ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបជល់មាន់ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងជាច្រើន

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងថា កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់លើដី) នៅស្រុកស៊ីធរកណ្ដាល ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងមាន់ជល់ និងឧបករណ៍សម្ភារៈជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ។ ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ជនសង្ស័យទាំង ០៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១ មានឈ្មោះ វិន មករា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ។ ទី២ ឈ្មោះ ឈិន ហ៊ាញ ភេទប្រុស អាយុ ៥៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យមួយបានឆាបឆេះព្រៃមួយកន្លែងដោយមិនដឹងមូលហេតុ

បាត់ដំបង! អគ្គីភ័យមួយបានឆាបឆេះព្រៃមួយកន្លែងដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៥ ខែកុម្ភៈ  ឆ្នាំ២០២៤ នៅចំណុចចំការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យឆាបឆេះព្រៃខាងលើនេះដែរសមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ហើយបន្ទាប់ពីទទួលបានព័ត៌មាន កំលាំងប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋានបានដឹកនាំកម្លាំងប្រជាការពារនិងអនុភូមិសំបួរមាស ចេញទៅជួយអន្តរាគមន៍ពន្លត់ បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តអគ្គីភ័យ០១គ្រឿងចុះជួយបន្ថែមដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបរលត់ជាស្ថាព។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរគឺមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕

ព័ត៌មានជាតិ

«ក្តីស្រឡាញ់គ្រួសារយើង»

នាថ្ងៃ​ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឌិត នីតា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ក្ដីស្រឡាញ់គ្រួសារយើង» ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកសេចក្តីស្រលាញ់ជាគ្រួសារតែមួយ តាមរយៈការចុះសួរសុខទុក្ខ ពិនិត្យសុខភាពបឋម ចែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់ក្មួយៗ ក្នុងក្រុមគ្រួសារសហគមញញឹម។ ក្តីស្រលាញ់ និងស្នាមញញឹមគឺកេីតចេញពីយេីងម្នាក់ៗ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ជាពិសេសកុមារតូចៗ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរៀនឲ្យបានចប់ចុងចប់ដេីម ដេីម្បីក្លាយជាសសរគ្រឹះរបស់ក្រុមគ្រួសារ និងប្រទេសជាតិ។ ទន្ទឹមនឹងនេះសុខភាពក្រុមគ្រួសារក៍ជាកក្តាសំខាន់ ដែលសមាជិកក្រុមគ្រួសារនិមួយៗគប្បី ចូលរួមថែរក្សា អនាម័យ ទាំងការហូបចុង និងរស់នៅ ដេីម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេៗ ដែលប៉ះពាល់ដល់សេចក្តីសុខ និង សេដ្ឋកិច្ចគ្រួសារ។ #កុមារ​ #ក្តី​ស្រឡាញ់​ #សុខភាព​

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ […]