ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបសង្វៀនបញ្ជល់ ឃាត់ខ្លួនបានអ្នកញៀនល្បែង ៤នាក់ និងអាគក២ក្បាល

ខេត្តកំពង់ស្ពឺ៖ ការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នកញៀនល្បែងជល់មានចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់បានរត់គេចខ្លួនបាតជើងសព្រាត ក្រោយប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់ ហើយកម្លាំងនគរបាលសហការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះតែម្តង។ នៅមុនពេលបង្ក្រាបសង្វៀនបញ្ជល់មានខាងលើបានគឺ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បាន សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំត្រពាំងគង បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសង( ជល់មាន់ ) នៅដីវាលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះ ឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន ៤នាក់ទី០១- ឈ្មោះ ឱ សំណាង ភេទប្រុស អាយុ ៥៨ឆ្នាំ (ម្ចាស់សង្វៀន)ទី០២- ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣- ឈ្មោះ ហយ ហាន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងរកា ឃុំត្រពាំងរកា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង

(បាត់ដំបង) កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង  បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយធ្វើសកម្មភាពគំរាមអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពុទ្ធ សុវណ្ណរិទ្ធី ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលជនសង្ស័យរូបនេះតែងបានធ្វើសកម្មភាពបង្ករហឹង្សាគំរាមសម្លាប់ម្តាយ និងរំខានប៉ះពាល់ដល់អ្មកជិតខាងផងដែរ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ភ្នំខៀវ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈ្មួញនៅតែបន្តសម្រុកប្រមូលដើរទិញអង្កាមតាមរោងម៉ាសុីនកិនស្រូវដឹកជញ្ជូនតាមឡានទោះបីតម្លៃទីផ្សារហាងឆេងធ្លាក់ចុះបន្តិច

(ឧត្តរមានជ័យ)ឈ្មួញកណ្ដាលនៅតែ បន្តសម្រុកដើរប្រមូល ទិញអង្កាម នៅតាមរោងម៉ាស៊ីន ដឹកជញ្ជូនតាមរថយន្តធុនធំក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យទោះបីទីផ្សារ មានការធ្លាក់ចុះបន្តិចវិញខណៈដែលខាងភាគីថៃពុំសូវកុម្ម៉ង់ទិញ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ថៅកែ ដើរប្រមូលទិញអង្កាម នៅរោងម៉ាស៊ីនមួយកន្លែងស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ។ បើតាមប្រភពនឹងការរៀបរាប់ឲ្យដឹងពី លោក ស៊ សុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទទី២៩ខែមករាឆ្នាំ២០២៤ នេះថា គាត់មានមុខរបរទទួលទិញអង្កាមនៅតាមរោងម៉ាសុីននេះប្រមាណជាជិតដប់ឆ្នាំកន្លងមកហើយ ចំពោះទីផ្សារអង្កាម ដែលលោកប្រមូលទិញនៅតាមរោងម៉ាស៊ីននៅក្នុងភូមិសាស្ត្រមានមានជ័យ មានការ ធ្លាក់ថ្លៃចុះបន្តិចវិញខណៈដែលនៅខាងថៃ គេសម្បូរអង្កាម ច្រើនដែរក៏ប៉ុន្តែ ឈ្មួញថៃគេបន្តកម្មង់ទិញដដែល។ ប្រភពដដែលបានបន្តទៀតថា អង្កាមដែលលោកប្រមូលទិញ នេះផងដែរគឺ ដឹកបន្តទៅ សាងឱ្យឡានថៃនៅច្រកអូរបីជាន់នៅខេត្តបន្ទាយមានជ័យ ហើយចំពោះតម្លៃទីផ្សារវិញគិតត្រឹមថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ អង្កាម១តោនលក់បានត្រឹមតែ៨៥០០០រៀលប្រាំបីមុឺនប្រាំពាន់រៀល កាលពីកន្លងទៅអង្កាម១មួយតោនលក់បានចាប់ពី៩០០០០រៀលប្រាំបួនមុឺនរៀលតែអីលូវនៅសល់ត្រឹមតែតែ១តោន៨៥០០០រៀលប៉ុណ្ណោះ តែទោះបីជាទីផ្សារធ្លាក់ចុះយ៉ាងណាគាត់នៅតែបន្តដើរប្រមូលទិញនៅតាមរោងម៉ាស៊ីនតូចៗ ជាប្រចាំ ពីព្រោះ គាត់មានមុខរបរនេះ យូរណាស់មកហើយចំពោះការ អង្កាមនេះដែរ ក្នុងមួយជើងដឹកបានត្រឹមតែចំនួន៨តោនដោយឡែកការចំណាយថ្លៃប្រេងហូបចុក ចាយលើជួលកម្មករបូកសរុបមួយជើងចំណេញប្រាក់ប្រមាណជា ម្ភៃម៉ឺនរៀល២០០០០រៀលតែប៉ុណ្ណោះពេលខ្លះឡានខូតចូលដើមក៏មែនដែរ។ គួររំលឹកថា បើតាមការអះអាងពី អ្នកប្រមូលទិញអង្កាម បានលើកឡើងបន្ថែមថាចំពោះអង្កាមនេះ ដែរគឺគាត់ប្រមូលទិញរួចហើយយកទៅលក់បន្តឲ្យឈ្មួញថៃដែលគេចាំទទួលទិញនៅច្រកអូរបីជាន់ហើយចំពោះក្រុមឡានរបស់គាត់ដើរប្រមូលទិញអង្កាមនៅតាមរោងសុីនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យមានចំនួនពីរគ្រឿង ហើយការប្រមូលអង្កាមពុំមានបានរាល់ថ្ងៃនោះទេទាល់តែខាងឈ្មួញថៃគេកម្មង់ពីរឬបីថ្ងៃទើបប្រមូលទិញបានមួយឡានដឹកបន្តយកទៅលក់ឲ្យគេតែម្តង។ឈឹម.កុសល។

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំ វរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។​ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមដោយ​ ឯកឧត្តមសន្តិបណ្ឌិត​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខធិការ​ អគ្គនាយក​ អគ្គនាយករង​ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានជាច្រេីនរូបទៀតផងដែរ៕