ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រកាសសាលក្រមក្រុម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក៣នាក់ទៀត ដោយផ្ដន្ទាទោសពី៤ឆ្នាំ ដល់៦ឆ្នាំ សំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត លើអ្នករកស៊ីអចលនទ្រព្យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសលើសំណុំរឿងជនត្រូវចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកសរុប៤នាក់ ក្នុងសំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត ដែលបម្រុងប្រព្រឹត្តទៅលើអ្នករកស៉ីជំនួញអចលនទ្រព្យម្នាក់ នៅខេត្តកំពង់ស្ពឺ។ វត្តមានក្នុងការប្រកាសសាលក្រមក្នុងពេលនេះ មានលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមាន លោក សាន សុភ: ជាតំណាងអយ្យការ។ នៅចំពោះមុខជនត្រូវចោទទាំង៤នាក់ តុលាការបានប្រកាសសម្រេច៖ * ទី១៖ ឈ្មោះ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ភេទប្រុស អាយុ៤៤ឆ្នាំ ហៅ សុខ សុវណ្ណវឌ្ឍនាសាពុង ហៅ វីល្លាម គ័ង ដាក់ពន្ធនាគារ៦ឆ្នាំ * ទី២៖ គេច ម៉ាច ហៅ អាតឿ ភេទប្រុស […]

ព័ត៌មានជាតិ

តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះដែលបានផ្ដល់នៅក្នុង « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច »

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នឹងផ្ដល់ «អត្ថប្រយោជន៍ពិសេស» ដល់ « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច » ដូចខាងក្រោម ៖ – ការសម្រួលនីតិវិធី, បែបបទ និង ការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្ត គម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច – ការផ្ដល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់ សហគ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច; – ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើក ទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល; – ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ហាញមុខក្រុមជនសង្ស័យ ទាំង៥នាក់ ដែលលួចនិងប្លន់យ៉ាងសកម្មក្នុងក្រុងភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធីច្បាប់ ។ នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល បានបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាព ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចជំនាញ ក៏បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់។ សមត្ថកិច្ច ក៏បានដកហូតបានម៉ូតូម៉ាកហុងដា ១គ្រឿង របស់ជនរងគ្រោះ ព្រមទាំងដកហូតបានកន្ត្រៃកាត់ដែក១និង ដង្កាប់ចំនួន១ សម្រាប់ធ្វើសកម្មភាពលួច ផងដែរ។ ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥នាក់ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕