ព័ត៌មានជាតិ

លោក អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើសន្និសិទ្ធសារព័ត៌មាន បង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ និងលួចគាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ខ្ញុំបាទ និងក្រុមការងារ R.one tv news សូមថ្លែងអំណរអរគុណដល់លោក អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើសន្និសិទ្ធសារព័ត៌មាន បង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ និងលួចគាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ព័ត៌មានជាតិ

គម្រោងចំនួន២ ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

នាព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារ ចំនួន២ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ជាអតិបរមាដល់អ្នកស្នើសុំ។ ជាលទ្ធផល, គម្រោងទាំង២ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តុមួយចំនួនទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដោយផ្អែកទៅតាមលក្ខណៈវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។ សូមជម្រាបថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ […]

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈជាមួយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់ និងគម្រោងស្ដារទន្លេមេគង្គ និងទន្លេសាក់ ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង -ស្រុក និងមន្ទីរជំនាពាក់ព័ន្ធផងដែរ។ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ គម្រោងអាជីវកម្មដីល្បាយខ្សាច់នេះ ពិតជាអាចចូលរួមចំណែកជួយសម្រួលដល់ផ្លូវនាវាចរណ៍ និងកាត់បន្ថយហានិភ័យ បាក់ច្រាំងតាមលក្ខណៈធម្មជាតិ ប៉ុន្តែ វាទាមទារឱ្យម្ចាស់គម្រោង អនុវត្តវិធីសាស្ត្របូមយកដីល្បាយខ្សាច់ ដោយផ្អែកលើគោលការណ៍បច្ចេកទេស ត្រូវបូមចល័តក្នុងទីតាំងគម្រោង និងកំណត់ជម្រៅពីផ្ទៃបាតទន្លេមិនលើស៨ម៉ែត្រ និងគោរពតាមការណែនាំរបស់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ហើយប្រសិនបើម្ចាស់គម្រោង ធ្វើការបូមយកដីល្បាយខ្សាច់នេះ ដោយមិនអនុលោមតាមគោលការណ៍បច្ចេកទេស និងតាមការណែនាំពីមន្ត្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ វាអាចនឹងផ្តល់ហានិភ័យធ្វើឱ្យបាក់ច្រាំងទៅវិញ។ ឯកឧត្តមបានណែនាំដល់ម្ចាស់គម្រោងមត្រូវអនុវត្តវិធីសាស្ត្របូមដីល្បាយខ្សាច់ តាមលក្ខណៈបច្ចេកទេស និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងវិធានការកាត់បន្ថយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ក្នុងការបូមដីល្បាយខ្សាច់ ដោយរក្សាគម្អាតសុវត្ថិភាពពីច្រាំងសងខាង ដើម្បីទប់ស្ងាត់ហានិភ័យបាក់ច្រាំងទន្លេ ការរៀបចំទីតាំងដាក់ពោង […]

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការចូលរួមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញា​ណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ដែលជាយុវជនបន្តវេន បានខិតខំបំពេញការងារមិនដែលនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការដាក់ចេញគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះកម្មវិធីអាទិភាព៦ចំណុច ត្រូវបានដាក់ឱ្យអនុវត្តភ្លាមៗ សំដៅជួយប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ សម្តេចបានពង្រឹងគ្រប់តាមក្រសួង-ស្ថាប័ន និងបង្កើតសមិទ្ធផលធំៗជាបន្តបន្ទាប់។ វិធានការជាច្រើនដែលដាក់ចេញដោយសម្តេច ត្រូវបានសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងនោះមានដូចជា ការបណ្តេញកងកម្លាំងប្រដាប់អាវុធណា ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ វិធានការចំពោះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសជាដើម។ យើងខ្ញុំទាំងអស់គ្នា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចម្រុះចុះត្រូតពិនិត្យជាតិអាល់កុលគ្រឿងញៀន អាវុធជាតិផ្ទុះនិងចរាចរណ៍ ប្រទះអ្នកបើកបរល្មើសជាច្រើនខណគ្រាន់តែអប់រំប៉ុណ្ណុះ

(ប៉ៃលិន) នៅយប់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលសហការជាមួយកងរាជអាវុធហត្ងខេត្តនិងតំណាងរដ្ឋបាលខេត្តប៉ៃលិនចុះត្រួតពិនិត្យជាតិអាល់កុល ធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបរឡានធំ ឆែកឆេររកអាវុធជាតិផ្ទុះនិងត្រួតពិនិត្យចរាចរណ៍នៅផ្លូវបំបែកចំការ ការហ្វេស្ថិតនៅតាមបណ្តោយផ្លូវេះាតិលេខ៥៧ក្នុងភូមិអូរច្រាសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន។ លោក គិតធារ៉ា ស្នងការរងទទួលបន្ទុកចរាចរណ៍ បានអោយដឹងថា ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងអនុវត្តភូមិឃុំមានសុវត្ថិភាពទើបលោកសេងសុគន្ធស្នងការនគរបាលខេត្តប៉ៃលិនដាក់បទបញ្ជា និងមានការ ចង្អុលបង្ហាញពីលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនអោយកម្លាំងយើងដាក់ត្រួតពិនិត្យទៅលើអ្នកបើកបរមានជាតិស្រវឹង ធ្វើតេស្តរកសារធាតុញៀនទៅលើអ្នកបើកបររថយន្តធន់ធំ ឆែកឆេររកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍។ លោកស្នងការរងបន្តថាការដាក់ចន្លោះពីម៉ោង៩ដល់ម៉ោង១១យប់កម្លាំងយើងត្រួតពិនិត្យនិងឆែរឆេររកឃើញអ្នកប្រព្រឹត្តល្មើសជាច្រើនករណីតែដោយុំានការណែនាំពីលោកជំទាវអភិបាលខេត្តប៉ៃលិនជំហានដំបូងនេះគ្រាន់តែអប់រំសិន ពុំបានផាក់ពិន័យទៅលើអ្នកបើកបរល្មើសទេ បើកអ្នកបើកបរពិនិត្យទៅឃើញលើសពី០.២៥ឡើងទៅអោយគាត់សំរាកសិនពេលស្វាងទើបពិនិត្យម្តងទៀតរួចអោយគាត់រួចអោយគាត់ដំណើរបន្តចំណែកបើរកឃើញសារធាតុញៀននិងថ្នាំញៀនត្រូវបញ្ជូនមកស្នងការដើម្បីអប់រំតាមនិតិវិធីច្បាប់៕

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល” សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម ភ្នំពេញ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីក្រុមជនសង្ស័យបបួលគ្នាជិះរថយន្តដើរលេង ហើយជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើករត់ ក៏ទៅបុកម៉ូតូ១គ្រឿង អូសពេញផ្លូវ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១១និង១១នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរជំហ៊ានដំបូង ឈានដល់ការតាមឃាត់ខ្លួនបានម្នាក់ទៀតនៅស្តុបគិរីរម្យថែមទៀតផង។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីធ្វើការសាកសួរ និងបន្តស៉ើបអង្គេតតាមឃាត់ខ្លួនក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធផ្សែងទៀត មកអនុវត្តតមនីតិវិធីច្បាប់ផងដែរ៕

ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុនសែនថា បើអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឈរឈ្មោះជាប្រធានសមាគមសិល្បៈ សម្ដេចមានអារម្មណ៍ថាមានភាពកក់ក្តៅច្រើន។

សម្ដេចតេជោហ៊ុនសែនថា បើអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឈរឈ្មោះជាប្រធានសមាគមសិល្បៈ សម្ដេចមានអារម្មណ៍ថាមានភាពកក់ក្តៅច្រើន។

ព័ត៌មានសន្តិសុខសង្គម

អធិការស្រុកស្ទឹងហាវចាប់អ្នកសារព័ត៌មានវាស់កម្ពស់។

ជួយស៊ែរ រកយុត្តិធម៌អោយពួកខ្ញុំផង 🙏 អង្គហេតុ ពីរឿងវាស់កំពស់ ពួកខ្ញុំទាំងបីនាក់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។