ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្នើគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ​ នូវសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងសេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមករហូតទទួលបានជោគជ័យគួជាទីមោទន:។ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ​នូវឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត និងសេចក្តី​ប្រកាស​ព័ត៌មាន លេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រត់ផាស្អាប់ពុំសូវកាក់កបចង់មានឆាប់ពេកបែកគំនិតនាំមិត្តភ័ក្ត្រជាអ្នកកាប់ជ្រូកលក់ថ្នាំញៀនវិញម្តងតែត្រូវអស់លក្ខជាប់អន្ទាក់កម្លាំងអាវុធហត្ថចាប់ដាក់ខ្នោះបានទាំង២នាក់រួមទាំងដកហូតបានwyយ៉ាម៉ាទឹកកក៤ថង់ធំ

(ឧត្តរមានជ័យ)បញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តតាមនីតិវិធីច្បាប់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀននៅរសៀលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤នេះ។ កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញនឹងតាមបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ហើយជាក់ស្តែងនៅវេលាម៉ោង​១៤និង៣០នាទីថ្ងៃទី១៣ខែកុម្ភះ ឆ្នាំ​២០២៤កន្លងទៅនេះកម្លាំង​ មូលដ្ឋាន​ កងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនិងកម្លាំងកងរាវុធហត្ថខេត្តសរុបចំនួន​០៥នាក់​ រថយន្តចំនួន០១គ្រឿង​ អាវុធ​០២​ ដេីមវិទ្យុទាក់ទង០៣គ្រឿង​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យគ្រឿងញៀនចុះ​ស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការបង្រ្កាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ វិ វណ្ណនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិពងទឹក ឃុំអពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នៅចំពោះមុខវត្ថុតាងចាប់យករួមមាន ១/ថ្នាំញៀនប្រភេទ យ៉ាម៉ា (wy) ០៦គ្រាប់ ទម្ងន់ ០.៧៦ក្រាមទាំងទូយ៉ូ ២/ថ្នាំញៀនប្រភេទម៉ាទឹកកក ០៤ថង់(ថង់ធំ១ ថង់តូច៣) ទម្ងន់៥៧.៦០ក្រាមទាំងថង់ ៣/ទូរស័ព្ទ ០១គ្រឿង ៤/ជញ្ជីងថ្លឹង ០១ ៥/សម្ភារ:វិចខ្ចប់ មួយចំនួន ៦/សម្ភារ:ប្រើប្រាស់ មួយចំនួន គួររំលឹកថា […]

ព័ត៌មានជាតិ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជានៅឆ្នាំ២០២៤ បានរៀបចំពិធីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជិត៤០០នាក់ គោលបំណងដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ។ បន្ទាប់ពីមតិសំណេះសំណាលរបស់ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបងរួចមក ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សុខភាព និងការអប់រំគឺជាចំបងជាងគេនៅក្នុងគ្រប់វិស័យទាំងអស់ ហើយរហូតមកដល់សម្តេចធិបតីនាយករដ្ឋមន្ត្រីរបស់យើងពេលនេះ សម្តេចបានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដែជាអាទិភាពធំជាងគេមួយទៀតដែលឋិតនៅក្នុងមុំទីមួយគឺការអភិវឌ្ឍន៍ធនធានមនុស្សដើម្បី សម្រេចចក្ខុវិស័យរបស់យើង ២០៣០, ២០៥០ ។ បន្ថែមពីនេះឯកឧត្តមអគ្គលេខាធិការ បានសម្តែងការអរគុណទៅដល់អ្នកវិជ្ជាសាស្រ្ដដែលបានរកឃើញថ្មាំH.R.V ហើយក៏អរគុណទៅដល់អ្នកដែលរកឃើញស្រោមអនាម័យដើម្បីធ្វើអោយបញ្ហាសុខភាពសាធារណៈទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជារបស់យើងមានមធ្យោបាយ ធ្វើអោយប្រជាពលរដ្ឋរបស់យើងមានសុខភាពល្អ ហើយក៏សូមណែនាំទៅដល់ប្អូនៗជាសិស្សនិស្សិត ជាអ្នកបន្តវេន ជាទំពាំងស្នងឬស្សី ធ្វើយ៉ាងម៉េចសូមអោយមានសមត្ថភាព មាន សុខភាព មានសក្តានុពលដើម្បីចូលរួមសម្រេចនូវគោលដៅប្រទេសជាតិរបស់យើង ព្រោះប្រទេសជាតិខ្លាំងវាទាល់តែមានធនធានមនុស្សយើងខ្លាំង។ គួរបញ្ជាក់ថា; យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនស-ង្ស័យម្នាក់ក្រោយប្រើកាំ-បិ-តផ្គាក់កា-ប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លា-ប់ភ្លាមៗគួរអោយអា-ណោ-ចអា-ធ័ម

បាត់ដំបង៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដែលជនសង្ស័យខាងលើបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលអោយត្រូវចំសៀតផ្កាលើត្រចៀកខាងឆ្វេងស្លាប់ភ្លាមខណះពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្រ្ត កាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រខាងលើ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការសាកសួរដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕រូបភាព និងអត្ថបទ៖ ភ្នំខៀវ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅបុកបង្គោលភ្លេីងថ្ម​

នៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ វេលាម៉ោង២០:៣០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតរវាងរថយន្តម៉ាកLexus GS300 ពណ៌​ស​ ពាក់ផ្លាកលេខ 2AF-1927 អ្នកបេីកបរមានគ្នា០៤នាក់​ ស្រី០២នាក់​ បានប៉ះជាមួយ​ រថយន្តម៉ាកToyota Prius ពណ៌​ស​ នៅចំណុចវត្ត​បុទុមវត្តី​ កែងផ្លូវ២៤០​ រួចបេីករថយន្តបើកគេចមកដល់ចំណុច​ស្តុបផ្សារដេីមគរ​ បានប៉ះជាមួយរថយន្ត០១គ្រឿងទៀត ម៉ាក​Mercedes ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ​ ហេីយបេីកគេចរហូតដល់ចំណុចស្តុបណប្រីដ​ លេីផ្លូវ២០០៤​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ ក៏បុកបង្គោលភ្លេីងថ្ម​ បណ្តាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរមិនអាចបន្តដំណេីរទៅមុខបាន​។ បច្ចុប្បន្ន​អ្នកបើកបរបង្ក និងវត្ថុតាង​រួមមានម្សៅសប្រភេទកេតាមីន​ ឬK(KETAMIN) ០២កញ្ចប់​ថង់ធំល្ម​ម​ និងកញ្ចប់ពណ៌ស​ អក្សរ​ Cut Weight 1800 ប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាគាស់បន្ទប់ខុនដូ នៅខណ្ឌទួលគោក ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូ)។ ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ ហើយបានប្រគល់ជូនម្នាក់ផងដែរ។ បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ របស់នាយកដ្ឋានបញ្ជូនអគ្គិសនី

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ត ស្រុកគងពិសីនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ:របស់នាយកដ្ឋានបញ្ជូនអគ្គិសនី មានទីតាំងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ។ ប្រតិបត្តិការស្រាវជ្រាវបង្ក្រាជំនាញបានឃាត់ខ្លួនបាន៖១-ឈ្មោះរស់ សំណាង (ហៅចឺម) ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះរ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ៣-ចិន កុសល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ យោងតាមរបាយការណ៍របស់ជំនាញអគ្គីសនីបានឲ្យដឹងថា […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង បន្ថែមទៀត មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌផងដែរ។ ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លងទាំងលើកមុន និងពេលនេះសរុបចំនួន ១២គ្រឿង មកហើយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដោយបានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលស្រុកពញាឮផងដែរ ។ ជំរាបជូនផងដែរថា៖ បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន ពិធីនេះ ប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យ ទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។ ហើយជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃសៅរ៍ ១៥ កើត និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ […]

ព័ត៌មានជាតិ

កិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងអធិការកិច្ច ស្តីពីចុះត្រួតពិនិត្យទៅលើការងារគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ បានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចនាពេលនេះ គឺដើម្បីស្វែងរកអោយឃើញនូចំនុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការងារនាពេលកន្លងមក ដើម្បីរួមគ្នាធ្វើការកែលម្អឲ្យការងារនោះប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ទទួលបានលទ្ធផលជាវិជ្ជមានស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឌឹម បូរ៉ា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល បានប្ដេជ្ញាចូលរួមសហការឲ្យបានល្អជាមួយក្រុមការងាររបស់ក្រសួង ព្រមទាំងបានថ្លែងអំណរគុណដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអធិការកិច្ច ក្នុងការងារតម្រែតម្រង់និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងាររបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រសួងអធិការកិច្ច មានតួនាទីសំខាន់ណាស់ ក្នុងការជួយរាជរដ្ឋាភិបាល ទៅលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ ដោយផ្តោតអាទិភាពលើការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្តល់ការលើកទឹកចិត្តលើគុណា-ធិបតេយ្យ និងការចាត់វិធានការម៉ឺនម៉ាត់តាមច្បាប់ និងការដាក់ទណ្ឌកម្ម […]