ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ សំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ សម្តេចបានពង្រឹងគ្រប់តាមក្រសួង-ស្ថាប័ន និងបង្កើតសមិទ្ធផលធំៗជាបន្តបន្ទាប់។ វិធានការជាច្រើនដែលដាក់ចេញដោយសម្តេច ត្រូវបានសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការបណ្តេញកងកម្លាំងប្រដាប់អាវុធណា ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ វិធានការចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសជាដើម។ យើងខ្ញុំទាំងអស់គ្នា […]
Day: February 21, 2024
សមត្ថកិច្ចចម្រុះចុះត្រូតពិនិត្យជាតិអាល់កុលគ្រឿងញៀន អាវុធជាតិផ្ទុះនិងចរាចរណ៍ ប្រទះអ្នកបើកបរល្មើសជាច្រើនខណគ្រាន់តែអប់រំប៉ុណ្ណុះ
(ប៉ៃលិន) នៅយប់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលសហការជាមួយកងរាជអាវុធហត្ងខេត្តនិងតំណាងរដ្ឋបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យជាតិអាល់កុល ធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបរឡានធំ ឆែកឆេររកអាវុធជាតិផ្ទុះនិងត្រួតពិនិត្យចរាចរណ៍នៅផ្លូវបំបែកចំការ ការហ្វេស្ថិតនៅតាមបណ្តោយផ្លូវេះាតិលេខ៥៧ក្នុងភូមិអូរច្រាសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។ លោក គិតធារ៉ា ស្នងការរងទទួលបន្ទុកចរាចរណ៍ បានអោយដឹងថា ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងអនុវត្តភូមិឃុំមានសុវត្ថិភាពទើបលោកសេងសុគន្ធស្នងការនគរបាលខេត្តប៉ៃលិនដាក់បទបញ្ជា និងមានការ ចង្អុលបង្ហាញពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនអោយកម្លាំងយើងដាក់ត្រួតពិនិត្យទៅលើអ្នកបើកបរមានជាតិស្រវឹង ធ្វើតេស្តរកសារធាតុញៀនទៅលើអ្នកបើកបររថយន្តធន់ធំ ឆែកឆេររកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍។ លោកស្នងការរងបន្តថាការដាក់ចន្លោះពីម៉ោង៩ដល់ម៉ោង១១យប់កម្លាំងយើងត្រួតពិនិត្យនិងឆែរឆេររកឃើញអ្នកប្រព្រឹត្តល្មើសជាច្រើនករណីតែដោយុំានការណែនាំពីលោកជំទាវអភិបាលខេត្តប៉ៃលិនជំហានដំបូងនេះគ្រាន់តែអប់រំសិន ពុំបានផាក់ពិន័យទៅលើអ្នកបើកបរល្មើសទេ បើកអ្នកបើកបរពិនិត្យទៅឃើញលើសពី០.២៥ឡើងទៅអោយគាត់សំរាកសិនពេលស្វាងទើបពិនិត្យម្តងទៀតរួចអោយគាត់រួចអោយគាត់ដំណើរបន្តចំណែកបើរកឃើញសារធាតុញៀននិងថ្នាំញៀនត្រូវបញ្ជូនមកស្នងការដើម្បីអប់រំតាមនិតិវិធីច្បាប់៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”
នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ភ្នំពេញ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីក្រុមជនសង្ស័យបបួលគ្នាជិះរថយន្តដើរលេង ហើយជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើករត់ ក៏ទៅបុកម៉ូតូ១គ្រឿង អូសពេញផ្លូវ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរជំហ៊ានដំបូង ឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀតនៅស្តុបគិរីរម្យថែមទៀតផង។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការសាកសួរ និងបន្តស៉ើបអង្គេតតាមឃាត់ខ្លួនក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធផ្សែងទៀត មកអនុវត្តតមនីតិវិធីច្បាប់ផងដែរ៕