ព័ត៌មានជាតិ

អភិបាលក្រុងប៉ៃលិនចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលលក់ដូរនៅតាមផ្សារ និងបានប្រកាសនូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន

(ប៉ៃលិន)ក្រោយពីមានការណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិនទើបនៅថ្ងៃទី៧ខែកុម្ភ:នេះ អភិបាលក្រុងប៉ៃលិន លោកលីសុងហ៊ីបានដឹកនាំក្រុមការងារគណ:បញ្ជាការឯកភាពក្រុងនិងមានការសហការពីលោកមាសវុធប្រធានគណ:កម្មការផ្សារសាមគ្គី ចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលដាក់តាំងលក់គ្រឿងសែននារដូវចូលឆ្នាំចិននិងវៀតណាមខាងមុខនេះ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃលិន បានដាក់វិធានការនិងណែនាំ ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន ដូចតទៅ៖ ១- បម្រាម – មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ – មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ – រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់ ២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការ អុជទៀនធូប ក្រដាសសែន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទ ខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន ប្រជាពលរដ្ឋជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ថ្ងៃទី័៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។ ជនសង្ស័យឈ្មោះ សេង ឡៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ទៀត ដែលជាដៃគូបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្ដមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ។ លុះឌុបគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងពីបុរសម្នាក់ ដែលកំពុងជិះលើកង់បីឥណ្ឌាបានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាត ហ្វូន ម៉ាកអាយហ្វូន បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម ។ បន្ទាប់ពីត្រូវបានគេដេញតាមក៏ជិះឌុបគ្នារត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួន ពីមូលដ្ឋានខណ្ឌបឹងកេងកងរហូតដល់ មូលដ្ឋានខណ្ឌឫស្សីកែវ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទ័ណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសម្លេងគេស្រែកថា ចោរៗ និងមានសម្លេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ៤ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រកឃើញថ្នាំញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ

(ភ្នំពេញ)៖ នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន (០៣) ដោយសង្ស័យជាគ្រឿងញៀន ពេលហែកថង់ឃើញ កញ្ចប់ពណ៌ខៀវ ទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកនៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ដោយជនសង្ស័យ បានយកមកផ្លុងចោល។ ក្រោយមកបានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ រកឃើញថ្នាំញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ ទំងន់ ២,៤៤១.៧៨ក្រាម។ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួន

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យក កា ..;បិត បុ័ងតោ កា ..;ប់ បណ្តាលឱ្យរងរបួ ..;ស ធ្ងន់)។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។ ២.ឈ្មោះប្រាក់ សីហា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។ ៣.ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២។ ៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស ជនជាតិខ្មែរ […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ។ ជាក់ស្តែង, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ, និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមានៈ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង(៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) ហើយបន្ថែមលើកម្មវិធីទាំង ៤ នេះ, កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារនឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជនសង្ស័យឈ្មោះ ជា ទិត្យ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ជាងសាក់រូប ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបជល់មាន់ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងជាច្រើន

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងថា កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់លើដី) នៅស្រុកស៊ីធរកណ្ដាល ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនិងវត្ថុតាងមាន់ជល់ និងឧបករណ៍សម្ភារៈជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ។ ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ជនសង្ស័យទាំង ០៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១ មានឈ្មោះ វិន មករា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ។ ទី២ ឈ្មោះ ឈិន ហ៊ាញ ភេទប្រុស អាយុ ៥៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យមួយបានឆាបឆេះព្រៃមួយកន្លែងដោយមិនដឹងមូលហេតុ

បាត់ដំបង! អគ្គីភ័យមួយបានឆាបឆេះព្រៃមួយកន្លែងដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៥ ខែកុម្ភៈ  ឆ្នាំ២០២៤ នៅចំណុចចំការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យឆាបឆេះព្រៃខាងលើនេះដែរសមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ហើយបន្ទាប់ពីទទួលបានព័ត៌មាន កំលាំងប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋានបានដឹកនាំកម្លាំងប្រជាការពារនិងអនុភូមិសំបួរមាស ចេញទៅជួយអន្តរាគមន៍ពន្លត់ បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តអគ្គីភ័យ០១គ្រឿងចុះជួយបន្ថែមដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបរលត់ជាស្ថាព។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរគឺមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕

ព័ត៌មានជាតិ

«ក្តីស្រឡាញ់គ្រួសារយើង»

នាថ្ងៃ​ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ឌិត នីតា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ក្ដីស្រឡាញ់គ្រួសារយើង» ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកសេចក្តីស្រលាញ់ជាគ្រួសារតែមួយ តាមរយៈការចុះសួរសុខទុក្ខ ពិនិត្យសុខភាពបឋម ចែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់ក្មួយៗ ក្នុងក្រុមគ្រួសារសហគមញញឹម។ ក្តីស្រលាញ់ និងស្នាមញញឹមគឺកេីតចេញពីយេីងម្នាក់ៗ ដែលផ្តល់ឲ្យគ្នាទៅវិញទៅមក។ ជាពិសេសកុមារតូចៗ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរៀនឲ្យបានចប់ចុងចប់ដេីម ដេីម្បីក្លាយជាសសរគ្រឹះរបស់ក្រុមគ្រួសារ និងប្រទេសជាតិ។ ទន្ទឹមនឹងនេះសុខភាពក្រុមគ្រួសារក៍ជាកក្តាសំខាន់ ដែលសមាជិកក្រុមគ្រួសារនិមួយៗគប្បី ចូលរួមថែរក្សា អនាម័យ ទាំងការហូបចុង និងរស់នៅ ដេីម្បីជៀសផុតពីជម្ងឺដង្កាត់ផ្សេៗ ដែលប៉ះពាល់ដល់សេចក្តីសុខ និង សេដ្ឋកិច្ចគ្រួសារ។ #កុមារ​ #ក្តី​ស្រឡាញ់​ #សុខភាព​

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិត សូមគោរពជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់ដោយបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងបុព្វហេតុជាតិ […]