ព័ត៌មានជាតិ

ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ អនុប្រធានលេខាធិការដា្ឋនគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ពុទិ្ធក អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ក្នុងពិធីនេះព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះអង្គបានមានសង្ឃដីកាថា ការប្រឡងនេះ គឺជាការលើកតម្កើងនូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នា […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់

នៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង១១យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីសំណេះសំណាលរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមយុវជននៅក្រៅប្រទេស ដែលបានរៀបចំជំនួបសំណេះសំណាល នាពេលនេះ ព្រមទាំបានបញ្ជាក់ថាការសំណេះសំណាលនេះ ព្រមទាំង បានបន្ថែមថា ខ្មែរយើងរស់នៅក្រៅប្រទេស តែងចង់ដឹងអំពីស្ថានភាពប្រទេសកម្ពុជា ដោយចង់ដឹងផ្ទាល់ពីនាយករដ្ឋមន្រ្តី ដែលវប្បធម៌នេះ មានតាំងពីអំឡុងសម្តេចតេជោ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ រងរបួសធ្ងន់ ០៦នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៦នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០១នាក់)។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)និងភ្លើងសញ្ញា ០១លើក […]