ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤

លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង) ១. ល្មើសជាតិស្រវឹង ចំនួន៤៥គ្រឿង +កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង -អ្នកបើកបរម៉ូតូ ចំនួន៥នាក់ -អ្នកបើកបររថយន្ត ចំនួន៨នាក់ +កម្រិត ០.៤០ mg/L ឡើង ចំនួន៣២គ្រឿង -អ្នកបើកបរម៉ូតូ ចំនួន១៧នាក់ -អ្នកបើកបររថយន្ត ចំនួន១៥នាក់ ២. បទល្មើសផ្សេងៗ ចំនួន៣៣គ្រឿង -អត់មួកសុវត្ថិភាព ចំនួន២៤គ្រឿង -រថយន្តគ្មានប័ណ្ណបើកបរ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេធាវីសិក្សា ដើម្បីប្តឹង លោក សឹង សែនករុណា ករណីមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ពាក់ព័ន្ធនឹងករណីប្រមាថគណបក្សប្រជាជនកម្ពុជា។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់នឹងករណី លោក សុន ឆ័យ, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?» សម្តេចបានបន្ថែមថា «ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយ គណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់ខ្ញុំ)»។ សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន ឆ័យ ម្តងរួចទៅហើយ ពាក់ព័ន្ធនឹងការប្រមាថថា គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានលួចសន្លឹកឆ្នោត។ ពាក់ព័ន្ធនឹងបណ្តឹងនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា […]

ព័ត៌មានជាតិ

ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ រៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្នុងគោលបំណងបង្កើនភាពស្និតស្នាល និងពង្រឹងសមាសភាពដើម្បីបន្តទិសដៅទៅមុខ

(ខេត្តព្រះសីហនុ) ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមការងារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស ក្រុមការងារសមាគមយុវជនក្រុម៨ និង ឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារ ព្រមទាំងសមាជិក សមាជិកា ព្រមទាំងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ នៅភោជនីយដ្ឋានសណ្ឋាគារ ឆ្នេរថ្មី ខេត្តព្រះសីហនុ។ ឯកឧត្តម ឡុង ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពី លោកឧកញ៉ាបណ្ឌិត អេង ចំរើន លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តពង្រឹងការដឹកនាំក្រុមការងារបច្ចុប្បន្ន ហើយបន្តពង្រីកសមាសភាពបន្ថែមទៀត ពោលគឺពង្រឹងសមាសភាពសមាជិក សមាជិកា របស់ក្រុមការងារឲ្យកាន់តែរឹងមាំ ហើយនឹងព្យាយាមពង្រីកចលនាសកម្មភាពយុវជនបន្ថែមទៀត ដើម្បីមានការទំនាក់ទំនងល្អ និងធ្វើឲ្យកាន់តែមានភាពរឹងមាំគ្រប់កន្លែង អាចដឹងបានលឿនពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមមានការជឿជាក់ថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ អាចនឹងចូលរួមជាភ្នែកជាច្រមុះរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការចូលរួមប្រមូលព័ត៌មាន និងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ឯកឧត្តមបន្តថា […]