ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម៉ូតូដឹកសាំងបុកជាមួយម៉ូតូរ៉ឺម៉កកង់បី ផ្ទុះឆេះ បណ្ដាលឱ្យរងរបួសមនុស្ស ២នាក់

ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង លើផ្លូវជាតិលេខ៤ មុខការ៉ាស់ហ្គាស់ LPG 24h ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសជនជាតិចិនម្នាក់ ត្រូវភ្លើងឆេះរបើកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរមើលទៅញាក់សាច់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូដឹកប៊ីដុងសាំង បើកបុកជាមួយម៉ូតូរ៉ឺម៉កកង់បីក្នុងទិសដៅស្របគ្នា។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូទាំង២គ្រឿងនេះបើកបរទិសដៅស្របគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុភាគីខាងម៉ូតូរ៉ឺម៉កកង់បីដែលបើកដោយបុរសជនជាតិចិន បានបត់ស្តាំចូលការ៉ាស់ហ្គាស់ ស្របពេលនោះដែរក៏ឃើញមានម៉ូតូដឹកសាំងមួយគ្រឿងទៀតបើកមកពីក្រោយ ហើយក៏បុកជាមួយម៉ូតូកង់បីនៅខាងមុខបណ្តាលឱ្យបែកប៊ីដុងហូរសាំងប៉ើងស្រោចពីលើជនរងគ្រោះហើយផ្ទុះចេញជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ករណីនេះបង្កឲ្យមានមនុស្សប្រុស២នាក់រងរបួស ក្នុងនោះបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរនិងបុរសម្នាក់ជនជាតិខ្មែររងរបួសមធ្យម។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះមានឈ្មោះ ១. អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីឈ្មោះ HE CAIDAO ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ នៅក្រុមហ៊ុន ស៊ីអិន ហ្ស៊ីយ័ន ដរ អ៊ិនដាសស្ទ្រី ឯ.ក (លក់គ្រឿងសង្ហារឹម) បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដងខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យចិន យីហោ ថុងជិ)។ ២.អ្នកបើកបរម៉ូតូឈ្មោះ អ៊ុំ ណៃស៊ាត ភេទប្រុស អាយុ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ចូលមកជួបសំណេះសំណាល និងជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ពិធីសម្ពោធសណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង

រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក លីវ ហ័នស៊ីន (Liu Huanxin) អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប៉ាវលី មានបន្ទប់១១៥ មានបរិក្ខាររចនាបទទំនើបតាមយុគ្គសម័យថ្មី ផ្តល់ជូនការរស់នៅមានផាសុខភាពសាកសម្យជាមួយមនុស្សសម័យថ្មីផងដែរ និងអាចទទួលការរៀបចំកម្មវិធីនៅក្នុងសណ្ឋាគារ ក្រៅពីបរិក្ខារផ្សេងៗក៏បានផ្តល់ជូននូវអាហារមានរស់ជាតិ ស្របតាមតម្រូវការអតិថិជនរួមនឹងពីធីបុណ្យឆ្លងឆ្នាំថ្មីៗនេះ ផ្តល់នូវសេវាកម្មលំដាប់ទីមួយរួមនឹងការគ្រប់គ្រងបែបវិទ្យាសាស្ត្រធ្វើឱ្យសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានមានលំដាប់ខ្ពស់ ហើយនេះជាសក្ខីភាពបញ្ជាក់ពីការបើកសម្ពោធ ហើយក៏មិនមែនជាការចាប់ផ្តើមថ្មីប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញាចាប់ផ្តើមនៃក្តីបំណង និងក្តីស្រមៃរបស់យើង និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ពួកយើងទាំងអស់គ្នា យើងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេឡិចត្រូនិកដែលទំនើបបំផុតរួមទាំងបញ្ចូលនូវវប្បធម៌ និងបញ្ចេញនូវសមិទ្ធផលបន្ថែមទៀត យើងសង្ឃឹមក្លាយជាគោលដៅអាជីវកម្មមួយដែលក្លាហាន រក្សានូវវប្បធម៌ និងសូមអរគុណអតិថិជនដែលបានគាំទ្រ ពិសេសដៃគូរសហការដែលមិនអាចខ្វះបានដើម្បីប្រកួតប្រជែងទទួលបានជោគជ័យ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបើកឱ្យដំណើរការសណ្ឋាគារ កាស៊ីណូប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាងនាឱកាសនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៣២នាក់

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ * ករណីដឹកជញ្ជូន រក្សាទុក១៣ករណី ឃាត់ខ្លួន២១នាក់ * ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១១នាក់។ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៣ករណី ឃាត់ខ្លួន ៧៤នាក់ (ស្រី៣នាក់)៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកស្រុករើសបានទារកម្នាក់ដែលគេយកមកប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ

ខេត្តប៉ៃលិន ៖ មនុស្សក្នុងលោកមានវិចារណញ្ញាញ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ? ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។