ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន!

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានសម្រាលកូនរួច កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត , ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ ០២យួរ រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា (លួចនិងឆក់)

ភ្នំពេញ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ មានជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា(លួចនិងឆក់) ។ ជាក់ស្ដែងលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូមួយករណីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ៈ០០នាទីយប់នៅចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបររត់ម៉ូតូឌុប មានទីលំនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ជនសង្ស័យមានឈ្មោះ សុខ ភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន ៖ សោខ្សៀលេខ៨ចំនួន០១, ដែកសំប៉ែតចុងស្រូចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1C.0492 ( របស់ជនរងគ្រោះ ) និងបានប្រគល់ជូនមា្ចស់វិញហើយ។ សមត្ថកិច្ចបានបញ្ចាក់ថា នៅមុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ […]

ព័ត៌មានជាតិ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល៖ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់មួយចំនួន ដែលធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅបរិវេណវត្តស្វាយជ្រំ ក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់មួយចំនួន ធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល នៅក្រុងអរិយក្សត្រ សរុបចំនួន ៣២ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់មានចំនួន ០២ ផ្នែកសេដ្ឋកិច្ចមានចំនួន ១០ ផ្នែកសង្គមកិច្ចមានចំនួន ១២ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុមានចំនួន ០៨។ មានប្រសាសន៍ក្នុងវេទិកានៃដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅពេលនេះផ្ដល់ឱកាសជូនប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៥៤ អណត្តិទី៣

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។ ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD

ភ្នំពេញ៖ ជុំវិញការផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនី VOD នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើការចេញផ្សាយនូវរឿងរាវមិនពិត មិនគ្រប់ជ្រុងជ្រោយ នេះបង្ហាញថា ការផ្សាយនេះមានចេតនាបង្កាច់បង្ខូចកិត្ដិយស និងជាការញុះញ៉ុងអោយមានការយល់ច្រឡំមកលើ ឯកឧត្ដម អ៊ាង សុផល្លែត។ ជុំវិញការផ្សាយព័ត៌មានមិនពិតខាងលើនេះ ឯកឧត្ដម អ៊ាង សុផល្លែត បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយមានសំណៅដើមដូចនេះ «កន្លងមកមានករណីផ្សព្វផ្សាយបំផ្លើសការពិត ក្នុងគោលបំណងមួលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ ដោយបុគ្គលឈ្មោះ លី ប៉េង តាមរយៈវិទ្យុ និងបណ្ដាញព័ត៌មានសង្គម។ ខ្ញុំសូមជម្រាបជូនសាធារណជនមេត្ដាជ្រាបថា ករណីចោទប្រកាន់ខាងលើ បានឆ្លងកាត់ការដំណើរនីតិវិធីតុលាការរួចហើយ ហើយដែលបានសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ លី ប៉េង នេះជាស្ថាពរ និងកំពុងបន្ដអនុវត្ដនីតិវិធីរបស់តុលាការ»។ បើយោងតាមសំណេរសេចក្ដីប្រកាសព័ត៌មានខាងលើនេះ មានន័យថាការផ្សព្វផ្សាយរបស់ VOD គឺផ្សាយខុសពីការពិត ខ្វះការពិចារណា និងមិនមានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយនោះទេ។

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!

នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្មជាមួយកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ) ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប […]

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការសាងសង់វិមានឈ្នះឈ្នះខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការ ព្រមទាំងក្រុមការងារ ផងដែរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានមានប្រសាសន៍លើកឡើងថា៖ វិមានឈ្នះ ឈ្នះនេះ បានសាងសង់ឡើងក្នុង គោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅកាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ និងដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAIផងដែរ។ #ចុះបញ្ជីដីធ្លីបញ្ច​ប់​ #សេវាគាប់ចិត្ត  #បរិយាកាសគ្មានវិវាទ​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​#MLMUPC

ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក​ ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក-លោកស្រីនាយក-នាយករងទីចាត់​ការអង្គភាព​ចំណុះសាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធផងដែរ។ សូមបញ្ចាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែធ្នូ ខាងមុខនេះ។