ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់បង្កាកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធូបង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ចម្រុះតែម្ដង ជាមួយគ្នានោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តកងរាជអាវុធហត្ថខេត្តរថយន្ត ៩១១ បានបានសហការរួមគ្នាចុះទៅពន្លត់ទាន់ពេលវេលាមិនមិនបណ្ដើរឲ្យចេះរាលដៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា បានបង្កឲ្យមានជាអណ្ដាតភ្លើងការពីវេលាម៉ោងជាង៤រសៀលខែថ្ងៃខាងលើបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលធ្វើអំពីថ្មក្រោមឈើលើ ដំបូលសង់អំពីដែកប្រក់ស័ង្កសី បណ្ដាលឲ្យឆេះខ្ទេចខ្ទីអស់ខូចខាតសម្ភារៈទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសទេ។ ជុំវិញករណីអគ្គីភ័យខាងលើនេះបើយោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងបន្ថែមទៀតថា ម្ចាស់ផ្ទះមាន ឈ្មោះ  សៀង សុភា ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខលក់ដូរ ហើយករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញនៅរថយន្តអគ្គីភ័យចំនួន ២គ្រឿង កងរាជរដ្ឋហាត់នាយគ្រឿងយប់យន្ត៩១១ ២គ្រឿង ក្នុងនោះក៏បានប្រើប្រាស់ទឹកពន្លត់អគ្គីភ័យចំនួន ៣គ្រឿង៕ដោយ៖ វ៉ាន់នី

ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី បញ្ជាអោយផ្អាកល្បែងសុីសងតាមទូរទស្សន៍អនឡាញនៅទូទាំងខេត្តរតនគិរីជាបណ្តោះអាសន្ន

កោះកុង ៖ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង ជាប្រធានក្រុមការងារគ្រប់ គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ (អ.ម.ត) ខេត្តកោះកុង ជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦០គ្រួសារ នៅទីស្នាក់ការ (អមត) ខេត្តកោះកុង។ ថ្លែងក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានក្រុមការងារ(អមត) បានមាន ប្រសាសន៍ថា ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយ លោកតា ចាស់ជរា ក្រីក្រគ្មានទីពឹងជានិច្ច បើទោះបីអំណោយទាំងនេះវាតិចតួចមែន តែវាអាចធ្វើឱ្យលោកយាយ​ លោកតា បានដោះស្រាយក្នុងជីវភាពគ្រួសារបានធូរមួយគ្រាផងដែរ។ លោក ហាក់ ឡេង ប្រធានក្រុមការងារបានបន្តថា លោកយាយ លោកតាដែលមានកូនចៅប្រុសស្រី ដែលបានប្រឡងបាក់ឌុបជាប់ ហើយខ្វះខាត ដែលមិនមានលទ្ធភាពបន្តការសិក្សា […]

ព័ត៌មានជាតិ

ក្រុមការងារសិស្ស-និស្សិតអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត (អមត) ខេត្តកោះកុង ឆែកជូនគ្រឿងឧប ភោគ បរិភោគ ដល់ចាស់ជរាគ្មានទីពឹងចំនួន ៦០ គ្រួសារ

កោះកុង ៖ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង ជាប្រធានក្រុមការងារគ្រប់ គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ (អ.ម.ត) ខេត្តកោះកុង ជួបសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ៦០គ្រួសារ នៅទីស្នាក់ការ (អមត) ខេត្តកោះកុង។ ថ្លែងក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានក្រុមការងារ(អមត) បានមាន ប្រសាសន៍ថា ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែមានការយកចិត្តទុកដាក់ទៅលើលោកយាយ លោកតា ចាស់ជរា ក្រីក្រគ្មានទីពឹងជានិច្ច បើទោះបីអំណោយទាំងនេះវាតិចតួចមែន តែវាអាចធ្វើឱ្យលោកយាយ​ លោកតា បានដោះស្រាយក្នុងជីវភាពគ្រួសារបានធូរមួយគ្រាផងដែរ។ លោក ហាក់ ឡេង ប្រធានក្រុមការងារបានបន្តថា លោកយាយ លោកតាដែលមានកូនចៅប្រុសស្រី ដែលបានប្រឡងបាក់ឌុបជាប់ ហើយខ្វះខាត […]