ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារអាវុធហត្ថខណ្ឌច្បារអំពៅ នាំយកអំណោយឧបត្ថម្ភដល់សមាជិក ដែលបានគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបំពេញភារកិច្ច!

នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ឲ្យក្រុមការងារនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ទេព វិបុល ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការផ្ទាល់ នូវថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល និងឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលនារី សរុប៥៤៧នាក់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងនគរបាលនារីសរុប៥៤៧នាក់ ក្នុងឱកាសអបអរសាទរ ខួបលេីកទី១១៣ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ដោយមានការចូលរួមពីលោក-លោកស្រី ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីនគរបាលជានារីផងដែរ។ ជាកិច្ចចាប់ផ្តើម លោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ឡើងអានរបាយការណ៍សង្ខេបការងារយេនឌ័រប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ និងលោកស្រីវរសេនីយ៍ទោ ប្រាជ្ញ ចាន់ណារី ឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រីនរោត្តមនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ […]

ព័ត៌មានជាតិ

អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ស្ត្រីជាកម្លាំងចលករក្នុងការចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចជាតិ ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចជាតិ និងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើងក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ការរស់នៅតាមគន្លងប្រករតីភាពថ្មី គឺជាតឹកតាង នៃការឈានដល់យុគសម័យឌីជីថល កម្ពុជាត្រូវចាប់យកឱ្យខានតែបាន។ ម្យ៉ាងវិញទៀតការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ត្រូវសម្របតាមបរិវត្តកម្មឌីជីថល កំណត់ដោយការធ្វើបដិវត្តកម្មឧស្សាហកម្មទី៤ ដែលចែងច្បាស់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។ រាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ការអប់រំចំណះដឹង […]

ព័ត៌មានជាតិ

បងប្អូនមន្រ្តីជំនាញបន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្រ ការិយាល័យ និងឃ្លាំង មានទីតាំងស្ថិតនៅលើដីឡូត៍ភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

នាថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៤ បងប្អូនមន្រ្តីជំនាញបន្តលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសំណង់ លើគម្រោងសាងសង់អគាររោងចក្រ ការិយាល័យ និងឃ្លាំង មានទីតាំងស្ថិតនៅលើដីឡូត៍ភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC