ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកដំណើរការយ៉ាងរលូន សមត្ថកិច្ចក្នុងមូលដ្ឋានហាក់មិនអើពើ”

ភ្នំពេញ ÷ទីតាំងល្បែងសុីសង មួយកន្លែង បើកទទួលភ្ញៀវចូលលេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលមានទីតាំងបង្កប់ ក្នុងផ្ទះលក់បាយ(លក្ចណា)  ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពលរដ្ឋនិងមាតាបិតាសិស្ស ដែលរស់នៅជិតទីតាំងខាងលើ បានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោក ឧត្តមសេនីយ៍ឯក ជួនណារិនស្នងការនគរបាលរាជធានីពេញ លោក ស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ  និងលោក ជឹម សុីថា អធិការខណ្ឌដង្កោ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។ ដោយទីតាំងខាងលើ នៅជិតសាលារៀនដែលជាកន្លែងមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន ឈ្លក់វង្វេងបាត់បង់ការសិក្សាដោយសារតែល្បែងស៊ីសងនេះ ម្យ៉ាងទៀតទីតាំងនេះគឺនៅចំពីមុខ និងមន្ទីរបក្សថែមទៀតផង ។ គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ថ្មីៗ កន្លងទៅពលរដ្ឋនិងមហាជនមានការសាទរ ចំពោះចំណាត់ការ របស់សមត្ថកិច្ចក្នុងខណ្ឌដង្កោ ដែលបានយកចិត្តទុកដាក់ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែង ជ្រកក្រោមស្លាកហាងកាហ្វេយីហោ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងប្រភេទឡូតូ តូចធំនៅក្នុងមូលដ្ឋានខណ្ឌ ៧មករា ចំនួន២ទីតាំង និងឃាត់ខ្លួនមនុស្សជាង១០នាក់

ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឱ្យស៊ីជម្រៅនោះទេថាល្បែងស៊ីសង ប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ។ មហាជនមានការងឿឆ្ងល់ផងដែរថា កន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះថាមានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិនឃើញមានការចុះបង្ក្រាបនោះឡើយ។ ស្រាប់តែពេលនេះមន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួដោយបានលើកឡើងបន្តទៀតថាបើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន។ដូច្នេះ ទីតាំងល្បែងស៊ីសងប្រភេទនេះគឺមានច្រើនទីតាំងរីកដុះដាលពេញទីតាំងហាងកាហ្វេនិងភោជនីយដ្ឋានគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចគោលដៅចរាចរណ៍ផ្លូវបំបែកសន្លុង ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង

ខេត្តតាកែវ ៖ នៅថ្ងៃពុធ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចគោលដៅចរាចរណ៍ផ្លូវបំបែកសន្លុងស្ថិតក្នុង ភូមិថ្នល់ បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សុង នីឡា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ជួញដូរ-ប្រើប្រាស់)។ ២-ឈ្មោះ យន់ នីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ

លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង (រថយន្ត ០៥គ្រឿង, ម៉ូតូ ចំនួន២២៩គ្រឿង) ១. ល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង +កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៧គ្រឿង -អ្នកបើកបរម៉ូតូ ចំនួន០៤នាក់ -អ្នកបើកបររថយន្ត ចំនួន០៣នាក់ +កម្រិត ០.៤៩ mg/L ឡើង ចំនួន១៦គ្រឿង -អ្នកបើកបរម៉ូតូ ចំនួន១៤នាក់ -អ្នកបើកបររថយន្ត ចំនួន០២នាក់ ២. បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង -អត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្នុងឆ្នាំ២០២៣ កន្លងទៅ លេខ 1291 កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបណ្តឹង និងព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាង ១០០០ករណី!

១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែល អាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ ក្នុងឆ្នាំ២០២៣ កន្លងទៅ សរុបចំនួន ១៧៥២ករណី ក្នុងនោះមានដូចជា៖ ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គិភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ […]