ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលចរាចរណ៍ចំនួន០៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ និងអ្នកពាក់ព័ន្ធ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បើកបររថយន្ត(អូឌី) ពណ៌ស តាមផ្លូវមហាវិថីម៉ៅសេទុងគោលបំណងមកម្តុំបឹងសាឡាង លុះដល់ស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក ក៏បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (លោតសញ្ញាពណ៌លឿងហើយ រថយន្តនោះមិនទាន់ជាន់នៅលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់) ហើយគាត់បន្តដំណើរទៅមុខទៀត។ ទើបសមត្ថកិច្ចនៅគោលដៅនោះធ្វើការឃាត់រថយន្តគោលបំណងដើម្បីសួរនាំ ប៉ុន្តែម្ចាស់រថយន្តមិនព្រមឈប់ទៅតាមមន្ត្រីចរាចរណ៍បញ្ជាប្រាប់នោះទេ គឺម្ចាស់រថយន្តព្យាយាមបើកគេចពីកន្លែងសមត្ថកិច្ចអនុវត្តច្បាប់ ទើបធ្វើឱ្យសមត្ថកិច្ចម្នាក់គេចពីរថយន្តហើយប៉ះទៅនិងវិទ្យុទាក់ទង(ID) កាន់នៅដៃរបស់មន្រ្តីម្នាក់បណ្តាលឱ្យឆ្កូតថ្នាំរថយន្តដោយអចេតនា។ ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវដោយសារឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រោះប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។ ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលឃាត់រថយន្តបណ្តាលឱ្យប៉ះពាល់រថយន្តប្រជាពលរដ្ឋ បច្ចុប្បន្នកំពុងសុំគោលការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារសង្កាត់ព្រែកកំពឹស!

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រីខកំប៉ុងសរុបចំនួន ៣១កេស ផងដែរ៕

ព័ត៌មានជាតិ

កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣​ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២៤​

នារសៀលថ្ងៃទី​ ២១​ ខែមករា​ ឆ្នាំ២០២៤​ កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ​ការផ្សព្វផ្សាយលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៣​ និងទិសដៅសកម្មភាពបន្ដការងារឆ្នាំ២០២៤​ ដែល​ដឹកនាំដោយ​លោក​ គឹម​ សុខរី​ សមាជិកគណៈកម្មាធិការ​ស.ស.យ.ករាជធានីភ្នំពេញ និង​ជា​នាយកកម្មវីធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​ ដោយមានការចូលរួមពី​ ថ្នាក់ដឹកនាំកម្មវិធី​ ថ្នាក់ដឹកនាំ​ផ្នែក​ និងក្រុម នៃកម្មវិធី​ផងដែរ​។ #កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានចៅក្រមស៊ើបសួរចេញដីកា ឃុំខ្លួនហើយ

កំពង់ស្ពឺ៖ លោកចៅក្រុមស៊ើបសួរអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤។ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នលេខ១១២៥ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤។ ត្រូវបានដាក់ឲ្យស្ថិតក្រោមកាពិនិត្យ ពីបទ ទ្វេពន្ឋភាព ប្រព្រឹត្ត នៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។ សូមរំលឹកថា លោក ឧត្តមសេនីយ៍ត្រី ង៉ាម រី មានឈ្មោះដើម ឃុត វឌ្ឃនា ភេទ ប្រុសអាយុ៥២ឆ្នាំមានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ។ បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ហើយសព្វថ្ងៃលោកជាស្នងការងទទួលផែនការពារនិងអន្តរគម៍នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕