ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ព្រះចៅស៊ុលតង់​ អ៉ីប្រាហ៉ីម ក៏បានសម្តែងនូវព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី​ និង​ប្រទេសកម្ពុជា។ សម្តេចធិបតី […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គ សម្រាប់ឆ្នាំ២០២៤ ដែលមានសិក្ខាកាម៦០០នាក់

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គ សម្រាប់ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកលោក-ស្រីអនុផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងសិក្ខាកាមសរុប៦០០នាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន​ ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងដោយបានណែនាំឱ្យសិក្ខាកាមត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះដឹងឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការយកចំណេះដឹងទាំងនេះដើម្បីយកទៅអនុវត្តការងារចៀសវាងកុំឱ្យខុសទៅនឹងច្បាប់ ខុសនីតិវិធី ឬខុសក្នុងពេលចុះប្រតិបត្តិការ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងទៀតថា៖ មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹង ច្បាប់និង នីតិវិធី និងជំនាញ ឱ្យបានច្បាស់លាស់ ក្នុងនោះការងាររៀនសូត្រជាការងារសំខាន់សម្រាប់មន្រ្តីនគរបាលអនុវត្តច្បាប់និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីយកចំណេះជំនាញទាំងនេះបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់និង មិនត្រូវធ្វើជាមន្រ្តីផ្តល់អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនោះឡើយ។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលបំប៉នជំនាញទាំង០៥គឺ សិក្ខាកាមសិក្ខារៀនសូត្រមេរៀនក្នុងផ្នែកមួយចំនួនលើការងារជំនាញព្រហ្មទណ្ឌ, ការងារសណ្តាប់ធ្នាប់ចរាចរណ៍, ការងារអត្តសញ្ញាណកម្ម, ការងារការពារនិងប្រឆាំងការជួញដូរមនុស្ស, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, វិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ,ការងារនគរបាលសហគមន៍, […]

ព័ត៌មានជាតិ

«សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣»

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធី«បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួង។ “ក្រសួងមហាផ្ទៃ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបាននូវសកម្មភាពភេរវកម្មទាំងឡាយ ទប់ស្កាត់ បាននូវឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជនដឹកនាំប្រទេស ព្រមទាំងសម្របសម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗឲ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ”៕