ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីគម្របព្រៃឈើរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងខេត្ដក្រចេះត្រូវបាន ឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត រុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន

ក្រចេះ៖ ពិតជាមិនញញើតនឹងច្បាប់អ្វីបន្ដិសោះឡើយ ដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ រាប់ពាន់ហិកតា ត្រូវបានក្រុមខិលខូចលួចឃុបឃិតរុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន សាងសង់ផ្ទះយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ទើបការរុករានទន្ទា្រនដីគម្របព្រៃរបស់រដ្ឋធ្វើបានយ៉ាងរលូនបែបនេះ។ បើតាមការបង្ហើបរបស់ប្រជាពលរដ្ឋប្រាប់ថា ការរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ មានមេឃ្លោងមួយក្រុមបានទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទីតាំងដីគម្របព្រៃដែលក្រុមខិលខូចចូលរុនរានទន្ទ្រាននោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម នឹងភូមិអូរគគីរ ភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលចូលរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ÷ ទី១.ឈ្មោះ ភួង រ៉ា  -ទី២.ឈ្មោះ អ៊ូ ថេង (ជាមន្ត្រីបរិស្ថាន) -ទី៣.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៤.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម)  -និងទី៥.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងប្រាំនេះ ដែលប្រជាពលរដ្ឋឱ្យដឹងថា ជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វព្រៃកែសីមា) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុករាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត ប្រភពព័ត៌មានបានបន្ថែមទៀតថា ការរុករានទន្ទ្រានយកដីគម្របព្រៃឈើខាងលើនោះ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដូច្នេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋត្រូវសហការគ្នាខិតខំអភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិតក្នុងការកែច្នៃនូវអ្វីដែលថ្មីប្លែកសម្រាប់ទាក់ទាញទេសចរឱ្យចូលមកទស្សនាក្នុងខេត្តរបស់ខ្លួន ដើម្បីជំរុញលំហូរចរន្តសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តមបានបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាទំនាស់ដីធ្លី និងការរៀបចំទីក្រុងឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ មានស្នាមញញឹម មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមផ្ញើសារលិខិត សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់។ នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា […]

ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” នៅស្រុកមណ្ឌលសីមា

កោះកុង ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធី សម្ពោធ ដាក់ ឱ្យ ប្រើប្រាស់ ជា ផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” ដែលមានប្រវែង១២៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសាងសង់អស់ចំនួន ១ ៣៨៧ ០០០ដុល្លារ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ ដែលប្រេីប្រាស់អំពេីហិង្សា ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ បញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ ដែលប្រេីប្រាស់អំពេីហិង្សា ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។ ដោយមានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វេីការបញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ ដែលប្រេីប្រាស់អំពេីហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕