ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” ត្រូវបានបិទបញ្ចប់

ខេត្តកណ្តាល៖ ការរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់ ទាំងអស់គ្នា ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេង កីឡាយ៉ាងតិចមួយប្រភេទ” គឺក្នុងបំណងចង់ ប្រមូលផ្តុំជួបជុំកីឡាករ កីឡាការិនី ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបំផុសឱ្យពួកគាត់ ចូលរួមហាត់ប្រាណ និងលេងកីឡាពេញមួយជីវិត ដើម្បីសុខភាពសរីរាង្គកាយ បញ្ញាស្មារតី ភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ពិសេសជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ។ ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍បន្តថា តាមរយៈការរៀបព្រឹត្តិការណ៍កីឡានេះ គឺពិតជាបានរួមចំណែកអនុវត្តនូវមុំទី១ គីការអភិវឌ្ឍ មូលធន មនុស្ស ដែលបានផ្តោតទៅលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងមុំទី២៖ ការលើកកម្ពស់សុខភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខេត្តព្រះសីហនុ ៖ បង្ក្រាបបានជនឆ្លៀតឳកាស ក្រុមចោរដៃស្អិត មួយក្រុម ក្នុងករណីលួចខ្សែ.ក លួចកាបូប និងលូកហោប៉ៅ ក្នុងពិធីនិមន្តមកសម្តែងធម្មទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន ៖ ១. ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកតា ស្រុកស្អាង ខេត្តកណ្ដាល។ ២. ឈ្មោះ លក្ខណ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។ ដោយជនសង្ស័យទាំង០២នាក់នេះ បានធ្វើសកម្មភាពលួចដោះខ្សែក របស់ក្មេងប្រុសម្នាក់ឈ្មោះ មិត ពិសាល អាយុ៤ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។ ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាលស្រុកព្រៃនប់ ដែលកំពុងប្រចាំការយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឈានចូល ៧០ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាក និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនគ្រប់ទីកន្លែង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរឆក់វ័យក្មេង០៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់…!!!

ក្រុមចោរឆក់វ័យក្មេង ០៤នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយជាប់ពាក់ព័ន្ធករណី លួចនិងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ជនសង្ស័យទាំង០៤នាក់រួមមាន៖ ១.ឈ្មោះ កែវ គីមហាក់ ភេទប្រុស អាយុ១៦, ២.ឈ្មោះ ឃឿន ជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ រឿន រត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ស្រស់ ស្រីនីន ភេទស្រី អាយុ១៥ឆ្នាំ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក០៣នាក់ផ្សេងទៀតដែលមានឈ្មោះ អាឡាយ អាមេឃា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាច្រើនដងមកហើយដូចជា ឆក់កាបូប, ឆក់ខ្សែក និងទូរស័ព្ទដៃ នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល, ម្តុំមុខរោងចក្រយ៉ាកជីន ខណ្ឌកំបូល, ម្តុំទីប្រជុំជនស្រុកអង្គស្នួល ខេត្តកណ្ដាល, ម្តុំភូមិទួលសាម៉ សង្កាត់កំបូល និងធ្លាប់ធ្វើសកម្មភាពលួចកាត់សោរធុងក្លាសេភេសជ្ជៈចំនួន០៣កន្លែង […]

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩០០០ដុល្លារ) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩០០០ដុល្លារ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រផលិតទឹកកកសញ្ញាខ្លាឃ្មុំទឹកកក ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។ ជនសង្ស័យឈ្មោះ ស្វាយ វង្ស ភេទប្រុស មុខរបរលក់ទឹកកក មានទីលំនៅផ្ទះលេខ១៤៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ សម្ភារៈបាត់បង់៖ ប្រាក់ចំនួន ៩,០០០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជា នោះទេ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថា ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានខ្លឹមសារយ៉ាងដូច្នេះថា «កាលពីថ្ងៃពុធទី១៣ ធ្នូ ឆ្នាំ ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរនិងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ»៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប៉ុស្ដិ៍នគរបាលឈើទាល សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ ឃាត់ខ្លួនបានជនសង្ស័យម្នាក់

កណ្តាល ៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហេតុនៅថ្ងៃពុធ ០១កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣វេលាម៉ោង១៥:០៥នាទីនៅចំណុច ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ .ជនសង្ស័យ មានចំនួន ០២នាក់ ប្រុស:(ឃាត់ខ្លួន០១ រត់គេច០១ ) ១.ឈ្មោះ លី គឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡានដឹកទឹកសុទ្ធ មានទីលំនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយះពេល ៣ឆ្នាំ ៣ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឆ្នាំ២០១៩)(ឃាត់ខ្លួន) ២.ឈ្មោះ ហេង សុភា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន) .វត្ថុតាងចាប់យករួមមាន: […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមគ្រូបង្គោលរបស់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទាដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center)

ជាក់ស្ដែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារនៃមជ្ឈមណ្ឌលកីឡា Banteay បានមកធ្វើការប្រឡងសមត្ថភាពដល់ក្រុមគ្រូបង្គោលរបស់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីលទ្ធផលការហ្វឹកហាត់កន្លងមករបស់គ្រូបង្គោលទាំងនោះ ថាតើពួកគាត់ទទួលបានលទ្ធផលបែបណា។ ជាលទ្ធផលក្រុមគ្រូបង្គោលទាំងអស់ បានធ្វើការប្រឡងសមត្ថភាពកាយសម្បទា និងបច្ចេកទេស ប្រកបដោយជោគជ័យ។ បន្ទាប់មកតំណាងមជ្ឈមណ្ឌលកីឡា Banteay ក៏បានប្រគល់នូវសញ្ញាបត្របញ្ចប់វគ្គជូនដល់ក្រុមគ្រូបង្គោល។ ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់មជ្ឈមណ្ឌលកីឡា Banteay ដែលបានប្រឹងប្រែងបណ្ដុះបណ្ដាលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក៕

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចមហាបវរធិបតី ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិ ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនចោរឆក់ខ្សែ-ក ម្នាក់ទៀត បញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក តែមិនបានសម្រេច ហើយបម្រុងជិះគេចខ្លួន តែត្រូវជនរងគ្រោះដេញប្រផាប់ ចាប់ប្រភីង និងស្រែកឆោរឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ចុះអន្តរាគមន៍ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យភ្លាមៗតែម្តង។ ជនសង្ស័យឈ្មោះ រ៉ន សូពីណា ហៅ ទីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះតែមិនបានសម្រេច នៅចំណុចខាងលើ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕