ព័ត៌មានជាតិ

ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅតាមបណ្តាគោលដៅដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងពិធីអបអរសាទរ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ បញ្ហាប្រភពទឹកសម្រាប់កងកម្លាំងពន្លត់អគ្គីភ័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដើម្បីបញ្ជៀស ឱ្យបាននូវការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយស្នងការនគរបាលខេត្ត ដើម្បីរៀបចំក្បាលបូមទឹក ប្រភពទឹក តាមគោលដៅដែលបានកំណត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលដល់កងកម្លាំងពន្លត់អគ្គីភ័យ ក្នុងការយកទឹកទៅសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា៖ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។ ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ […]

ព័ត៌មានជាតិ

«ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយពេល៥ឆ្នាំ (២០១៩-២០២៣)និងប្រកាសឲ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) របស់បណ្ឌិតសភានគរបាលកម្ពុជា»

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយ:ពេល៥ឆ្នាំ (២០១៩-២០២៣)និងប្រកាសឲ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) របស់បណ្ឌិតសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅបណ្ឌិតសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

ព័ត៌មានជាតិ

ពិធីបុណ្យមាឃបូជា និងរាប់បាត នៅក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឭ

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា និងរាប់បាត នៅក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឭ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើង នៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

ព័ត៌មានជាតិ

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទ ដង្ហែរធម្មយាត្រាជុំវិញមហាសក្យមុនីចេតីយ ក្នុងឱកាសបុណ្យមាឃបូជា

ខេត្តកណ្ដាល៖ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តព្រែកប្រាំង នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យមាឃបូជា​ ព្រះអង្គបានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្តដើរហែក្បួនធម្មយាត្រា ជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ និងបានបូជា គ្រឿងសក្ការៈ សូត្រធម៌ មនស្សកាថ្វាយបង្គំព្រះរតនត្រ័យ និងសម្មាទានសីល ។ ពិធីនេះក៏មានការអញ្ចើញចូលរួមផងដែរ ពីសំណាក់លោក ថន សុវណ្ណា អភិបាលស្រុកពញឮ​ និងមន្ត្រី​រាជការជាច្រេីននាក់ទៀត។ ពិធី​បុណ្យ​មាឃបូជា​ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍​ទាំងបីធំៗ​ ក្នុង​វិសយ័ព្រះពុទ្ធសាសនារួមមាន៖ ១/ថ្ងៃ​ប្រជុំចតុរង្គសន្និបាត​ គឺការប្រជុំប្រកបដោយអង្គបួន​នៅវត្តវេឡុវ័ន​ នាក្រុងរាជគ្រឹះ។ ២/​ ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ […]

ព័ត៌មានជាតិ

នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន 2 គ្រឿង Shimakaze និង Suzunami បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញអម ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលស្វាគមន៍ការអញ្ជើញមកដល់កម្ពុជា នៃភាគីជប៉ុន និងទទួលទានអាហារថ្ងៃត្រង់លើនាវាកងស្វ័យការពារ SUZUNAMI ដែលចូលចតនៅកំពុងផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តតារាល្បីក្នុង Facebook&TikTok បើកបុកម៉ូតូពីក្រោយ ប៉ើងរាប់សិបម៉ែត្រ បណ្តាលឲ្យបុរសម្នាក់.ស្លា.ប់.រួចបេីករត់ ត្រូវបានសមត្ថកិច្ចដេញតាមចាប់បាន

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងពាក់ស្លាកលេខសៀមរាប1V-9127តាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស៊េរីទំនើបLamborghini បើកបរលឿនដូចហោះបុកម៉ូតូពីក្រោយប៉ើងរាប់សិបម៉ែត្ររួចព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤  នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់ការកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ភ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានដេញប្រភិតប្រប្រភីងរហូតមកដល់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវបេតុង ប្រឡាយលូស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យទើបឃាត់បាន ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខកម្ពុជា MR-TOMI បានមកដឹកអ្នកបើកបររថយន្តបង្ករនិងបក្ខពួកពីរនាក់ទៀតបំរុងជម្លៀសចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចជំនាញភ្លាមៗ។ សពជនរងគ្រោះមានឈ្មោះ សោន សឺត ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសោកជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

ក្រុមហ៊ុន WUXI Capital Group Co,Ltd របស់ចិន បញ្ជាក់ពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។ គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាព សេដ្ឋកិច្ច សក្តានុពលរបស់ខេត្ត និងជាពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។ លោក អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។ ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពី ភាពខ្លាំងរបស់ខេត្តព្រះសីហនុ ដែលមានផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​ និង​កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។ ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងបានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំ២០២៤នេះជា ពេលវេលាដ៏ល្អបំផុតសម្រាប់ការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ លោកអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ០៦D ផ្លូវបេតុង (បុរីចំការដូង) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ មាស ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ២-ឈ្មោះ ភិន ស្រីអូន ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ សម្ភារៈបាត់បង់៖ កុំព្យូទ័រ (LAPTOP) ម៉ាក TOKYO ពណ៌ប្រផេះ ចំនួន០១គ្រឿង ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកSUZUKI NEX […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនជនសង្ស័យ០៧នាក់ ប្រព្រឹត្តបទល្មើសអំពើឆក់ និងលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ០៤ករណីផ្សេងគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៧នាក់ ដែលបានធ្វើសកម្មភាពអំពើឆក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០៤ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០៧នាក់ជាបន្តបន្ទាប់ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងចុះអនុវត្តបង្រ្កាបផ្ទាល់ចំពោះជនសង្ស័យខាងលើ។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា៖ ជនសង្ស័យធ្វើសកម្មភាពអំពើឆក់ចំនួន០៣ករណីត្រូវបាននគរបាលជំនាញចាប់ឃាត់ខ្លួនចំនួន០៣នាក់ឈ្មោះ ១.សំ រដ្ឋាន ហភ ឆដា ភេទប្រុស ២.សំបុណ្យ ពុទិ្ធជ័យ ភេទប្រុស បច្ចុប្បន្នពួកគេរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៣.ម៉ី វត្ថា ហៅតុង ភេទប្រុស និង៤.ហម រត្ថា ហៅយក្ស ភេទប្រុស ពួកគេទាំងពីរនាក់ រស់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ជនសង្ស័យទាំង៤នាក់បានធ្វើសកម្មភាពអំពើឆក់ […]