ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញប្រកាស លោកជំទាវ ជា ផល្គុន ជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា។ ដ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ធិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ធិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី!

ម៉ាស៊ីនថតចម្លងសរុបទាំងអស់ចំនួន ១៦គ្រឿង ដែលត្រូវបានក្រុមគ្រួសារ លោក លី ហុង និង លោកស្រី នាំយកមកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ និងសូមជូនពរដល់គ្រួសារ លោក លី ហុង និង លោកស្រី ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក​ ក្នុង​ក្រសួង​បរិស្ថាន​

ភ្នំពេញ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានថ្លែងជំរុញក្នុងពិធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តលះបង់របបវិភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។ សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ថ្លែង​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ របបសន្ដិសុខសង្គម​ ជូនមន្ដ្រីក្រសួងបរិស្ថាន​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើឱ្យមន្ត្រីរាជការក្រោមឱវាទនៃក្រសួងបរិស្ថានទាំងអស់ ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារ ដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅតាមទីតាំងសាខា ប.ស.ស. ដែលនៅជិត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម សំដៅទៅការធានាដល់ការលើកកម្ពស់ សុខុមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានយកចិត្តទុកដាក់លើផ្នែកសុខភាពជាចម្បង ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម […]