ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងលួច ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនាំខ្លួនជនត្រូវចោទ ចំនួន០១នាក់ នៅចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌសែនសុខ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា និងលួច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ជៀប សីហា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចវាលស្រែ ស្ថិតនៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឺក ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ នុត ដាវី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះលេខ៩៩ ផ្លូវបេតុង ស្ថិតនៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1IS-6201, សោរខ្សៀលេខ៨ ចំនួន០១, តួណឺវីស ចំនួន០១, កូនសោរម៉ូតូ ចំនួន០១, ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ, កាបបូបលុយពណ៌ខ្មៅ ចំនួន០១, ស្កុតបិទលេខ៨ ចំនួន០១, កាតចាក់វ៉ាក់សាំងឈ្មោះ ណប់ សុភា ចំនួន០១សន្លឹក ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម។ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញឃាត់ខ្លួនឈ្មោះ ប្រាក់ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដកហូតវត្ថុតាង៖ ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូង ពណ៌ស ចំនួន ៥វង់។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ( យកកាំ ..;បិត បុ័ងតោ កា ..;ប់ ឱ្យរង របួ ..;ស ធ្ង ..;ន់ និងខូចខាតម៉ូតូ )

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ( យកកាំ ..;បិត បុ័ងតោ កា ..;ប់ឱ្យរង របួ ..;ស ធ្ង ..;ន់ និងខូចខាតទ្រព្យសម្បត្តិម៉ូតូ ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់រួមមាន៖ ១-ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ ភេទប្រុស មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។ ២-ឈ្មោះ សុខ លឿនឧត្ដម ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ […]

ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស បន្តប្រមូលធាតុចូលដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ស្តីពីការងារប្រឆាំងការជួញដូរមនុស្ស នៅកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង កម្រិតបច្ចេកទេស បន្តប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ ស្តីពីការងារប្រឆាំងការជួញដូរមនុស្ស នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវ រដ្ឋលេខាធិការ បានប្រសាសន៍ស្នើដល់អង្គប្រជុំ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាបន្តពិនិត្យ និងផ្ដល់ធាតុចូលឲ្យបានត្រឹមត្រូវ ដើម្បីដាក់បំពេញជាចម្លើយក្នុងកម្រងសំណួរ ហើយ សហការគ្នាពីគ្រប់អង្គភាព ស្ថាប័ន ក្នុងការពិនិត្យលើរបៀប និងទម្រង់នៃការឆ្លើយតប ទៅនឹងការស្នើសុំរបស់អាមេរិក។ គួរជម្រាបថា ពាក់ព័ន្ធទៅនឹងកម្រងសំណួរវាយតម្លៃ ត្រូវបានបែងចែកជូនក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, គណៈកម្មាធិការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

ព័ត៌មានជាតិ

កិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមកិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីអភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង-ស្រុក សរុបសមាសភាព ៥៦ រូប។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទីមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ យោងផ្អែកលើផែនការសកម្មភាព នៃគម្រោងអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងមហាផ្ទៃ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បី៖ ១.​ប្រកាសសមាសភាព នៃគណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ២.​បង្ហាញពីទិដ្ឋភាពរួមនៃការអនុវត្ត ៣.ធ្វើបច្ចុប្បន្នភាព និងលទ្ធផលនៃ​ការសិក្សាទីតាំងទីលានចាក់សំរាម នៅ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងសៀមរាប។ ជាការចូលរួម លោកអភិបាលរង […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាប្រាសាទត្បែង

នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ចើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់រដ្ឋបាលខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀតផងដែរ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន ៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន ៣១, សហគ្រាសជាង ៧០០ ០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លានសហគ្រាស ដោយប្រយោល។ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង រសៀលថ្ងៃចន្ទ ទី១៥ មករា ២០២៤នេះ ៕

ព័ត៌មានជាតិ

ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា សុគន្ធត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ អនុប្រធានលេខាធិការដា្ឋនគណៈសង្ឃនាយក ព្រះវិន័យធរគណខេត្តកណ្តាល ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២៤ នៅក្នុងមណ្ឌលប្រឡង ពុទិ្ធក អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ក្នុងពិធីនេះព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះអង្គបានមានសង្ឃដីកាថា ការប្រឡងនេះ គឺជាការលើកតម្កើងនូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នា […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់

នៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង១១យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីសំណេះសំណាលរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តរបស់កម្ពុជា។ ក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមយុវជននៅក្រៅប្រទេស ដែលបានរៀបចំជំនួបសំណេះសំណាល នាពេលនេះ ព្រមទាំបានបញ្ជាក់ថាការសំណេះសំណាលនេះ ព្រមទាំង បានបន្ថែមថា ខ្មែរយើងរស់នៅក្រៅប្រទេស តែងចង់ដឹងអំពីស្ថានភាពប្រទេសកម្ពុជា ដោយចង់ដឹងផ្ទាល់ពីនាយករដ្ឋមន្រ្តី ដែលវប្បធម៌នេះ មានតាំងពីអំឡុងសម្តេចតេជោ […]