ព័ត៌មានជាតិ

លោក អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើសន្និសិទ្ធសារព័ត៌មាន បង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ និងលួចគាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ខ្ញុំបាទ និងក្រុមការងារ R.one tv news សូមថ្លែងអំណរអរគុណដល់លោក អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើសន្និសិទ្ធសារព័ត៌មាន បង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ និងលួចគាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ព័ត៌មានជាតិ

គម្រោងចំនួន២ ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

នាព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារ ចំនួន២ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ជាអតិបរមាដល់អ្នកស្នើសុំ។ ជាលទ្ធផល, គម្រោងទាំង២ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តុមួយចំនួនទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដោយផ្អែកទៅតាមលក្ខណៈវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។ សូមជម្រាបថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ […]

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់ និងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់ ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង -ស្រុក និងមន្ទីរជំនាពាក់ព័ន្ធផងដែរ។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ គម្រោងអាជីវកម្មដីល្បាយខ្សាច់នេះ ពិតជាអាចចូលរួមចំណែកជួយសម្រួលដល់ផ្លូវនាវាចរណ៍ និងកាត់បន្ថយហានិភ័យ បាក់ច្រាំងតាមលក្ខណៈធម្មជាតិ ប៉ុន្តែ វាទាមទារឱ្យម្ចាស់គម្រោង អនុវត្តវិធីសាស្ត្របូមយកដីល្បាយខ្សាច់ ដោយផ្អែកលើគោលការណ៍បច្ចេកទេស ត្រូវបូមចល័តក្នុងទីតាំងគម្រោង និងកំណត់ជម្រៅពីផ្ទៃបាតទន្លេមិនលើស៨ម៉ែត្រ និងគោរពតាមការណែនាំរបស់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ហើយប្រសិនបើម្ចាស់គម្រោង ធ្វើការបូមយកដីល្បាយខ្សាច់នេះ ដោយមិនអនុលោមតាមគោលការណ៍បច្ចេកទេស និងតាមការណែនាំពីមន្ត្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ វាអាចនឹងផ្តល់ហានិភ័យធ្វើឱ្យបាក់ច្រាំងទៅវិញ។ ឯកឧត្តមបានណែនាំដល់ម្ចាស់គម្រោងមត្រូវអនុវត្តវិធីសាស្ត្របូមដីល្បាយខ្សាច់ តាមលក្ខណៈបច្ចេកទេស និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងវិធានការកាត់បន្ថយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ក្នុងការបូមដីល្បាយខ្សាច់ ដោយរក្សាគម្អាតសុវត្ថិភាពពីច្រាំងសងខាង ដើម្បីទប់ស្ងាត់ហានិភ័យបាក់ច្រាំងទន្លេ ការរៀបចំទីតាំងដាក់ពោង […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕