ព័ត៌មានជាតិ

សហគមន៍នេសាទបន្ទាយប្រិយ៍ ការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដំណាំភូមិយើង ជាបន្លែសុវត្ថិភាពគ្មានសារធាតុគីមី

បងៗកងរាជអាវុធហត្ថស្រុកព្រៃនប់ បាននាំគ្នាប្រមូលផលដំណាំម្រះ និងននោងធម្មជាតិក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីខិតខំដាំក្នុងមួយរយៈកាលមក។ 🥬នេះជាគំរូដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមស្រុកភូមិនៃស្រុកព្រៃនប់។ យើងគួរនាំគ្នាដាំដំណាំវិលជុំ ឬបន្លែផ្សេងៗនៅតាមដីស្រែ ដីភូមិរបស់យើង ដោយកុំទុកដីទំនេរចោលឥតប្រយោជន៍ ឬចំណាយពេលវេលាឥតប្រយោជន៍ ហើយរងចាំតែទិញបន្លែ ឬដំណាំផ្សេងៗពីបណ្តាស្រុកគេ ឬប្រទេសគេ ដោយមិនព្រមកែច្នៃដីដែលខ្លួនមាន សម្រាប់ខ្លួនឯង។ តោះរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដាំដំណាំ ដោយដាក់ផែនការ ភូមិមួយផលិតផលមួយ និងរួមគ្នាទទួលផលដើម្បីរីកចម្រើនស្រុកភូមិយើងទាំងអស់គ្នា។✨

ព័ត៌មានជាតិ

អភិបាលក្រុងប៉ៃលិនចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលលក់ដូរនៅតាមផ្សារ និងបានប្រកាសនូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន

(ប៉ៃលិន)ក្រោយពីមានការណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិនទើបនៅថ្ងៃទី៧ខែកុម្ភ:នេះ អភិបាលក្រុងប៉ៃលិន លោកលីសុងហ៊ីបានដឹកនាំក្រុមការងារគណ:បញ្ជាការឯកភាពក្រុងនិងមានការសហការពីលោកមាសវុធប្រធានគណ:កម្មការផ្សារសាមគ្គី ចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលដាក់តាំងលក់គ្រឿងសែននារដូវចូលឆ្នាំចិននិងវៀតណាមខាងមុខនេះ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃលិន បានដាក់វិធានការនិងណែនាំ ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន ដូចតទៅ៖ ១- បម្រាម – មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ – មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ – រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់ ២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការ អុជទៀនធូប ក្រដាសសែន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទ ខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន ប្រជាពលរដ្ឋជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី័៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។ ជនសង្ស័យឈ្មោះ សេង ឡៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ទៀត ដែលជាដៃគូបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្ដមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ។ លុះឌុបគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងពីបុរសម្នាក់ ដែលកំពុងជិះលើកង់បីឥណ្ឌាបានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាត ហ្វូន ម៉ាកអាយហ្វូន បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម ។ បន្ទាប់ពីត្រូវបានគេដេញតាមក៏ជិះឌុបគ្នារត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួន ពីមូលដ្ឋានខណ្ឌបឹងកេងកងរហូតដល់ មូលដ្ឋានខណ្ឌឫស្សីកែវ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទ័ណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសម្លេងគេស្រែកថា ចោរៗ និងមានសម្លេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ៤ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រកឃើញថ្នាំញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ

(ភ្នំពេញ)៖ នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន (០៣) ដោយសង្ស័យជាគ្រឿងញៀន ពេលហែកថង់ឃើញ កញ្ចប់ពណ៌ខៀវ ទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកនៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ដោយជនសង្ស័យ បានយកមកផ្លុងចោល។ ក្រោយមកបានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ រកឃើញថ្នាំញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ ទំងន់ ២,៤៤១.៧៨ក្រាម។ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕