ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិស កិច្ចការស្នូល លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់លើការរួមចំណែកប្រែក្លាយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅជាការងារជាក់ស្ដែង និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការគូសវាសផ្នត់គំនិតរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីដោយក្នុងនោះ ចំណេះដឹង និងចំណេះធ្វើគឺត្រូវដើរទន្ទឹមគ្នា។ ទាក់ទិននឹងវិស័យដីធ្លី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីដែលបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងត្រូវទទួលបានការលើកទឹកចិត្ត ឯមន្ទីរដែលមិនទាន់បានចេញបណ្ណជូនប្រជាពលរដ្ឋ គឺយើងត្រូវជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញការងារចេញបណ្ណឱ្យបានឆាប់រហ័ស សំដៅឱ្យប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ពិតប្រាកដ។#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងហូរឈាមនិងប្រឌិតរឿងចោរប្លន់ម៉ូតូ​ បោកបញ្ឆោតសមត្ថកិច្ច​ខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺ​

បុរសម្នាក់​ ឈ្មោះលី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានប្រឌិតរឿង​ សម្តែងធ្វេីជាចោរប្លន់ម៉ូតូ​ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​ ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ​ រវល់មួយយប់ទល់ភ្លឺ​ តាមស៊េីបរកមុខសញ្ញា​ ដែលធ្វេីសកម្មភាពនេះ​ ។ រហូតដល់ព្រឹកថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៤​ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា​ គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ​ ហេីយនៅម៉ោងកេីតហេតុ​ បុរសឈ្មោះ​ លី​ រ៉ហ្សា​ បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ​ ។ សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង២០ម៉០០នាទី​ បុរសឈ្មោះ​ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បាបប្រឌិតថា​ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ឌុបកូនស្រីនៅខាងមុខ​ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២​ តាមផ្លូវស្រែផ្ទះសំណាក់លាភ ដេីម្បីដេីរលេង​ ពេលជិះមកដល់ចំណុច​ ខាងលិចរដ្ឋករទឹក​ ក៏ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកADV ពណ៌ខ្មៅបិទ​គ្រឿម ជិះមកអែបខាងឆ្វេងដៃ​ គៀរអោយចូលខាង​ ហេីយស្រែកថា​ ហែងចុះពីលេីម៉ូតូ​ […]

ព័ត៌មានជាតិ

ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួត តួយ៉ាងធនាគារវីង​ (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ​រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ​ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីង នឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។ ដោយឡែក មុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយមានអាទិភាពចំនួន ២ ដ៏សំខាន់ៗនៃមុំទី៤ សម្រាប់វិស័យហិរញ្ញវត្ថុ៖ ទី១/ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនាវានុវត្តន៍ឌីជីថល ហើយទី២/ ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ ។ ដើម្បីជាមុខព្រួញដ៏សំខាន់ក្នុងការអនុវត្តនូវមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចការបើកទំព័រនៃកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជនឱ្យកាន់តែស្អិតរមួត ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល […]