ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងហូរឈាមនិងប្រឌិតរឿងចោរប្លន់ម៉ូតូ​ បោកបញ្ឆោតសមត្ថកិច្ច​ខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺ​

បុរសម្នាក់​ ឈ្មោះលី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បានប្រឌិតរឿង​ សម្តែងធ្វេីជាចោរប្លន់ម៉ូតូ​ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ​ អ្នកសារព័ត៌មាន​ ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ​ រវល់មួយយប់ទល់ភ្លឺ​ តាមស៊េីបរកមុខសញ្ញា​ ដែលធ្វេីសកម្មភាពនេះ​ ។ រហូតដល់ព្រឹកថ្ងៃទី១១ខែមករា​ ឆ្នាំ២០២៤​ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា​ គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ​ ហេីយនៅម៉ោងកេីតហេតុ​ បុរសឈ្មោះ​ លី​ រ៉ហ្សា​ បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ​ ។ សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង២០ម៉០០នាទី​ បុរសឈ្មោះ​ លី​ រ៉ូហ្សា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ បាបប្រឌិតថា​ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JM-4567 ឌុបកូនស្រីនៅខាងមុខ​ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២​ តាមផ្លូវស្រែផ្ទះសំណាក់លាភ ដេីម្បីដេីរលេង​ ពេលជិះមកដល់ចំណុច​ ខាងលិចរដ្ឋករទឹក​ ក៏ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូមួយគ្រឿង​ ម៉ាកADV ពណ៌ខ្មៅបិទ​គ្រឿម ជិះមកអែបខាងឆ្វេងដៃ​ គៀរអោយចូលខាង​ ហេីយស្រែកថា​ ហែងចុះពីលេីម៉ូតូ​ […]

ព័ត៌មានជាតិ

ស្ថាប័នរដ្ឋ និងឯកជន គឺជាដៃគូដែលមិនខ្វះគ្នាបាន ហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប ពិសេសវិស័យហរិញ្ញវត្ថុ និងធនាគារ

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួត តួយ៉ាងធនាគារវីង​ (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ​រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ​ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីង នឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។ ដោយឡែក មុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយមានអាទិភាពចំនួន ២ ដ៏សំខាន់ៗនៃមុំទី៤ សម្រាប់វិស័យហិរញ្ញវត្ថុ៖ ទី១/ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនាវានុវត្តន៍ឌីជីថល ហើយទី២/ ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ ។ ដើម្បីជាមុខព្រួញដ៏សំខាន់ក្នុងការអនុវត្តនូវមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចការបើកទំព័រនៃកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជនឱ្យកាន់តែស្អិតរមួត ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឈុន សុធីតា ម្ចាស់ផេក St vitamin diet slim 2 រងបណ្តឹងថាលក់ផលិតផលអត់ច្បាប់

រាជធានីភ្នំពេញ៖យោងបណ្តឹងរបស់ឈ្មោះលឹម គឹមហ៊ាង ចុះថ្ងៃទី៣០ តុលា ឆ្នាំ ២០២៣ បានអោយដឹងថា ឈ្មោះលឹម គឹមហ៊ាង ភេទស្រីជាអតិថិជនដែលបានទិញផលិតផលពីឈ្មោះ ឈុន សុធីតា ភេទស្រីមានអាសយដ្ឋានផ្លូវ១៥បេ សង្កាត់ អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានប្តឹងរាយការណ៍ទៅក្រសួងសុខាភិបាលថា ឈ្មោះ ឈុន សុធីតា ម្ចាស់ផេក St vitamin diet slim 2 ដែលលក់ផលិតផល Golden serum Natural berbal crub Ginseng Collagen Night Cream បានលក់អោយលោកស្រី ហើយមិនចេញវិក័យបត្រ័ និង មិនមានបិតប្រវេទសុខាភិបាលត្រឹមត្រូវសង្ស័យថារកស៊ីអត់ច្បាប់ ហើយខ្លួនក៍បានប្តឹងរាយការណ៍ទៅសុខាភិបាលដើម្បីបញ្ជាក់ផលិតផលខាងលើនេះមានច្បាប់ឬអត់។ បើយោងតាមសំដីរបស់ក្រសួងសុខាភិបាលបានអោយដឹងថា៖ ហើយអង្គភាពយើងខ្ញុំបានសួទៅឈ្មោះ ឈុន សុធីតា តាមរយៈលេខ 0973603584 ថាតើផលិតផលរបស់គាត់មានច្បាប់ឬទេ?គាត់ពុំបានឆ្លើយតបតាមសំនួររបស់អង្គភាពយើងឡើយគាត់គ្រាន់តែសួវិញថាខ្ញុំមកពីអង្គភាពណា ហើយសូមផ្ញើផេកអោយមើលផង។ អង្គភាពយើងខ្ញុំរងចាំការបកស្រាយអំពីឈ្មោះ ឈុន សុធីតា ថាតើផលិតផលរបស់គាត់មានច្បាប់ និង […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប្រើវិធានការក្តៅដោយទុកពេល១ថ្ងៃឲ្យបងប្អូនក្រុមអាជីវករលក់ដូរសហការជួយរុះរើអីវ៉ាន់ដែលដាក់ចូលចំណីផ្លូវសាធារណ

(ឧត្តរមានជ័យ)គណៈបញ្ជាការឯកភាពខេត្តប្រើវិធានការក្តៅ ចុះណែនាំទៅដល់បងប្អូនអាជីវករលក់នៅជុំវិញផ្សារសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យចូលរួមសហការដោយទុកឱសានវាទមួយថ្ងៃគិតចាប់ពីស្អែកនេះតទៅដើម្បីឲ្យពួកគាត់រុះរើអីវ៉ាន់ពីលើចិញ្ចើមផ្លូវថ្នល់ទៅក្នុងដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អផ្លូវចេញចូលធំទូលាយដោយសារកន្លងមក ផ្លូវ ជុំវិញបរិវេណផ្សារសំរោង ការរួមតូចចង្អៀត។ កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមឃិនញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងនោះក៏ការចូលរួមពីអភិបាលរងក្រុង លោកចៅសង្កាត់ កម្លាំងប៉ូលីសសណ្តាប់ធ្នាប់ខេត្ត កម្លាំងនគរបាលក្រុងសំរោង កម្លាំងប៉ុស្តិ៏ជាច្រើននាក់ផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងនៅព្រឹកនៅទី១០ខែមករាឆ្នាំ២០២៤ថា ដោយមើលឃើញពីកត្តា នូវការលំបាកផ្លូវតូចចង្អៀតខណៈពេលដែលមានបញ្ហាកើតឡើងដូចជាមានករណីអគ្គីភ័យឡានទឹកចូលពុំរួចដូចនេះ ក្នុងនាម អាជ្ញាធរខេត្តឧត្តរមានជ័យកន្លងមកក៏បានចុះស្រង់ស្ថិតិបងប្អូនអាជីវករម្តងរួចមកហើយជាក់ស្តែងការចុះពន្យល់ណែនាំដល់បងប្អូនអាជីវករនៅក្នុងថ្ងៃនេះផ្ទាល់ ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរក្រុង ចៅសង្កាត់កងកម្លាំង ជាច្រើននាក់ ចុះពិនិត្យនៅតាមតូបលក់សូមឲ្យបងប្អូនចូលរួមសហការ និងយោគយល់ ចំពោះទីតាំងដែលគាត់លក់ឬរំលោភលើចិញ្ចើមផ្លូវដើម្បីឲ្យ ផ្លូវនេះធំទូលាយល្អឡើងវិញ។ សូមបញ្ជាក់ផងដែរថា ចំពោះការរៀបចំសណ្តាប់ នៅក្នុងជុំវិញបរិវេណផ្សារសំរោង ព្រឹកមិញនេះអាជ្ញាធរខេត្តទុកពេលឲ្យចំនួន១ថ្ងៃដល់បងប្អូនអាជីវករជាច្រើនតូបដោយឲ្យពួកគាត់ជួយរៀបចំសណ្តាប់ធ្នាប់ឡើងវិញហើយជាងនេះទៅទៀត នៅព្រឹកស្អែក ថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះ តទៅប្រសិនបងប្អូនប្រជាពលរដ្ឋពុំ ធ្វើការរុះរើតាមអ្វីដែលអាជ្ញាធរប្រាប់នោះទេកម្លាំងនគរបាលសណ្តាប់ធ្នាប់និងចុះ អនុវត្តចាប់ពីថ្ងៃស្អែកនេះតទៅតែម្តង។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឲ្យអ្នកបើកបរស្លាប់ ក្រោមការគិតថា ជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក២នាក់ រត់គេចខ្លួនជាង៧ខែ ត្រូវបានបង្ក្រាប

(ព្រៃវែង)៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់ កាលពី៧ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់។ ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះបើករថយន្តធ្លាក់ចូលប្រឡាយស្លាប់ ប៉ុន្តែធាតុពិតជារឿងគប់កញ្ចក់រថយន្ត។ នេះបើបំបែកសំណុំរឿងមិនបានទេ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ជាទីបំផុត និងលាក់បាំងជារៀងរហូត។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា នេះជាស្នាដៃក្នុងការបំបែកសំណុំរឿងមួយរបស់កម្លាំងនគរបាលខេត្ត ដែលដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តថាមពលសព្វគ្រប់បែបយ៉ាង ជិះទូកឆ្លងសមុទ្រតាមចាប់ដល់លើកោះរ៉ុង ឆ្លងកាត់៥ខេត្ត-ក្រុងផ្សេងទៀត ទម្រាំតែអាចចាប់ខ្លួនបាន។ លោកស្នងការបានអះអាងថា ដោយគោរពតាមបទបញ្ជាពីថ្នាក់លើ កម្លាំងបានដាក់ចិត្តដាក់កាយតាមប្រមាញ់ឲ្យខានតែបាន ដែលផ្ដើមចេញពីសំណុំរឿងដ៏ស្មុគស្មាញនេះ កម្លាំងនគរបាលបានបំបែកសំបុក បក្ខពួកក្រុមជនអន្ធពាលទាំងនេះ ជាហូរហែរចាប់ខ្លួនបានជាង១០នាក់ផ្សេងទៀតករណីផ្សេងគ្នា ប៉ុន្តែពួកគេជាបក្ខពួកខ្សែស្រឡាយជនអន្ធពាលជាមួយគ្នា និយាយរួមគឺបំបែកបានមួយសំបុកតែម្ដង។ ជនសង្ស័យបាននិយាយថា តាមពិតពួកគេមិនមានបំណងចង់គប់កញ្ចក់ឡានទេ ដោយសារតែកុងឡានកុងទីន័រ បើកភ្លើងហ្វាចាំងភ្នែកពេក ពួកខ្លួនក៏គប់ដុំថ្មឲ្យចំកញ្ចក់តែម្ដងទៅទុកជាការព្រមាន ដោយមិនបានដឹងថា គប់ចំតៃកុងឡាន ធ្លាក់ផ្លូវស្លាប់នោះឡើយ។ រីឯដុំថ្មដែលពួកខ្លួនរក្សាទុកនោះ គឺទុកការពារខ្លួនពីសត្រូវរបស់ខ្លួនដែលជាជនអន្ធពាលដូចគ្នាតែប៉ុណ្ណោះ។ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោកសាស្ត្រាចារ្យ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោកសាស្ត្រាចារ្យ (Prof. Jeffrey Sach) ប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១០ មករា ២០២៤នេះ ៕

ព័ត៌មានជាតិ

បងប្អូនក្រុមវាលទី១៥​ (ខណ្ឌពោធិ៍សែនជ័យ​)​ ចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃរំដួល​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ #រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #ចុះបញ្ជីដីធ្លីបញ្ចប់ #កអក​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធី ប្រុងពាលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់ ៤៥ម៉ែត្រ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី ប្រុងពាលី បញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធអភយមុទ្រៈ និងសំណង់នានា មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នា និងមានសុទ្ធាជ្រះថ្លា ចាប់មគ្គផលក្នុងការកសាង ព្រះពុទ្ធអភយមុទ្រៈ ដែលត្រូវកសាងនេះ មានកម្ពស់ ៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុក្ខជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។ “ប្រុងពលី” ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុង […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ « បេក្ខជនជាប់និទ្ទេស A ទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន៥ »

ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១ នាក់ និង បេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ១៤នាក់ នាព្រឹកថ្ងៃទី០៩ មករា ឆ្នាំ២០២៤នេះ  សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១នាក់ អាចទទួលបានលទ្ធផលល្អប្រសើរនេះទៅបាន គឺដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធពិសេសតួអង្គ០៥សំខាន់​ ៖ ១⁃ សិស្សានុសិស្សខ្លួនឯងផ្ទាល់ ២⁃ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ៣⁃ ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់ ៤⁃ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា ៥⁃ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដីគម្របព្រៃឈើរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងខេត្ដក្រចេះត្រូវបាន ឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត រុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន

ក្រចេះ៖ ពិតជាមិនញញើតនឹងច្បាប់អ្វីបន្ដិសោះឡើយ ដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ រាប់ពាន់ហិកតា ត្រូវបានក្រុមខិលខូចលួចឃុបឃិតរុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន សាងសង់ផ្ទះយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ទើបការរុករានទន្ទា្រនដីគម្របព្រៃរបស់រដ្ឋធ្វើបានយ៉ាងរលូនបែបនេះ។ បើតាមការបង្ហើបរបស់ប្រជាពលរដ្ឋប្រាប់ថា ការរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ មានមេឃ្លោងមួយក្រុមបានទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទីតាំងដីគម្របព្រៃដែលក្រុមខិលខូចចូលរុនរានទន្ទ្រាននោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម នឹងភូមិអូរគគីរ ភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលចូលរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ÷ ទី១.ឈ្មោះ ភួង រ៉ា  -ទី២.ឈ្មោះ អ៊ូ ថេង (ជាមន្ត្រីបរិស្ថាន) -ទី៣.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៤.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម)  -និងទី៥.ឈ្មោះ លោក សល់ ឈ្មោះអ្នកទាំងប្រាំនេះ ដែលប្រជាពលរដ្ឋឱ្យដឹងថា ជាមេឃ្លោងក្នុងការរុនរាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វព្រៃកែសីមា) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋមានពីទីឆ្ងាយចូលរុករាន និងចាប់ដីគម្របព្រៃរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត ប្រភពព័ត៌មានបានបន្ថែមទៀតថា ការរុករានទន្ទ្រានយកដីគម្របព្រៃឈើខាងលើនោះ […]