាពរបស់រថយន្ត បណ្តាលឱ្យបុកផ្នែកខាងស្តាំដៃចំហៀងចុងកង់រថយន្តខាងឆ្វេង ធ្វើឱ្យអ្នកបើកបរម៉ូតូ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ក្នុងខណ្ឌចំការមន

ភ្នំពេញ ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។ ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាហលើនេះ យ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ។ ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក ឯកឧត្តមស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ​ សុខ លា (ប្តី), ២.ឈ្មោះសុខ លីដា (ប្រពន្ធ) នៅចំណុចផ្ទះសំណាក់គ្រីនផាក ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលពួកគេមានវិជ្ជមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។

ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់វាយបំផ្លាញលំនៅដ្ឋានពលរដ្ឋរាប់សិបខ្នងផ្ទះដោយមានការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តបាននាំយកកណ្ដោយចែកជូនដល់ពលរដ្ឋរងគ្រោះជាង១ពាន់ខ្នងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ.!

(ព្រះសីហនុ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន៤៦៧ខ្នង ដោយមានការចូលរួមពីលោកស្រី លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី សមាជិក សមាជិកាគណៈកម្មាធិសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត តំណាងរាស្ត្រ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅរោងចក្រកាប់គោ ឃុំទឹកថ្លា ស្រុកព្រៃនប់។ លោក អ៉ី ធារិន អានរបាយការណ៍ស្តីពីការរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តាខឃុំចំនួន០៨ ក្នុងស្រុកប្រៃនប់ បានរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់គិតត្រឹមម៉ោង១១ ថ្ងៃទី២៧នេះបណ្តាលឲ្យរលំផ្ទះ០២ខ្នង របើកដំបូលផ្ទះ១,៦៣០ខ្នងផ្ទះ សរុប១,៦៣២ខ្នងផ្ទះ (ស័ង្ហីចំនួន៧,៩៨៧សន្លឹក វិទ្យាល័យទួលកែវ ក្បឿង៥០សន្លឹក និងប៉ុស្តិ៍នគរបាលរដ្ឋឃុំទឹកល្អក់ ក្បឿង៦០សន្លឹក) ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]