ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ […]

ព័ត៌មានជាតិ

ឯកឧត្តម ឈាង ឆុំ ទីប្រឹក្សាក្រសួងព័ត៌មាន បានបង្ហោះរូបថត ចាស់ៗ ពីសន្លឹក នៅក្នុងអាខោន Feabook របស់ឯកឧត្តម ហើយបានសរសេថា÷ បងប្រុស កែវ គីមឃន និងសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រូបថតកាលពីសម័យនោះ គឺជារូបថតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន (យ៉ាងចាក់ដោត )

ឯកឧត្តម ឈាង ឆុំ ទីប្រឹក្សាក្រសួងព័ត៌មាន បានបង្ហោះរូបថត ចាស់ៗ ពីសន្លឹក នៅក្នុងអាខោន Feabook របស់ឯកឧត្តម ហើយបានសរសេថា÷ បងប្រុស កែវ គីមឃន និងសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រូបថតកាលពីសម័យនោះ គឺជារូបថតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន (យ៉ាងចាក់ដោត )

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដទៃ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ ជិះកង់បីឥណ្ឌា ផ្លាកលេខ ភ្នំពេញ ១IE -7056 បានធ្វើសកម្មភាព វា ..;យ កញ្ចក់រថយន្តម៉ាកCorolla ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ ២AZ-៤៧២៣ បណ្តាលឱ្យខូចខាត នៅចំណុចផ្លូវ៩៣ កែង៧០ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ ១.ឈ្មោះ តាំង ឆាយហុង ភេទប្រុស ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅ ផ្ទះលេខ២៦ ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ ២.ឈ្មោះ តាំង ឆាយហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ២៦ ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យុវជនម្នាក់មកពីដើរលេង បុណ្យឆ្លងឆ្នាំសកលវិញ ត្រូវ ក្មេងទំនើងពីរនាក់ កាប់ បណ្តាលឲ្យ របួស ត្រូវចំកយ៉ាងធ្ងន់ធ្ងរ

(ឧត្តរមានជ័យ)យុវជនម្នាក់ជិះម៉ូតូ មកពីដើរលេង បុណ្យឆ្លងឆ្នាំសកល នៅមុខ សួនច្បារវិមានឯករាជ្យ វិញខណៈដែល ឈប់ ម៉ូតូបត់ជើងតូចក៏ត្រូវយុវជន ជាក្មេងទំនើងចំនួនពីរនាក់ យកកាំបិតផ្គាក់មកកាប់ចំក បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ដែលហេតុការណ៏ ករណីយុវជនដែលត្រូវគេកាប់ឲ្យរបួសធ្ងន់ធ្ងរនេះបានកើតឡើង នៅវេលាម៉ោងប្រហែលជាម៉ោង១១យប់ ថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅស្ថិតនៅចំណុចវាលបឹងកណ្តែក ក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ។ បើតាមការបញ្ជាក់ពីម្តាយជនរងគ្រោះ បានឲ្យដឹងនៅថ្ងៃទី២ខែមករាឆ្នាំ២០២៤ថា នៅមុនពេលកើតហេតុកូនរបស់គាត់ជិះម៉ូតូជាមួយមិត្តភ័ក្ត្រ២ទៅ៣ម៉ូតូ ត្រឡប់ ពីរ មកគេរាំស្គរបុកក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលវិញ ហើយខណ:ពេលនោះកូនគាត់បានឈប់ បត់ជើងតូចនៅម្តុំបឹងកណ្តែកក៏ត្រូវក្រុមក្មេងទំនើង ១ក្រុមមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០២២បានយកកាំបិតផ្គាក់កាប់មកលើកូនរបស់គាត់បណ្ដាលឲ្យរបួសធ្ងន់តែម្ដង។ ជនរងគ្រោះដែលត្រូវគេកាប់ឲ្យរបួសមានឈ្មោះ ម៉ោនរីន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅ ភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជ័យ 1E.4615ក៏ត្រូវគេកាប់ខ្ទេចខ្ទីដែរ។ បើតាមការឲ្យដឹងពីលោកគ្រូពេទ្យបង្អែកខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅអំឡុងយប់ ទី៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅ ពិតជាមានយុវជនម្នាក់របួសធ្ងន់ត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យពិតប្រាកដមែនដោយឡែកនៅព្រឹកថ្ងៃទី០១ខែមករាឆ្នាំ២០២៤ម្សិលមិញនេះដោយសារ ស្ថានភាពជំងឺជនរងគ្រោះធ្ងន់ធ្ងរពេកក៏ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបន្តទៀត។ គួររំឭកថាកាលពីកំឡុងថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលរដ្ធបាលខេត្តឧត្តរមានជ័យបានរៀបចំការប្រគុំតន្ត្រៃរាំស្គរបុកដើម្បីឲ្យបងប្អូនសប្បាយលុះដល់ម៉ោងប្រហែលជា១១យប់ក៏មាន យុវជនម្នាក់ត្រូវបានគេកាប់ឲ្យ របួសធ្ងន់ ក្រោយពេលកើតហេតុរួចគិតត្រឹមថ្ងៃទី០២ខែមករាឆ្នាំ២០២៤នេះសមត្ថកិច្ចជំនាញខេត្តបានបង្ហើបប្រាប់ថា បានកំណត់អត្តសញ្ញាស្លាកលេខម៉ូតូជនដៃដល់បានខ្លះហើយ នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកតាមចាប់ជនបង្កយកមកអនុវត្តតាមនីតិវិធីច្បាប់។ឈឹម.កុសល។