ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ក្រុងអរិយក្សត្រ ស្រុកពញាឭ និងស្រុកមុខកំពូល។ “ការពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល រយៈពេលមួយថ្ងៃ”។ «ជាមួយគ្នានេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ក្រុងអរិយក្សត្រ ស្រុកពញាឭ និងស្រុកមុខកំពូល។ “ការពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្ដល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល រយៈពេលមួយថ្ងៃ”។ «ជាមួយគ្នានេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ […]

ព័ត៌មានជាតិ

លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ ចុះសំណេះសំណាលសួរសុខទុក្ខ​ជាមួយប្រជាកសិករដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងកង្វះទឹកធ្វើស្រែប្រាំង និងចុះពិនិត្យមេីលទីតាំងបូមទឹក​

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយលោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសុិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ​ជាមួយប្រជាកសិករដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងកង្វះទឹកធ្វើស្រែប្រាំង និងចុះពិនិត្យមេីលទីតាំងបូមទឹក​ នៅចំនុចអូរចក ភូមិតាំងឬស្សី ឃុំរកាជន្លឹង ,ចំនុចព្រែកស្តី ភូមិព្រៃលាស់ និងចំនុចព្រែកតាជា ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នាឱកាសនេះ លោកអភិបាលស្រុក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត សូមជួយចែករំលែកនូវសេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលបានទទួលរងនូវគ្រោះរាំងស្ងួត កង្វះទឹកធ្វើស្រែប្រាំងរបស់ប្រជាកសិករ និងបានគិតគូរនូវទុក្ខលំបាករបស់កសិករដោយសារគ្រោះធម្មជាតិនេះ និងលើកទឹកចិត្តដល់កសិករឲ្យខិតខំជំនះឲ្យបាននូវរាល់បញ្ហា ហើយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ ខិតខំប្តេជ្ញាចិត្តដើម្បីរិះរកគ្រប់មធ្យោបាយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ក្នុងនោះ លោកអភិបាលស្រុក រួមជាមួយនឹងមន្ទីរពាក់ព័ន្ធ បាននាំយកប្រេងម៉ាស៊ូតមួយចំនួន របស់ឯកឧត្តម […]

ព័ត៌មានជាតិ

លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់

លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើង តាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលផ្តល់នូវសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់ អាជីវកម្មនៅកម្ពុជា ឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ និយាយជារួម យើង AMS មានបេសសកម្មសំខាន់ គឺផ្តល់នូវព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងតំបន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជន មានការរីកចម្រើន ជាមួយការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូលគឺ គុណភាព ភាពស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រឌិតខ្ពស់ និងការសហការផលិតនិងផ្សព្វផ្សាយ ដើម្បីឧត្តមប្រយោជន៍រួម”។ លោកជំទាវ ឌិត នីតាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងដោយបញ្ជាក់ថា៖”ខ្ញុំសុំធ្វើការកត់សម្គាល់ លើតួនាទីសំខាន់របស់ក្រុមអប្សរាមេឌាសឺវីស (AMS)ថែមមួយកម្រិតទៀត ដែលត្រូវប្រឈមនិងដោះស្រាយឱ្យស្របនឹងការជឿនលឿន នៃបច្ចេកវិទ្យាផ្សព្វផ្សាយ។ […]

ព័ត៌មានជាតិ

បិទការប្រកួតកីឡា សិស្ស បឋម មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា.២០២៣.២០២៤

(ខេត្តឧត្តរមានជ័យ) កាលពីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីបិទការប្រកួតកីឡា សិស្សបឋមមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោងឧត្តរមានជ័យ ហើយក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ថែមទៀត ។ លោក ប៉ិចរតនា ប្រធានមន្ទីរយុវជននិងកីឡាខេត្តបានឡើងតាមរបាយការណ៍ និងលើកឡើងថា ថ្ងៃនេះគឺជាទិវាមួយដ៏អឡោរឹកបើកការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ផ្នែកបាល់ទាត់បុរសនារី បាល់ទះបុរសនារី ប៉េតង់បុរសនារី និងអត្តពលកម្មបុរសនារី ហើយនឹងក្រុមកីឡា ផ្សេងៗជាច្រើនផ្នែកទៀតត្រូវបានបញ្ចប់ដោយជោគជ័យ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោកប្រធានមន្ទីរបានបន្តទៀតថា តាងនាមគណៈកម្មការរៀបចំការប្រកួត យើងសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានគណៈធិបតីភាព ភ្ញៀវកិត្តិយសដែលឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងឱកាសដ៏ថ្លៃថ្លានេះជាការផ្តល់កម្លាំងចិត្តដល់កីឡាករកីឡាការិនីឲ្យខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយ ចិត្តសមត្ថភាពទេពកោសល្យបច្ចេកទេសដែលមានរហូត ដណ្ដើមបានជោគជ័យគួរជាទីមោទន:ផងដែរ។ ថ្លែងនៅក្នុងពិធីបិទការប្រកួត កីឡាថ្នាក់បឋមមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣.២០២៤ នេះផងដែរ ឯកឧត្ដម ឃិនញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យបាន គូសបញ្ជាក់ថា ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញដែលមានការជំរុញពីថ្នាក់ក្រុងស្រុក មកផងនោះ ដែលរៀបចំឡើង ចាប់ពីកំឡុងថ្ងៃ២៤ខែមីនាឆ្នាំ២០២៤ នៅក្នុងក្រុងសំរោងនិងស្រុកបន្ទាយអំពិល និងនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ នៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ធ្វើការប្រកួតដើម្បីជ្រើសរើសក្រុមជ័យលាភីមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្នាក់ខេត្ត ហើយលើសពីនេះក្នុងនាមរដ្ឋបាលខេត្ដ ក៏សូមកោតសរសើរទៅដល់ ក្រុមកីឡាករទាំងអស់ដោយឈរលើស្មារតីចេះអធ្យាស្រ័យ មានសាមគ្គីភាពមិត្តភាព ហើយប្រកាន់ឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញត្តិក្នុងបទបញ្ជា  ច្បាប់បញ្ញាតិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខូចខាតផ្ទះ១១ខ្នង និងងាប់សត្វគោ០២ក្បាលខណ:ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង

(បាត់ដំបង) ភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះបាញ់ បណ្តាលប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១ខ្នង ស្លាកគណបក្សចំនួន០៨ និងងាប់សត្វគោ០២ក្បាល។ កាលពីវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឃុំចំនួន០៤រួមមាន! ,ឃុំព្រៃតូច ,ឃុំគារ ,ឃុំកកោះ ,និងឃុំព្រៃស្វាយ ក្នុងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានអោយដឹងថា ឃុំដែលរងគ្រោះក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើក្នុងនោះមាន! ,ឃុំព្រៃតូចរបើកដំបូលចំនួន៥ខ្នងនិងរលំផ្លាកគណបក្សប្រជាជន០៥ផ្លាក -ឃុំគាររបើកដំបូលចំនួន០៥ខ្នងនិងងាប់សត្វគោ០២ក្បាល និងរលំផ្លាកគណបក្សប្រជាជន០១ផ្លាក,ឃុំកកោះរលំឃ្លាំងដាក់អីវ៉ាន់០១ខ្នង ទំហំ៣៥ម៉ែត្រ×៧០ម៉ែត្រ ,ឃុំព្រៃស្វាយ រលំផ្លាកគណបក្សប្រជាជនកម្ពុជា០២ផ្លាក  តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងតាខ្មៅឱ្យទទួលបានការចាប់អារម្មណ៍ និងទាក់ទាញប្រជាពលរដ្ឋ មកអញ្ជើញលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ ដែលមានកម្មវិធីកម្សាន្តសប្បាយនានាជាច្រើន រយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រៅពីពិធីសាសនា រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកម្មវិធីកម្សាន្តសប្បាយដូចជា៖ ការប្រកួតបាល់ទាត់នារី, រត់ប្រណាំង, ប្រណាំងកង់, ការលេងល្បែងប្រជាប្រិយ, ការសម្តែងល្ខោនបាសាក់, […]

ព័ត៌មានជាតិ

ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣ ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣ ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំលើកកម្ពស់ការផ្ដល់សេវាសង្គមប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសជនងាយរងគ្រោះដូចជាៈ ស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។ ផ្អែកតាមក្របខណ្ឌពេលវេលាដែលបានកំណត់ក្នុងកម្មវិធីពានរង្វាន់ ដំណើរការនៃការអនុវត្ត កម្មវិធីនេះមានរយៈពេល៦សប្តាហ៍ ដោយត្រូវចាប់ផ្តើមអនុវត្តនៅសប្តាហ៍ទី១ ខែមីនា និងត្រូវបញ្ចប់នៅសប្ដាហ៍ទី២ ខែមេសា ជារៀងរាល់ឆ្នាំ។សម្រាប់ឆ្នាំ២០២២ ការចាប់ផ្តើមអនុវត្តកម្មវិធីពានរង្វាន់ត្រូវបានកំណត់យកនៅសប្តាហ៍ទី៤ ខែកុម្ភៈ និងបញ្ចប់នៅសប្ដាហ៍ទី១ ខែមេសា ឆ្នាំ២០២៣ និងបូកសរុបលទ្ធផលនៃការធ្វើសុពលភាពទិន្ន័យដើម្បីផ្ញើទៅអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃឱ្យបានត្រឹមដំណាច់ ខែមេសា ឆ្នាំ២០២៣។ ក្នុងការវាយតម្លៃលើការផ្តល់សេវាសង្គមនេះ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ […]

ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា យោងលិខិតលេ៧៩៦៥ អយក.រពកឡ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងអប់រយុវជន និងកីឡា និងយោងផែនការប្រតិបត្តិរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ទីរបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ ដោយមានការចូលរួមពីបណ្តាសាលាបឋមសិក្សានានាក្នុងក្រុងស្រុកទាំង៤ មានចំនួន ១២ក្រុម រៀបរៀបចំការប្រកួតកីឡាដោយគណៈកម្មការរៀបចំការប្រកួតចំនួន ៤៩នាក់ ស្រីវ១៣នាក់ ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយសរុបចំនួន ៣៦នាក់ ស្រី ៤នាក់ និងកីឡាករ កីឡាការិនី ចំនួន ១៥២នាក់ ស្រី១៦នាក់ ជាលទ្ធផលក្រុមជម្រើសជើងឯកតាមប្រភេទវិញ្ញាសារួមមាន ៖ – វិញ្ញសាបាល់ទាត់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករបឋមសិក្សា ហ៊ុន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្រ្តីសូរិយោដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង ឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បើករថយន្ដ ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ នៅម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។ បុរសរូបនេះ មានផ្ទុកជាតិស្រវឹង ១.៥៥ mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូន រដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង៕