ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៣៥៣គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូតពីទីផ្សារ

នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សាខា ក.ប.ប. ខេត្តកោះកុង ស្វាយរៀង កំពត និងខេត្តកែប បាន ដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់នៅគ្រប់ទីតាំងអាជីវកម្មនានា ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានរកឃើញទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៥២.៣៦គីឡូក្រាម។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូសំណាកម្ហូបអាហារចំនួន ២៥គំរូ រួមមានពពុះសណ្តែក បង្គា មឹក ត្រីងៀតសមុទ្រ សណ្តែកបណ្តុះ ។ល។ ដែលជាលទ្ធផល ពពុះសណ្តែក ចំនួន ៧គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax)។ សូមបញ្ជាក់ផងដែរថា ទំនិញដែលពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងដកហូត យកមករក្សាទុកនៅស្នាក់ការសាខាដើម្បីបន្តនីតិវិធី៕

ព័ត៌មានជាតិ

ក្រុម RARA ជួបជុំរលឹកខួប១ឆ្នាំ នៃការបង្កើតក្រុមរបស់ខ្លួន!

ក្រុម RARA (RCAF ADFA and RMC-D Alumni) គឺជាក្រុមអតីតសិក្ខាកាមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលមានលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុម បានបង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើមដោយនាយទាហានរបស់កងយោធពលខេមរភូមិន្ទចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សាពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះ មានសមាជិកចំនួន ១២នាក់។ នៅថ្ងៃអង្គារ ទី១៦ ខែមករា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងលួច ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនាំខ្លួនជនត្រូវចោទ ចំនួន០១នាក់ នៅចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌសែនសុខ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា និងលួច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ជៀប សីហា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចវាលស្រែ ស្ថិតនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឺក ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ នុត ដាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះលេខ៩៩ ផ្លូវបេតុង ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1IS-6201, សោរខ្សៀលេខ៨ ចំនួន០១, តួណឺវីស ចំនួន០១, កូនសោរម៉ូតូ ចំនួន០១, ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ, កាបបូបលុយពណ៌ខ្មៅ ចំនួន០១, ស្កុតបិទលេខ៨ ចំនួន០១, កាតចាក់វ៉ាក់សាំងឈ្មោះ ណប់ សុភា ចំនួន០១សន្លឹក ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕