ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ដកាម៉ារីឈប់រង់ចាំភ្លើងស្តុបត្រូវម៉ូតូសណ្តោងរម៉កជិះជ្រុលទៅបុកពីក្រោយ

ភ្នំពេញ៖រថយន្តកាម៉ារីហាយព្រីតពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AA6507 ឈប់រង់ចាំភ្លើងស្តុបក៍ត្រូវម៉ូតូសណ្តោងរម៉កជិះដោយយុវជនមួយក្រុមជិះក្នុងទិសដៅស្របគ្នាហ្រ្វាំងមិនទាន់ជ្រុលទៅបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតមិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សមនុស្សណានោះទេ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចស្តុបចេនឡាផ្លូវ២១៧កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នាខាងម៉ូតូសណ្តោងរម៉កជួយចេញថ្លៃការជួសជុលទៅអោយខាងរថយន្ត៕

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ៧ឃុំ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនឃុំស្វាយអង្គ នាព្រឹកថ្ងៃថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងសូមកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុកស្វាយជ្រំ ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន ។ ជាពិសេស គណបក្សគ្រប់ថ្នាក់ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ […]

ព័ត៌មានជាតិ

រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ

ក្នុងឱកាសនោះ លោកប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC