ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដបានដឹងខ្លួន ពូកគាត់លែងជឿការញុះញុងបោកបញ្ឆោតរបស់បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ខណៈក្រុមនេះកំពុងយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន..

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមិនមានវត្តមានចូលរួមមកជាមួយ លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់ និងក្រុមបក្ខពួក ឈ្មោះ ភួង រ៉ា នៅក្រសួងព័ត៌មាន នោះទេ ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅលើដីនិងអាស្រ័យផលពិតប្រាកដ ដោយពួកគាត់បានដឹងថា លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់នេះ និងក្រុមជនខិលខូចឈ្មោះ ភួង រ៉ា ដោយកន្លងមកយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន។ តាមប្រភពច្បាស់ការមួយបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីរថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាយកដ្ឋានមណ្ឌលព័ត៌មាន បានចេញលិខិតអញ្ជើញលោក ឈិន ម៉ៅ ចាងហ្វាងអង្គភាពសារព័ត៌មាន គេហទំព័រ បណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) ចូលរួម កិច្ចពិភាក្សាទាក់ទងក្រមសីលធម៌វិជ្ជាជីវៈ និងបញ្ហាផ្សេងៗ ធ្វើឲ្យលោកចាងហ្វាងម្នាក់នេះភ័យខ្លួន ទើបប្រើល្បិចឲ្យបក្សពួកឈ្មោះ ភួង រ៉ា បំភ័យពលរដ្ឋដែលបានរស់នៅលើដីនិងអាស្រ័យផលត្រឹមត្រូវ ឡើងមកភ្នំពេញធ្វើការតវ៉ា នៅក្រសួងព័ត៌មាន ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន ឲ្យបានគេចផុតពីសំណាញ់ច្បាប់ តែពលរដ្ឋមិនបានចូលរួមតាមការគៀងគរ របស់បក្សពួកក្រុមជនខិលខូចនិងអ្នកសារព័ត៌មាននោះឡើយ។ ប្រភពបានបង្ហើបទៀតថាលោកចាងហ្វាង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់

នៅយប់ថ្ងៃទី០២ ខែមករា​ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ កៅ លន់ ផ្លូវលេខ៣១៥ ភូមិ៩​ សង្កាត់បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ ដែលបានចាក់ភ្លេងតន្រ្តីបង្កសម្លេងរំខាន។ ជាមួយគ្នានេះដែរ កម្លាំងចំរុះបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ភោជនីយដ្ឋានឱ្យបញ្ឈប់ការបង្ករសំឡេងរំខាងដល់អ្នកជិតខាង និងភោជនីយដ្ឋាននេះត្រូវបានបិទជាបណ្តោះអាសន្ន នៅពេលម្ចាស់ភោជនីយដ្ឋានមានអាជ្ញាប័ណ្ណឱ្យបើកអាជីវកម្ម ទើបសមត្ថកិច្ចអនុញ្ញាតឱ្យបើកឡើងវិញ៕

ព័ត៌មានជាតិ

អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) អាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

📍ទីតាំង៖ បន្ទប់លេខ១១៩ ជាន់ទី១, ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC  

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យខួប១ឆ្នាំមរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុល ដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងក្រុមគ្រួសារសាច់ញាតិ បានរៀបចំពិធីបុណ្យខួប ១ឆ្នាំមរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ សម្តេចតេជោ។ ពិធីបុណ្យខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្ដបុទុមវត្ដី។ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង កើតនៅថ្ងៃសុក្រ ៨កើត ខែផល្កុន ឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៥៧ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់ព័ន្ធករណី​ វា ..;យ​ ប្លន់​យក​ម៉ូតូ

នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ស្ថិត​នៅ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងអធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់ព័ន្ធករណី​វា ..;យ​ ប្លន់​យក​ម៉ូតូ​។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ហុង​ដា​ សេ​១២៥។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕