ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះក្នុងខេត្ត

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលអំណោយពី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ សម្រាប់ទុកត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ សូមជម្រាបថា អំណោយដែល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ បានផ្ដល់ជូនដល់រដ្ឋបាលខេត្តកណ្ដាលរួមមាន៖ អង្គរ ១០តោន ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យូរ និង ទឹកសុទ្ធ ១០០កេស។ ក្នុងឱនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ព្រមទាំងសហការីទាំងអស់ ដែលបានឧបត្ថម្ភ ជាអង្ករ និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដែលជាការរួមចំណែកជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលេខ១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖ ១-ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ សុខ កុសល់ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ ចុងភៅ។ ៣-ឈ្មោះ ផុន ណារិទ្ធ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកបវេល

(បាត់ដំបង) ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារផ្ទុះសេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន ២ម៉ឺនរៀល ,អង្ករចំនួន ៥០គីឡូក្រាម , ចានឆ្នាំងនិងសម្លៀកបំពាក់មួយចំនួន សរុបជាទឹកប្រាក់ចំនួនប្រហែល ៤,០០០,០០០រៀល(បួនលានរៀល) ដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ រឹទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារពីស្ថានីយ័អគ្គីភ័យពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ ចំងាយប្រហែល២៩គីឡូម៉ែត្រ ហើយក្រោយពីទទួលបានព័ត៌មានពីមេភូមិ ផ្ទះនោះត្រូវបានភ្លើងឆេះទាំងស្រុងទៅហើយ៕