ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង បន្ថែមទៀត មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌផងដែរ។ ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លងទាំងលើកមុន និងពេលនេះសរុបចំនួន ១២គ្រឿង មកហើយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដោយបានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុកពញាឮផងដែរ ។ ជំរាបជូនផងដែរថា៖ បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន ពិធីនេះ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យ ទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ហើយជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃសៅរ៍ ១៥ កើត និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ […]

ព័ត៌មានជាតិ

កិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ បានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចនាពេលនេះ គឺដើម្បីស្វែងរកអោយឃើញនូចំនុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការងារនាពេលកន្លងមក ដើម្បីរួមគ្នាធ្វើការកែលម្អឲ្យការងារនោះប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ទទួលបានលទ្ធផលជាវិជ្ជមានស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឌឹម បូរ៉ា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល បានប្ដេជ្ញាចូលរួមសហការឲ្យបានល្អជាមួយក្រុមការងាររបស់ក្រសួង ព្រមទាំងបានថ្លែងអំណរគុណដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអធិការកិច្ច ក្នុងការងារតម្រែតម្រង់និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងាររបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រសួងអធិការកិច្ច មានតួនាទីសំខាន់ណាស់ ក្នុងការជួយរាជរដ្ឋាភិបាល ទៅលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្តលើគុណា-ធិបតេយ្យ និងការចាត់វិធានការម៉ឺនម៉ាត់តាមច្បាប់ និងការដាក់ទណ្ឌកម្ម […]