ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។ ជាមួយគ្នានេះ សម្ដេចធិបតី នាយកដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ ឱ្យឃាត់ខ្លួននិងវាយខ្នោះជាបន្ទាន់ រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ យ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស […]

ព័ត៌មានជាតិ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ប្រជុំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ

ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ #រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាពេលខាងមុខនេះ ជាការបន្តដំណើររបស់កម្ពុជា ក្នុងការធានានិរន្តរភាព ប្រព័ន្ធនយោបាយដែលមានរបបគ្រប់គ្រងបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បែបសភានិយម និងប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីភាពរឹងមាំនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ កំណើនសេដ្ឋកិច្ច និងការលេីកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរជ្ជកាលនៃសហសម័យកម្ពុជា។ #សន្តិភាព​ #ព្រះសីហនុ​ #ឃុំសង្កាត់​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នារីជនជាតិចិន បើករថយន្តស៊េរីទំនើបបុករះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង

ខេត្តព្រះសីហនុ ៖ នា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ BMW i8 បើកបរដោយស្រ្តីម្នាក់ជាជនជាតិចិន បានបើកបុកប៉ះរះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង ដែលចតចោលនៅកៀនផ្លូវ មុខផ្សារទំនើប អូរ៉េន ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា នារីជនជាតិចិននេះ បានចុះមកធ្វើការសម្របសម្រួលគ្នា ជាមួយរថយន្តនិងម៉ូតូកង់៣ឥណ្ឌា តែមិនត្រូវគ្នា រហូតដល់សមត្ថកិច្ចមកធ្វើការសម្របសម្រួល ទៅតាមនីតិវិធីច្បាប់ ៕