ព័ត៌មានជាតិ

អង្គការខុមហ្វ្រែលបើកកិច្ចប្រជុំលើកទី១សម្រាប់ខេត្តឧត្តរមានជ័យ ស្តីពីកិច្ចពិភាក្សា បញ្ហាប្រឈមទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ

(ខេត្តឧត្តរមានជ័យ)គណៈ:កម្មាធិការខុមហ្វ្រែល បានរៀបចំកិច្ចពិភាក្សាស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ទាក់ទងទៅនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ ភោជនីយដ្ធានវណ្ណការ ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤ព្រឹកមិញនេះ ហើយនាឪកាសនោះក៏មានការអញ្ជើញចូលរួមពី លោកជំទាវមិនធារី អភិបាលរងខេត្ត លេខាធិការដ្ធាន គជប កម្លាំងនគរបាល អ្នកសង្កេតការចិនហ្វ្រែល ប្រចាំខេត្តមន្ត្រីអង្គការសង្គមសុីវិល សមាជិកតំណាងគណបក្សជាច្រើនរូបផ្សេងទៀត។ លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេតនិងតស៊ូមតិ ខុមហ្វ្រែល(COMFREL)បានបញ្ជាក់ប្រាប់នៅក្នុងអង្កពិធីថា ការរៀបចំពិភាក្សាស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ ដែលទាក់ទងនឹងដំណើរការបោះឆ្នោត២០២៣កន្លងទៅនេះ សម្រាប់ខេត្តឧត្តរមានជ័យគឺជាលើកទី១ហើយ ក្នុងចំណោមខេត្តទាំង១៣ ហើយអង្គខុមហ្វ្រែលនឹងបន្តធ្វើចំនួន៥ខេត្តបន្តទៀតសរុបទាំងអស់មាន១៨ខេត្តហើយនឹងត្រូវបញ្ចប់នៅខែ០២ឆ្នាំ២០២៤ខាងមុខនេះ។ អ្នកសម្របសម្រួលអង្គការខុមហ្វ្រែលបានលើកឡើងបន្ថែមថា ការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឲ្យគណបក្សដែលបានចូលរួមនៅក្នុងថ្ងៃនេះផ្ទាល់ សម្រាប់ពិភាក្សាលើកជាសំនួរ នៃការលើកឡើងនាពេលបោះឆ្នោតកាលពីពេលកន្លងទៅ ទាំងការដង្ហែរក្បូនឃោសនា របស់គណបក្សនីមួយៗ ជួបប្រឈមនូវបញ្ហាអ្វីខ្លះដែលកើតមាន នៅតាមមូលដ្ធានសម្រាប់ ខេត្តឧត្តរមានជ័យ ។ គួររំលឹកថា បើយោងតាមរបាយការណ៏នឹងការអះអាងពី អង្គការខុមហ្វ្រែលនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះផ្ទាល់ ក្នុងពិភាក្សានេះផងដែរក៏បានអញ្ជើញគណ:បក្សចំនួន៥សម្រាប់ខេត្តឧត្តរមានជ័យឲ្យចូលរួមមាន ទី១/គណបក្សហ៊ុនសុិនបុិច ទី២/គណបក្សរួបរួមជាតិ ទី៣គណបក្សភ្លើងទៀន ទី៤គណបក្សកម្លាំងជាតិ ទី៥គណបក្សប្រជាជន ដោយឡែកក្នងនោះមកចូលរួមបានតែ៤គណបក្សប៉ុណ្ណោះទេ ដោយពុំបានចូលរួម១គឺគណបក្សប្រជាជន ។ សូមជម្រាបថា កិច្ចពិភាក្សាស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនិងអនុសាសន៏ទាក់ទងទៅនឹងដំណើរការបោះឆ្នោតឆ្នាំ២០២៣រយ:ពេលពេញ១ព្រឹកគិតចាប់ពីម៉ោង៧និង៣០នាទីរហូតដល់បញ្ចប់នៅម៉ោង១២និង០០នាទីថ្ងៃទី៣០ខែមករាឆ្នាំ២០២៤នេះដែរ អង្គការខុមហ្វ្រែលក៏បានបែងចែកជា៣ក្រុមដល់សិក្ខាកាមដែលចូលរួមនឹងលើកឡើងអំពីបញ្ហាប្រឈម ហើយនឹងបានឲ្យក្រុមនីមួយៗឡើងធ្វើបទបង្ហាញ ប្រកបដោយភាពរលូនផងដែរ។ឈឹម.កុសល។

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ផ្តោតលើចក្ខុវិស័យដ៏វែងឆ្ងាយនេះ រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលដឹកនាំដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមរៀបចំនូវការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១លាន ៥សែននាក់ ដែលគោលនយោបាយនេះ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ ដោយមើលឃើញនូវតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង ដើម្បីរួមគ្នាជាមួយរដ្ឋាភិបាល សម្រេចឱ្យបាននូវមហិច្ចតាជាប្រទេសអ្នកមានរបស់កម្ពុជា នៅឆ្នាំ២០៥០ ។ ផ្អែកលើតម្រូវការកម្លាំងពលកម្មជំនាញនៅក្នុងទីផ្សារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖ – វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដុតធូបបង្កជាអគ្គិភ័យឆាបឆេះផ្ទះ​អស់ ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% នៅខណ្ឌដូនពេញ, នគរបាលប្រើប្រាស់ទឹក​ជិត១០០គ្រឿង​

ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់​ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…