ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការជួសជុលផ្លូវលំ និងកំណត់ទីតាំងដាក់ស្លាកសញ្ញាចរាចរណ៍

ប៉ៃលិន៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌតិ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំ ១ខ្សែ នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិការផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត និងចុះកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងកែសម្រួលស្ថានភាពផ្លូវ នៅចំណុចផ្លូវបំបែកជា៤ មុខវត្តសន្តិមារាម ហៅវត្តវត្តអូរច្រា នៅក្នុងសង្កាត់ទួលល្វា ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុលផ្លូវ ១ខ្សែរនេះ រួមទាំងការ ដាក់ស្លាកសញ្ញាចរាចរណ៍ នៅលើដងផ្លូវ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបចំនួន ២លើក ចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅ។ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ១៥គ្រឿង, ដបជក់៣, បារីអេឡិចត្រូនិច៦, ដែកកេះ៨, ខ្សៀជក់៩, ដាវ២, អំពូលភ្លើងវិល ចំនួន២, កាំបិត១, កន្រៃ្ត៣ និងថង់ច្រកមួយចំនួន៕

ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិឃុំទូទាំងប្រទេស

នេះជាការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សង្កត់ធ្ងន់លើការងារផ្ដល់ដីសម្រាប់បង្កបង្កើនផល លំនៅឋានដែលមានគុណភាពរឹងមាំ និងសោភ័ណភាពស្របតាមស្តង់ដារបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC#រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី#វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#កអក​ ​#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លា ..;ប់ ខ្លួនមិនបានសម្រេច។ បន្ទាប់ពីយកញញួរ វា ..;យ សម្លា ..;ប់. ប្រពន្ធនៅខណ្ឌសែនសុខ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វា. ..;យ ក្បា ..;ល សម្លា ..;ប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យជាប្តីឈ្មោះសួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លា ..;ប់ ខ្លួនមិនបានសម្រេច៕