ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។ បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។ គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ […]

ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួងអធិការកិច្ច»

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។ “បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ”៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកេីតឡេីង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១/ ឈ្មោះ ចេង សុខជាវុទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២/ ឈ្មោះ ណន សុវណ្ណនី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ គឺ និមលកន្និកា ភេទ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦

(ប៉ៃលិន)៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន ៣-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច៖ ក-ស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០០៨/២៣ សសរ.ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបណីយកម្មខេត្តប៉ៃលិន […]