ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។ បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។ គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ […]

ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួងអធិការកិច្ច»

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។ “បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ”៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកេីតឡេីង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១/ ឈ្មោះ ចេង សុខជាវុទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២/ ឈ្មោះ ណន សុវណ្ណនី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ គឺ និមលកន្និកា ភេទ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦

(ប៉ៃលិន)៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន ៣-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច៖ ក-ស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០០៨/២៣ សសរ.ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបណីយកម្មខេត្តប៉ៃលិន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មានអាត្រាក់ទរ័​ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃ​របស់រដ្ឋ ដែលគ្រប់គ្រងដោយ​ រដ្ឋបាលព្រៃឈេីស្រុកជីក្រែង​ទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ……..

ខេត្តសៀមរាប ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។ បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។ ដោយមានការ ផ្ដល់ព័ត៌មានដូចខាងលើនេះនៅព្រឹកថ្ងៃពុធ ទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានបានចុះទៅគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋហើយបានឃើញ សកម្មភាពដូចអ្វីដែលពួកគាត់ថាមែន? នៅពេលទៅដល់ចំណុចខាងលើនោះមានអ្នកយាមផ្លូវចុះពីថ្នល់ ផ្លូវលំចុះទៅត្រពាំងរងាវកកមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រទើបដល់ដីក្រុមហ៊ុនអ្នកយាម ពិតជាមិនអោយប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ចំណុចខាងលើពិតប្រាកដមែន !ហេតុអ្វីមិនទៅយាមឯបរិវេនដីក្រុមហ៊ុនទៅ? តើ ក្រុមនេះឈ្មោះអ្វី? អ្នកយាមក្រវីតែក្បាលហើយឆ្លើយថាខ្ញុំអត់ដឹងទេ ? ហើយមេការដែលជាអ្នកកាន់អាកូមនោះក៏មិនដឹងឈ្មោះអ្វីដែរ? ពាក់ព័ន្ធករណីខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែងឬស្សីបានឆ្លើយប្រាប់ដល់អង្គភាពយើងថា […]

ព័ត៌មានជាតិ

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។ “ចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។” “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត ហើយសង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។” ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឡានស៊េរីទំនើប១គ្រឿងបើកលឿនដូចហោះ បុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបែកក្បាលរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

(ឧត្តរមានជ័យ)ម៉ូតូមួយគ្រឿងត្រូវបានឡានសេរីទំនើប១គ្រឿងម៉ាកតូយ៉ូតាធុនដ្រាពណ៌សមួយគ្រឿងបើកបរបោះពួយយ៉ាងលឿនស្លេវទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ដួលបោកក្បាល របួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង តែម្តងដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងស្ថិតនៅ ផ្លូវបែកជាបួន ត្រង់ចំណុច ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០២៤នេះ។ ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញ ឡានស៊េរីទំនើបមួយគ្រឿង បើកបរបោះពួយ ពីលិចទៅកើតលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងលាន់ស្នូតតែប្រាវបើកបរដោយបុរសម្នាក់ បណ្តាលឲ្យម៉ូតូបុើងអូសជាច្រើនម៉ែត្រ ហើយភ្លាមៗនោះបងប្អូនអ្នកភូមិបាននាំគ្នាចេញមកមើលព្រោងព្រាតនឹងបានហៅឡានពេទ្យមកជួយអន្តរាគមន៏ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ រថយន្តបង្កហេតុម៉ាក តូយ៉ូតាធុនដ្រាពណ៌សពាក់ស្លាកលេខភ្នំពេញ.2X.6706 ដោយឡែកម៉ូតូជនរងគ្រោះម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ.ឧត្តរមានជ័យ.1E4956 ។ ក្រោយកើតហេតុរួចមកក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានទៅដល់ទីតាំងកើតហេតុនិងធ្វើការពិនិត្យវាស់វែង យកវត្ថុតាងទាំងពីរយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីដោយឡែកជនរងគ្រោះភ្លាមៗនោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ។ គួររំលឹកថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៏ស្ថិតនៅត្រង់ចំណុចខាងលើរវាងឡានសេរីទំនើបបុកជាមួយម៉ូតូនេះក្រុមការងារពត៌មានពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៏បានទេ ពីមូលហេតុខាងម៉ូតូខុសរឺក៏ឡានខុស ដោយបានសមត្ថកិច្ចឆ្លើយតបបញ្ជាក់យ៉ាងខ្លីថា ដោយគេកំពុងរវល់ធ្វើការងារគេសិនហើយនឹងចាំប្រាប់តាមក្រោយ។ឈឹម.កុសល

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួ ..;ស ស្រាល ចំនួន០២នាក់ និងស្លា ..;ប់ ក្មេងស្រីចំនួន០១នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក សួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ..

ប៉ៃលិន៖ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក សួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីវេលាម៉ោង ១២៖៤៥នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានសម្តែងនូវអារម្មណ៍ក្រៀមក្រំ ក្តុកក្តួលរំជួលចិត្តឥតឧបម៉ា និងសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ លោក សួន អ៊ន់ ដែលជាស្វាមី ជាឪពុក និងជាជីតា ជាទីគោរពស្រលាញ់ ប្រកបដោយកតញ្ញូតាធម៌ និងភក្តីភាព ចំពោះក្រុមគ្រួសារ និងជាការបាត់បង់នូវឥស្សរជន ដែលជាបុគ្គលដ៏ឆ្នើមមួយរូប […]

ព័ត៌មានជាតិ

សហគមន៍នេសាទបន្ទាយប្រិយ៍ ការដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដំណាំភូមិយើង ជាបន្លែសុវត្ថិភាពគ្មានសារធាតុគីមី

បងៗកងរាជអាវុធហត្ថស្រុកព្រៃនប់ បាននាំគ្នាប្រមូលផលដំណាំម្រះ និងននោងធម្មជាតិក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីខិតខំដាំក្នុងមួយរយៈកាលមក។ 🥬នេះជាគំរូដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមស្រុកភូមិនៃស្រុកព្រៃនប់។ យើងគួរនាំគ្នាដាំដំណាំវិលជុំ ឬបន្លែផ្សេងៗនៅតាមដីស្រែ ដីភូមិរបស់យើង ដោយកុំទុកដីទំនេរចោលឥតប្រយោជន៍ ឬចំណាយពេលវេលាឥតប្រយោជន៍ ហើយរងចាំតែទិញបន្លែ ឬដំណាំផ្សេងៗពីបណ្តាស្រុកគេ ឬប្រទេសគេ ដោយមិនព្រមកែច្នៃដីដែលខ្លួនមាន សម្រាប់ខ្លួនឯង។ តោះរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដាំដំណាំ ដោយដាក់ផែនការ ភូមិមួយផលិតផលមួយ និងរួមគ្នាទទួលផលដើម្បីរីកចម្រើនស្រុកភូមិយើងទាំងអស់គ្នា។✨