ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយប្រគល់ជូនដល់ សាលានាយទាហានសកម្មត្មាតពង!

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធ និង ភេសជ្ជៈចម្រុះចំនួន ២៥០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង ដើម្បីចូលរួមឧបត្ថម្ភគាំទ្រក្នុងកម្មពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបានត្រួតពិនិត្យពីសកម្មភាពរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ផងដែរ៕

ព័ត៌មានជាតិ

ពិធីបុណ្យខួប ១០០ថ្ងៃ និងបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន អតីតព្រះមេគុណខេត្តព្រះសីហនុ នៅវត្តសាមគ្កីគីរីស្ទឹងឆាយ

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនណា អនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសារខ្មែរ នៃរាជបណ្ឌិត្យសភា និងជាព្រះចៅអធិការវត្តវិមានតេជៈ (ស្រះចក) សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ និងបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន អតីតព្រះមេគុណខេត្តព្រះសីហនុ នៅវត្តសាមគ្កីគីរីស្ទឹងឆាយ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រមទាំងមានការនិមនចូលរួមពីព្រះចៅអធិការវត្តនានាក្នុងខេត្ត ព្រះសង្ឃ និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអានសារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ (កាច់សោកម៉ូតូ) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឃាត់ខ្លួន

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ (កាច់សោកម៉ូតូ) នៅចំណុចផ្លូវ១០៥K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ឈ្មោះចាន់ សំអូន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ

នាវាទេសចរណ៍ Westerdam មានភ្ញៀវទេសចរជិត២ពាន់នាក់បាន ចូលចតនៅខេត្តព្រះសីហនុជាលើកទី ២ខណៈ កាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩

(ព្រះសីហនុ)៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៩៩១នាក់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩ ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។ ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជិត២ពាន់នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។ គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។