ព័ត៌មានជាតិ

នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី!

ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣៧០នាក់ ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន ០១ នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៦ នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៧ នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន ១០៩ នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៣ នាក់, ថ្នាក់នាយចំណង់ ចំនួន ៦៨ នាក់, […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនកងដល់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ដែលកើតមានឡើងថ្មីៗ និងបានអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលមានរយៈពេលជាង ២ឆ្នាំកន្លងទៅ ហើយនៅតែបន្តការអូសបន្លាយ និងបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាលីស្ទីន ព្រមទាំងផលវិបាក ដែលកើតមានឡើងដោយសារសង្គ្រាម។ សង្គ្រាមបានបង្ករវិនាសកម្មគ្រប់យ៉ាង បំផ្លាញអាយុជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់វស័យនិងសេចក្ដីសុខសាន្តរបស់ប្រជាជន ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីប្រតិភូរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលរស់នៅប្រទេសអូស្ត្រាលី និងអញ្ជើញមកពីប្រទេសនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ ដើម្បីទទួលស្វាគមន៍អបអរសាទរដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលីនៅពេលនេះ។ ដែលនេះជាមោទនភាពរបស់ប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូប […]

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្នើដល់ស្ត្រីប្រើប្រាស់បច្ចេកវិទ្យាឌីធីថល ត្រូវប្រើប្រាស់ដោយការត្រិះរិពិចារណា កុំឲ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល នៅស្រុកស្វាយជ្រំ នាព្រឹកថ្ងៃថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខD០១ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះធួន ប៊ុនទី ភេទប្រុស មុខរបរ អ្នកបើកកង់បី មានទីលំនៅមិនពិតប្រាកដ។ ២- ឈ្មោះហៃ ស្រីនាងហៅ ស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកScroopy ពណ៌ស សេរី ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GR១២៤២។ សម្ភារៈដកហូតរួមមាន៖កង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ១HM ០៥៦២ (ជាមធ្យោបាយ), ដាវ ចំនួន០១ដើម, ដំបងឆក់ ចំនួន០១ដើម, ដំបងរលាស់ ចំនួន០១ដើម,ដែកលួសកែឆ្នៃចុងស្រួចមួយកំណាត់សំរាប់ឆ្កឹះសោផ្ទះ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕