ព័ត៌មានជាតិ

ពិធីបុណ្យសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការ វត្តប្រាសាទរង្សី នៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធី សម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារី ព្រះចៅអធិការ វត្តប្រាសាទរង្សី នៅភូមិកំពង់ប្រាសាទ ឃុំស្វាយរំពារ ស្រុកមុខកំពូល កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពីធីសម្ពោធសមិទ្ធផលនានា នៅក្នុងប្រាសាទរង្សី ដែលយើងកំពុងប្រារព្ធនាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា បានបង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ន គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមអភិបាល បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន […]

ព័ត៌មានជាតិ

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព ក្រុមហ៊ុន យូប្រធឺធី និងបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកការដ្ឋាន គឺជាផ្លែផ្កាដែលកម្ពុជារបស់យើងមានសុខសន្តិភាព បានផ្តល់ឱកាសឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹមរបស់យើង ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បន្តថាការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុងឱ្យកាន់តែទទួលបានភាពទាក់ទាញ […]

ព័ត៌មានជាតិ

សិស្ស-និស្សិងក្រីក្រចំនួន ១៧ នាក់ មកពីបណ្ដាស្រុកក្នុងខេត្តកោះកុង ទទួលអាហា រូបករណ៍ សម្ដេចតេជោ និងកតិ្តព្រឹទ្ធបណ្ឌិត

កោះកុង÷ នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២៤ លោក ហាក់ ឡេង ប្រធានសមាគមន៍សិស្ស-និស្សិត (អមត) ខេត្ត កោះកុង អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយសិស្ស-និស្សិតអាហា រូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ប្រមាណជាង ៣០ នាក់ នៅទីស្នាក់ការសមាគម (អមត) ខេត្តកោះកុង ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង់ ស្រុកមណ្ឌល សីមា។ ក្នុងឱកាសនោះ លោកហាក់ ឡេង ប្រធានសមាគម (អមត) ខេត្តកោះកុង បានថ្លែង អំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការ បង្កើតសមាគមសិស្ស-និស្សិតអាហារូប ករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតហៅកាត់ថា (អមត) ដែលបានផ្ដល់ឱកាសដល់សិស្ស-និស្សិតក្រីក្រ ដែលពុំមានលទ្ធភាពអាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ទទួលបានចំណេះដឹង ជំនាញ ដើម្បីអភិវឌ្ឍខ្លួនឯង […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡានបានដាក់ចេញនូវគន្លឹះសំខាន់ដោយស្នើរទៅដល់អាជ្ញាធរមូលដ្ធានឲ្យចូលរួមទប់ស្កាត់សិស្សានុសិស្សគេចវេសសាលាមិនចូលរៀន

(ឧត្តរមានជ័យ)ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២២.២០២៣និងលើកទិសដៅឆ្នាំសិក្សា២០២៣.២០២៤ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយទប់ស្កាត់ចំពោះសិស្ស គេចម៉ោងនៅ ក្រៅសាលាមិនព្រមចូលរៀន ជាពិសេស មានពាក់ឯកសណ្ឋានជាប់ ទៅចូលកន្លែង ស្នូកឃ័រ ក្លិប កីឡា តារាងបាល់ តាមរោងកាហ្វេ តាមម៉ាត ជាដើម ហើយមួយវិញទៀត ក៏សូមស្នើរទៅមន្ត្រីនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៏ អធិការក្រុងស្រុកទាំងអស់មេត្តា ពង្រឹងលើសិស្សមិនទាន់គ្រប់អាយុឲ្យបើកបរម៉ូតូនិងមិនពាក់មួកសុវត្ថិភាព គឺត្រូវតែ អនុវត្តទៅតាមនីតិវិធីច្បាប់កុំឲ្យមានការលើកលែងពីព្រោះថា ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយក្នុងការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់។ ពីធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២២.២០២៣ និងឆ្នាំសិក្សា២០២៣.២០២៤ នេះផងដែរគឺប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ មន្ទីរអប់រំយុវជននិងកីឡា ខេត្តឧត្តរមានជ័យស្ថិតនៅក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យរយះពេលចំនួន២ថ្ងៃចាប់ថ្ងៃទី១៥នឹងនៅរសៀលថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០២៤នេះក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ អស់លោក លោកស្រីកងកម្លាំង ប្រធានអនុប្រធានមន្ទីរមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់។ លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាន ឡើង របាយការណ៍ដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងអង្គពិធីសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារមន្ទីរអប់រំតែងតែ ប្រជុំផ្សព្វផ្សាយហើយក្រើនរំឭកទៅដល់ លោកគ្រូអ្នកគ្រូនាយកសាលា បឋមនិងអនុវិទ្យាល័យ វិទ្យាល័យ ទាំងអស់ឲ្យចូលរួម ពង្រឹង លើកិច្ចការងារ បង្រៀនសិស្សានុសិស្ស ឲ្យបានទៀងទាត់មានតម្លាភាព និងលើកទឹកចិត្តទៅដល់ មាតាបិតាសិស្ស ជម្រុញកុមារតូចដែលគ្រប់អាយុ ចាប់ពីមត្តេយ្យដល់បឋមដើម្បីឲ្យគាត់បានមករៀនសូត្រយកចំណេះជំនាញ រហូតដល់អនុវិទ្យាល័យ […]