ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ធ្វើលិខិតសូមទោសសម្តេចតេជោ ក្រោយចោទប្រកាន់លើ លោក អ៊ុំ រាត្រី

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៩.១២.២០២៣ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គង់របស់ខ្លួន លើកឡើងប៉ះពាល់ដល់ កិត្តិយសរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ គួរម្លឹកថាថ្មីៗនេះ ប្រជាពលរដ្ឋនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០គ្រួសារ.!។ បានប្ដឹងទៅក្រសួងមហាផ្ទៃ សុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ចេញពីមុខតំណែង។ ដោយពួកគាត់អះអាងថា«លោក អ៊ុំ រាត្រី លោក ង៉ោ ម៉េងជ្រួន អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភាព បំពានច្បាប់ជាអាទិ៍»។ នេះបើយោងតាមលិខិតបណ្ដឹង របស់ពលរដ្ឋដែលគោរពជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩.១១.២០២៣។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ពលរដ្ឋមានទំនាស់ជិត២០ឆ្នាំមកហើយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជាជនដៃដល់ម្នាក់ក្នុងករណីឃាតកម្ម (កូនដើម សម្លាប់ឳពុកចុង)នៅស្រុកភ្នំព្រឹក

(បាត់ដំបង) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ក្នុងករណី ឃាតកម្ម (កូនដើមចាក់សម្លាប់)ឳពុកចុងនៅស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានមុខសញ្ញាជាជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅចំណុចព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ចំណុចឃុំថ្មដា ស្រុកវាលវែង ក្នុងពេលដែលមុខសញ្ញានរូប នេះព្យាយាមរត់គេចខ្លួនប៉ុនប៉ងចូលទៅក្នុងប្រទេសថៃ បន្ទាប់ពីបានធ្វើសកម្មភាពនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងរួចមក។ សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៨និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងដែលករណីនេះបង្កដោយឈ្មោះ […]

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដីសក្រាលគ្រួសក្រហម និងផ្លូវបេតុងអាមេ សរុបប្រវែង ១៦២០ម៉ែត្រ នៅស្រុកល្វាឯម ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ នៃស្រុកល្វាឯម ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផល ជាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិកោះកែវក្រោម ឃុំកោះកែវ និងផ្លូវក្រាលគ្រួសក្រហម ប្រវែង ៦២០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិពាមស្ពឺ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមាសប្រសាសន៍ថា៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ “មនុស្ស, ផ្លូវ, […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការលេខ ១៣៤១អនក្រ.តត សម្រេចតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោក ហែម ដារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នាពេលនេះ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់លោក ហែម ដារិទ្ធិ ត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ […]

ព័ត៌មានជាតិ

នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Doulos Hope ដែលផ្ទុកសៀវភៅរាប់ពាន់ក្បាល បានចូលចប់កំពង់ផែស្វាយ័ត្នក្រុងព្រះសីហនុដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌នៅទូទាំងអាស៊ីអាគ្នេយ៍ នឹងបើកឱ្យចូលទស្សនាជាសាធារណៈ នៅកំពង់ផែព្រះសីហនុ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង២:០០នាទីរសៀលដល់ម៉ោង២១:០០នាទីយប់…។ តាមការគ្រោងទុកនាវា Doulos Hope ដែលជានាវាពិព័ណ៍សៀវភៅអន្តរជាតិនឹងចូលចតនៅខេត្តព្រះសីហនុនាថ្ងៃទី១៨នេះ ដោយនាំយកមកនូវសៀវភៅដែលមានចំណងជើងជាច្រើនជាង២០០០ប្រភេទផ្សេងៗគ្នា។ ដូច្នេះប្រសិនបើសាធារណជនមានបំណងចូលអានសៀវភៅនៅក្នុងនាវា Doulos Hope នោះនឹងជួបសៀវភៅជាច្រើន ដែលសៀវភៅទាំងនោះ ជាប្រភេទសៀវភៅទើបចេញថ្មីៗ ហើយមួយផ្នែកជាប្រភេទសៀវភៅទទួលបានពីសកម្មភាពបរិច្ឆាគរបស់អ្នកអាន។ ម៉្យាងវិញទៀតសម្រាប់អ្នកចូលទៅអានមិនត្រូវឱ្យមានការបង់ប្រាក់នោះទេ ផ្ទុយទៅវិញបណ្ណារក្សនៅក្នុងបណ្ណាល័យនានា នឹងជួយសម្របសម្រួលព័ត៌មានផ្សេងៗ។ ទន្ទឹមគ្នានេះ អ្នកទស្សនាពិភពអំណានក៏អាចទិញសៀវភៅណាមួយដែលខ្លួនពេញចិត្តពីនាវាបណ្ណាល័យចល័ត Doulos Hope បានផងដែរ ក្នុងតម្លៃសមរម្យ។ ដោយសៀវភៅទាំងនោះ មានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ កីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀវភៅផ្សេងៗជាច្រើនទៀត។ សម្រាប់ការចូលរួមទស្សនាកុមារ ត្រូវមានមនុស្សចាស់នៅជាមួយ ដោយមិនអនុញ្ញាតឱ្យចូលតែម្នាក់ឯងនោះទេ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យបានឆាបឆេះខ្យូសប្រក់ស្បូវស្ទើរទាំងស្រុង ក៏ព្រោះតែជាងផ្សារដំបូលខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានក្នុងបឹងកក់ ក្បែរទីលានកូនហ្គោល ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ ជាងផ្សារដែកបានកំពុងនឹងផ្សារដំបូលខ្យូសដែលទើបតែដំឡើងថ្មីៗ។ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានកម្ទេចភ្លើងបានខ្ទាតទៅលើស្បូវ បណ្ដាលឱ្យកើតជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលអស់ភ្ញៀវដែលកំពុងអង្គុយហូបអីនៅខ្យូសក្បែរនោះ រត់ចេញពីទីតាំងកន្លែងកើតហេតុ និងបានស្រែកឲ្យបុគ្គលិកនៅក្នុងភោជនីយដ្ឋានខាងលើ អោយជួយយកទឹកមកបា.ញ់ពន្លត់ ហើយក៏បានទំនាក់ទំនងទៅកាន់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ជួយអន្តរាគមន៏ ដើម្បីបង្ការឱ្យភ្លើងឆេះរាលដាលដល់ខ្យូសផ្សេងៗទៀតផងដែរ។ ពាក់ព័ន្ធគ្រោះអគ្គិភ័យនេះ គឺភ្លើងបានឆាបឆេះអស់សម្ភារៈជាងផ្សារដែកមួយចំនួន និងខូចខាតដំបូលខ្យូសស្ទើរទាំងស្រុង ។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានមកដល់ចំនួន១គ្រឿង រួមនឹងរថយន្តរបស់ ៧១១ មកជួយអន្តរាគមន៍ចំនួន១គ្រឿងផងដែរ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិកដែលមានប្រពន្ធទើបសម្រាលកូន…

នាព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ទោ នួន ច័ន្ទមនោ នាយរងការិយាល័យបំភ័ន្តអក្ខរៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែសុខភាពនៅគេហដ្ឋាន ភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៥០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

ព័ត៌មានជាតិ

រូបូតតិកកម្ពុជាត្រូវបានបញ្ចប់ខ្មែរពិតជាធ្វើបាន…

ពិធីបិទព្រឹត្តិការណ៍រូបូតតិកកម្ពុជា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ រូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅ​មជ្ឈមណ្ឌល​ពិព័រណ៍សន្និបាតកោះពេជ្រ។ ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានធ្វើការសម្តែង​នូវអំណរគុណ​ដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងការបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែងបន្តទៀតក្នុងការបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថម្ភ រៀបចំកម្មវិធី “ONE STEM ONE SCHOOL” […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សង្ស័យផ្ទុះសេចរន្តខ្សែភ្លើងបង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នងស្ទើទាំងស្រុងនៅស្រុកសង្កែ

(បាត់ដំបង) ផ្ទះ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុងខណះដែលម្ចាស់មិនបាននៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាអ្នកជិតខាងចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៤ម៉ែត្រX៥ម៉ែត្រ ,ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ឆេះស្ទើទាំងស្រុង និងទ្រព្យសម្បត្តិខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ជុន លី និងប្រពន្ធឈ្មោះ វ៉ាន់ សាវឿន ។ លោកមេឃុំបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះដែរម្ចាស់ផ្ទះមិនបាននៅទេ ដោយជាប់រវល់ទៅបុណ្យនៅស្រុករតនមណ្ឌល ចំណែកកូនៗទៅរៀនអស់ ហើយភ្លាមៗនោះដែរសមត្ថកិច្ចក៏មិនបានចេញរថយន្តជួយអន្តរាគមន៍ពន្លត់នោះទេ ដោយសារផ្ទះនៅជ្រៅ តែបានប្រជាពលរដ្ឋអ្នកជិតខាងចេញជួយបាញ់ទឹកពន្លត់ទើបមិនបណ្តាលអោយឆេះរាលដាលបន្តទៅផ្ទះអ្នកដទៃ៕

ព័ត៌មានជាតិ

គណៈកម្មាធិការរៀបចំដែនដីខេត្តប៉ៃលិនរៀបចំ ផែនការសមហរណកម្មអន្តរវិស័យ ជាការតម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិន រយៈពេលវែងដល់ឆ្នាំ២០៤៥

ប៉ៃលិន៖ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន ដឹកនាំដោយលោក ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ លើការងារកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥ ដោយមានការចូលរួមគាំទ្របច្ចេកទេស ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ សរុបអ្នកចូលរួម ចំនួន ជិត២០០នាក់ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានមានប្រសាន៍ថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម គឺជាយន្តការមួយដ៏សំខាន់ ដែលពុំអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អ។ លោកបានបន្តទៀតថា ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក […]