ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានគ្រោះថ្នាក់បាក់ជើងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ..នៅព្រឹកថ្ងៃទី ១៣.ខែមករា.ឆ្នាំ ២០២៤.នៅវេលាម៉ោងប្រហែលជា ០៩.ព្រឹក។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡាននឹងម៉ូតូនៅចំណុចផ្លូវបំបែកជាបួនកែងការ៉ាស់សាំងបឹងស្នោ.ស្ថិតក្នុងភូមិឈូក.សង្កាត់.សំរោង.ក្រុង.សំរោង.ខេត្ត.ឧត្តរមានជ័យ។ បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាម៉ោងប្រមាណ 9:00នាទី ព្រឹកថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២៤មានរថយន្តមួយគ្រឿងម៉ាក.ក្រៃតុន.ពណ៌ស.ពាក់ស្លាកលេខ.ភ្នំពេញព.2J.6132. បើកបរពីទើសខាងកើតមកលិចលុះមកដល់ចំណុចផ្លូវបំបែកជាបួនកែងការ៉ាស់សាំងបឹងស្នោ.ក៏បានបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក់.ឌ្រីម.ពណ៌ខ្មៅ.ពាក់ស្លាកលេខ.ឧត្តរមានជ័យ.1A.0034.បើកបរដោយបុរសចំណាស់ម្នាក់ពីទិសខាងត្បូងមកខាងជើងបណ្ដាលឲ្យរងរបួសបាក់ជើងខាងស្ដាំ។ ភ្លាមៗនោះដែរកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានចុះមកដល់កន្លែងកើតហេតុ.ក៏បានហៅឡានបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវជួយដឹកអ្នករបួសបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់។ ចំណែកឯម៉ូតូនិងឡាន.កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត.ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់។ឈឹម.កុសល។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល ទៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោល នយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”នៅក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការចូលរួមផងដែរពី អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំង អនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្ត ក្រុមប្រឹក្សាប្រឡងប្រណាំង បានកំណត់ចំណាត់ថ្នាក់ទាំង១២៧ ឃុំ-សង្កាត់ ដែលជាលទ្ធផលចំណាត់ថ្នាក់ប្រភេទ១ មាន ១១៣ឃុំ-សង្កាត់ ប្រភេទ២ មាន ១៤ឃុំ-សង្កាត ប្រភេទ ៣មិនមាន ហើយនៅទូទាំងខេត្តពុំមានប៉ុស្តិ៍នគរបាលរដ្ឋបាលណាគ្មានចំណាត់ថ្នាក់ឡើយ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានការកើនឡើង៧២ករណី ក៏ប៉ុន្តែទោះបីជាបទល្មើសមានការកើនឡើងក៏ពិតមែន តែលទ្ធផលនៃការបង្ក្រាប ទទួលបានខ្ពស់គឺ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ អញ្ជេីញប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស ក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា​ នៅព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៤នេះ​ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងស្តាប់​សេចក្តី​រាយការ​ណ៍​​អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ​។ ជាកិច្ចចាប់ផ្ដេីម​ លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ​ក្រសួងមហាផ្ទៃ បានធ្វេីសេចក្តី​រាយការ​ណ៍​​អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ​ កែ​ សួនសុភី​ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង​ និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ​ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត។ ក្នុងឱកាសនោះ​ លោកជំទាវ​ កែ​ សួនសុភី​ ស​ សុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់កិត្តិយសតែងតាំងលោកជំទាវ​ ជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។​ លោកជំទាវក៏បានប្រកាសប្ដេជ្ញាចិត្ត​ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ច ដែល​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ជូនប្រកបដោយគណនេយ្យភាព​ […]

ព័ត៌មានជាតិ

ទស្សនទាននៃ “សហគមន៍សហសម័យ”

នាថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០២៤ យើងបានមកដល់សហគមន៍ ISI វ៉េងស្រេង នៅវេលាព្រឹកនេះ។ សហគមន៍នេះ អភិវឌ្ឍលើផ្ទៃដីជាង៤០ហិកតាស្ថិតនៅជាយក្រុងភ្នំពេញ ដែលបានប្រែក្លាយតំបន់នេះ ពីសហគមន៍មិនរៀបរយ រស់នៅខ្វះអនាម័យ គ្មានហេដ្ឋារចនាសម្ព័ន្ធ ជីវិតរស់នៅគ្មានក្តីសង្ឃឹមជាមួយនឹងភាពក្រីក្រ មកជាសហគមន៍ថ្មីមួយ ផ្តល់អោយជីវិតនូវរសជាតិថ្មី ពោរពេញទៅដោយមោទនភាព និងការរស់នៅប្រកបដោយសុខដុមរមនាជាមួយក្តីសង្ឃឹម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ សហគមន៍ ISI វ៉េងស្រេង បានបង្កើតឡើងដោយកចិត្តទុកដាក់ លើសេវាចាំបាច់សម្រាប់ការស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល ដោយអនុវត្តតាមប្លង់នគរូបនីយកម្មសហសម័យ បង្កើតជាលំនៅឋាន ស្អាត ផ្សារសហគមន៍ ប្រកបដោយអនាម័យ មជ្ឈមណ្ឌលកីឡាសមល្មម លំហសាធារណ:ទូលាយសម្រាប់អ្នករស់នៅក្នុងសហគមន៍ និងលំហបៃតងសមស្រប ដែលបង្កើតបានជាបរិស្ថានរស់នៅដ៏ទាក់ទាញ ។ ប្រជាពលរដ្ឋប្រមាណ២មុឺននាក់ ដែលរស់នៅតំបន់វ៉េងស្រេង ទទួលបានប្រយោជន៍ពីសហគមន៍ ISI វ៉េងស្រេង។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍នេះ បានបម្រេីប្រយោជន៍ដល់សហគមន៍សេដ្ឋកិច្ច នៃតំបន់វ៉េងស្រេងទាំងមូល។ នេះជាទស្សនទាននៃ “សហគមន៍សហសម័យ” ប្រកបដោយភាពទាក់ទាញ ដែលអាចយកជាគំរូបាន៕ #ចុះបញ្ជីដីធ្លីបញ្ចប់​ #កអក​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC