ព័ត៌មានជាតិ

ប្រធានសមាគមជនជាតិចិនធៀងភីងកម្ពុជា និងសមាគមមូនិធិសាធារណរដ្ធបារាំង ឡាយ អិនក្លិប បាននាំាំយកអំណោយរថយន្ត២គ្រឿងរួមទាំងបរិក្ខាពេទ្យមួយចំនួន ជូនដល់ពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែប

(ព្រះសីហនុ)៖ លោក តាំង សំណាង ប្រធានសមាគមជនជាតិចិនធៀងភីងកម្ពុជា ក្រោមកិច្ចសហការពីសមាគមមូនិធិសាធារណរដ្ធបារាំង ឡាយ អិនក្លិប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បាននាំយករថយន្ដសង្គ្រោះ និងគ្រឿងបរិក្ខាពេទ្យមួយចំនួន ជូនដល់ពន្ធនាគារខេត្តព្រះសីហនុ ក្នុងឱកាសនោះផងដែរលោក នុត សាវណា អគ្គរង នៃអគ្គនាយដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកោតសរសើរចំពោះលោក តាំង សំណាង និងសប្បុរសធម៌ដែលបានចូលរួមវិភាគទានក្នុងការការងារស្ដារនីតិសម្បទា និងសេវាអប់រំកែប្រែ និងសុខភាពជនជាប់ឃុំនៅកម្ពុជា ហើយនាពេលកន្លងមកសមាគមតែងតែជួយដល់ពន្ធនាគារក្នុងគ្រាដែលជួបបញ្ហាបិទខ្ទប់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដោយខេត្តព្រះសីហនុមានការផ្ទុះរាលដាលឆ្លងមុនគេ ក្នុងចំណោមបណ្តារាជធានីខេត្ត ក្នុងនាមសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា តែងតែមានវត្តមាន និងសកម្មភាពចូលរួមយ៉ាងសកម្ម ដោយបានគៀងគររកថវិកាក្នុងការឧបត្ថម្ភនៅសម្ភារៈបរិក្ខារសុខាភិបាល ដោយមាន ម៉ាស អាកុល ជែល វ៉ាក់សាំង និងសម្ភារៈមួយចំនួនទៀតដើម្បីទប់ស្កាត់ក្នុងកំឡុងផ្ទុះជំងឺកូវីដ-១៩ សម្រាប់ជនជាប់ឃុំរបស់យើង ជាក់ស្ដែងថ្មីៗនេះពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកែបបានទទួលនូវរថយន្តសង្គ្រោះ រថយន្តបំពេញការងារបម្រើអង្គភាព រួមទាំងសម្ភារៈបរិក្ខារសុខាភិបាលដែលជាជំនួយឧបត្ថម្ភ ហើយសមិទ្ធផល នៃអំណោយទាំងអស់នេះគឺទទួលបានពីសមាគមជំនួយជនជាតិចិនធៀនភីងកម្ពុជា រួមទាំងមានការចូលរួមពីមូលនិធិបារាំង (ឡាយអិនក្លិប)ផងដែរ។ លោក […]

ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤៦៤បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិពោធិ៍រាម្មា និងភូមិឡក្បឿង សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល

ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៤៦៤បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិពោធិ៍រាម្មា និងភូមិឡក្បឿង សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល។ #រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #កអក#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យឆេះអាគារស្នាក់នៅបុគ្គលិកមួយកន្លែងក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាប់ឆេះអាគារស្នាក់ ឌី ហាវ អណ្ដើតភ្លើងចេញពីបន្ទប់ជាន់ទី៦ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោយ សាលាកម្មករ ស្ថិតក្នុង ភូមិ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ភ្លាមៗនោះអគ្គីភ័យខាងលើត្រូវបានសមត្ថកិច្ចចម្រុះបានសហការគ្នាចុះជួយអន្តរាគមន៍ជុំវិញករណីខាងលើ បានទាន់ពេលវេលាមិនបណ្ដាលឱ្យរងរបួសគ្រោះថ្នាក់ដល់មនុស្សឡើយ គ្រាន់តែរងការខូចខាតសម្ភារៈក្នុងបន្ទប់ទាំងស្រុង។ ពាក់ព័ន្ធករណីខាងលើនេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងជា(បឋម)ថាក្នុងករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។