ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក អ៊ឹម សុផាន់ណារ៉េត ដែលមានចិត្តសប្បុរសឧបត្ថម្ភភេសជ្ជៈដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីនគរបាល២រូប នៃខេត្តកោះកុង ត្រូវបានក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

កោះកុង÷ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសម្រេចបណ្ដេញមន្ត្រីនគរបាលក្រុងខេមរៈភូមិន្ទ នៃខេត្តកោះកុង ចំនួន ២ នាក់ទៀតចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារតែល្មើសនឹងវិន័យកងកម្លាំង។ បើយោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលទើបទទួលបានថ្មីៗនេះ បានឲ្យដឹងថា មន្ត្រីនគរបាលក្រុងខេមរៈភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះ កុង ចំនួន ២ រូប ដែលត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរនបាលជាតិនោះ ១- លោកវីរៈសេនីយ៍ត្រី សាត សំអឿន អត្តលេខ ៨០២៤៦ នាយប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងវែង។ ២- លោកអនុស្សសេនីយ៍ទោ សុិន សត្យា អត្តលេខ ៨២៨៤១ នាយរងផ្នែកប្រឆាំងគ្រឿងញៀន។ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ផ្អែកការបញ្ជាក់សេចក្តីសម្រេចថា ប្រាក់ បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្ដាច់និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពី ខែមេសា ឆ្នាំ ២០២៤ នេះតទៅ។ គួររំលឹកផងដែរថា រហូតមកទល់ពេលនេះ មន្ត្រីក្រសួងមហាផ្ទៃ ជិត ១០០ នាក់ហើយ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខណ្ឌឫស្សីកែវ ចុះអនុវត្តវិធានការរដ្ឋបាលរុះរេីសំណង់របងថ្ម និងសម្ភារៈ ដែលបានគ្រប់គ្រងលេីដីតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ជាដីរបស់រដ្ឋ

ភ្នំពេញ៖ ដោយអនុវត្តស្មារតីលិខិតលេខ ១៩០/២៣ លស.អ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ ដឹកនាំ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលសាលាខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលរុះរេីសំណង់របងថ្ម និងសម្ភារៈផ្សេងៗរបស់ឈ្មោះ ឡាយ ប៊ុនសៀង ម្ចាស់ក្បាលដីដែលបានគ្រប់គ្រងចូលដីតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ជាដីរបស់រដ្ឋ ដេីម្បីធ្វេីការរៀបចំអភិវឌ្ឍន៍ទៅតាមប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសដើម្បីផ្តល់ដីជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មីលើអតីតផ្លូវរថភ្លើង ។ កន្លងមក រដ្ឋបាលខណ្ឌ បានជូនដំណឹងលោក ឡាយ ប៊ុនសៀង ចំនួន ០៣លេីក និងជូនដំណឹងអំពីការចុះអនុវត្តវិធានការរដ្ឋបាលរុះរើចំនួន០១លើក(ក្រុមការងារបានប្រគល់ជូនដល់ដៃ) ហេីយរដ្ឋបាលខណ្ឌក៏បានស្នើសុំកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នើសុំការចូលរួមពីព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តវិធានការរដ្ឋបាលខាងលេីនេះ ។ ការអនុវត្តវិធានការរដ្ឋបាលនេះត្រូវបានអនុវត្តដោយរលូន និងជោគជ័យ ពុំមានបាតុភាពអ្វីគួរគត់សម្គាល់ទេ ដោយឈ្មោះ ឡាយ ប៊ុនសៀង ម្ចាស់ទីតាំង បានចូលថតវីឌីអូសកម្មភាព និងស្នេីសុំឯកសារពាក់ព័ន្ធពីក្រុមការងារ […]