ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិថៃ ២៩នាក់ បញ្ជូនទៅប្រទេសវិញ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃ ចំនួន ២៩នាក់ ស្រី១៤នាក់ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់នៅកម្ពុជា។ ការប្រគល់-ទទួល បានធ្វើឡើងចំនួន ២លើក រួមមាន៖ * លើកទី១៖ វេលាម៉ោង០៩៖៥០នាទី ជាមួយស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន មនុស្សចំនួន២៥នាក់ ស្រី១៣នាក់។ * លើកទី២៖ វេលាម៉ោង១១៖២០នាទី ជាមួយនាកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កៅ គីមលី នាយរងផ្នែក មនុស្សចំនួន០៤នាក់ ស្រី០១នាក់។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ ចំនួន២៦នាក់ ស្រី១៤នាក់ និង០៣ឆ្នាំចំនួន ០៣នាក់ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័ត មួយកន្លែងដកហូតបានតែវត្ថុតាងសម្ភារៈដោយឡែកមនុស្សរត់ចែកជើងគ្នាអស់

(ឧត្តរមានជ័យ) សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័តមួយកន្លែង ស្ថិតនៅ ចំណុចផ្ទះទុកចោលក្នុងចម្ការស្វាយចន្ទីក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ នេះបើតាមការដឹងពីលោកវរសេនីយ៍ទោលោកជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី ២៥ខែមករាឆ្នាំ២០២៤នេះ។ កិច្ចប្រតិបត្តិការ ចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងនេះផងដែរធ្វើឡើង តាមបទបញ្ជា ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ឲ្យលោកវរសេនីយ៍ទោជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងសាបដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានស្រុកនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជាច្រើននាក់ចុះធ្វើការបង្ក្រាបទីតាំងជល់មាន់ចល័តមួយកន្លែងស្ថិតនៅ ត្រង់ចំណុចខាងលើ។ គួររំលឹកថា កាលពីអំឡុងថ្ងៃទី២១ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះបន្ទាប់ពីមានពត៌មានផុសនៅលើបណ្តាញសង្គមថា មានការលួចលេងល្បែងប្រជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ភ្លាមៗនោះលោកស្នងការដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបតែម្តង។ នៅចំពោះមុខ កម្លាំងជំនាញបង្ក្រាបនិងដកហូតវត្ថុតាងរួមមាន ជញ្ជីងថ្លឹងមាន់ចំនួន១ ការុងហ៊ុមព័ទ្ធធ្វើជារង្វង់មូលដើម្បីប្រជល់លេងមាន់និងស៊ុុម ២២ការុង ការុងដាក់មាន់ចំនួន០៣ ដាក់កត់បក្សីកីឡាចំនួន០៨ ទ្រុងដែកសម្រាប់ក្រុងដាក់មាន់ចំនួន០១ ស្កុតរុំខ្នាយមាន់ជាច្រើនទៀត។ បច្ចុប្បន្នវត្ថុតាង ដែលដកហូតបានត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការ នគរបាលស្រុកត្រពាំងប្រាសាទដោយឡែក ក្រុមអ្នកលេងបានរត់ បាតជើងសព្រាតអស់នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផងដែរ។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។ ជាមួយគ្នានេះ សម្ដេចធិបតី នាយកដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដោយផ្ទាល់យ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ ឱ្យឃាត់ខ្លួននិងវាយខ្នោះជាបន្ទាន់ រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបេីកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ យ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស […]

ព័ត៌មានជាតិ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ ប្រជុំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ

ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ #រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ​ #កអក#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាពេលខាងមុខនេះ ជាការបន្តដំណើររបស់កម្ពុជា ក្នុងការធានានិរន្តរភាព ប្រព័ន្ធនយោបាយដែលមានរបបគ្រប់គ្រងបែបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បែបសភានិយម និងប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីភាពរឹងមាំនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ កំណើនសេដ្ឋកិច្ច និងការលេីកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងរជ្ជកាលនៃសហសម័យកម្ពុជា។ #សន្តិភាព​ #ព្រះសីហនុ​ #ឃុំសង្កាត់​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នារីជនជាតិចិន បើករថយន្តស៊េរីទំនើបបុករះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង

ខេត្តព្រះសីហនុ ៖ នា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ BMW i8 បើកបរដោយស្រ្តីម្នាក់ជាជនជាតិចិន បានបើកបុកប៉ះរះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង ដែលចតចោលនៅកៀនផ្លូវ មុខផ្សារទំនើប អូរ៉េន ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ប្រភពព័ត៌មានបានបញ្ជាក់ថា នារីជនជាតិចិននេះ បានចុះមកធ្វើការសម្របសម្រួលគ្នា ជាមួយរថយន្តនិងម៉ូតូកង់៣ឥណ្ឌា តែមិនត្រូវគ្នា រហូតដល់សមត្ថកិច្ចមកធ្វើការសម្របសម្រួល ទៅតាមនីតិវិធីច្បាប់ ៕

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ត្រូវបានរដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍

ខេត្តកណ្តាល៖ប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រូវបានរដ្ឋបាលខេត្តកណ្តាលរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ យកលេខរៀង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឥទ្ធិពល ជំនន់ទឹកភ្លៀង នារដូវប្រាំងកន្លងមកចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ដែលមានជីវភាពក្រីក្រខ្វះខាតដី សម្រាប់សង់លំនៅឋានត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកដីសង់លំនៅឋានជូនពួកគាត់ដែលអាចជួយធ្វើឱ្យស្ថានភាពនៃការរស់នៅ របស់ពួកគាត់បានប្រសើរឡើង។ ឯកឧត្តម​ ហាក់ សុខមករា អភិបាលរងខេត្ត​បានឱ្យដឹងទៀតថា៖ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន និងមានសិទ្ធប្រើប្រាស់ផ្តាច់មុខ និងទូលំទូលាយ ដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់។ ឯកឧត្តម បានបញ្ជាក់ថា៖ ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងការបែងចែកដី […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្ដេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្ដេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលចរាចរណ៍ចំនួន០៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ ហើយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ និងអ្នកពាក់ព័ន្ធ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានស្ត្រីម្នាក់បើកបររថយន្ត(អូឌី) ពណ៌ស តាមផ្លូវមហាវិថីម៉ៅសេទុងគោលបំណងមកម្តុំបឹងសាឡាង លុះដល់ស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក ក៏បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (លោតសញ្ញាពណ៌លឿងហើយ រថយន្តនោះមិនទាន់ជាន់នៅលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់) ហើយគាត់បន្តដំណើរទៅមុខទៀត។ ទើបសមត្ថកិច្ចនៅគោលដៅនោះធ្វើការឃាត់រថយន្តគោលបំណងដើម្បីសួរនាំ ប៉ុន្តែម្ចាស់រថយន្តមិនព្រមឈប់ទៅតាមមន្ត្រីចរាចរណ៍បញ្ជាប្រាប់នោះទេ គឺម្ចាស់រថយន្តព្យាយាមបើកគេចពីកន្លែងសមត្ថកិច្ចអនុវត្តច្បាប់ ទើបធ្វើឱ្យសមត្ថកិច្ចម្នាក់គេចពីរថយន្តហើយប៉ះទៅនិងវិទ្យុទាក់ទង(ID) កាន់នៅដៃរបស់មន្រ្តីម្នាក់បណ្តាលឱ្យឆ្កូតថ្នាំរថយន្តដោយអចេតនា។ ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវដោយសារឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រោះប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។ ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលឃាត់រថយន្តបណ្តាលឱ្យប៉ះពាល់រថយន្តប្រជាពលរដ្ឋ បច្ចុប្បន្នកំពុងសុំគោលការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ […]